តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh នៅថ្ងៃទី ២៩ ខែតុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo នៅពេលដែល លោក Pompeo ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងខែកក្កដាឆ្នាំ ២០១៨ |
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Mike Pompeo រដ្ឋ មន្រ្តីការបរទេសអាមេរិក បានបញ្ជាក់ជាថ្មីម្តងទៀតថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិក កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរជាងពេលណាៗទាំងអស់ ហើយ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេ រិកនៅក្នុងតំបន់ផងដែរ។
មុននោះ នៅខែកក្កដាឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេស Pompeo បានជ្រើសរើសវៀតណាមជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកចូលកាន់តំណែងនៅខែមេសាឆ្នាំ ២០១៨ មក។ តាំងពីពេលនោះមក នៅក្នុងបណ្តាកិច្ចប្រជុំនិងបណ្តាកិច្ចសន្ទ នាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំវៀតណាម រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo តែងតែអះអាង ថា “ក្នុងរយៈពេល១/៤នៃ សតវត្សរ៍នេះ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាព ដោយឈរលើមូលដ្ឋាននៃការចែករំលែកផលប្រយោជន៍និងការគោរពគ្នាទៅវិញទៅមក។ ហើយនេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម - អាមេរិក ឆ្ពោះទៅកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាកសាងអនាគត"៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម