នាយឧត្តមសេនីយ៍ លោក To Lam (ខាងស្ដាំ) និងអនុ ប្រធានទទួលបន្ទុកគោលនយោបាយនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius (រូបថត៖ TTXVN)
លោក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលស្វាគមន៍ហើយ បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះមាន Google ដើម្បីសហប្រតិបតិ្តការបណ្ដាក់ទុនដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។
នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបជាមួយអនុ ប្រធានទទួលបន្ទុកគោលនយោបាយនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius។ នាយឧត្តមសេនីយ៍លោក To Lam បានសង្កត់ធ្ងន់ថា Google ជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ដោយមានបទពិសោធន៍ជា ច្រើនលើវិស័យផ្គត់ផ្គង់សេវាកម្មនិងផលិតផលទាក់ទិនដល់អ៊ីនធឺណិត។ លោក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលស្វាគមន៍ហើយ បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះមាន Google ដើម្បីសហប្រតិបតិ្តការបណ្ដាក់ទុនដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។ លោកបានលើកសំណើរថា នាពេលខាងមុខ ក្រសួង នគរបាលវៀតណាមនិង Google នឹងបន្តស្រាវជ្រាវពង្រីកសកម្មភាពសហប្រតិ បតិ្តការលើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ផងដែរ។
ជាការឆ្លើយតប អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈនិង ទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius បានសម្ដែងនូវគោល បំណងថា Google នឹងបន្តសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយអង្គ ភាពសមត្ថកិច្ចនានានៃក្រសួងនគរបាលវៀតណាម តាមនោះរួមចំណែកទៅក្នុង ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកអោយកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម