រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Phan Van Giang បានទទួលជួបរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រា អាសន្ននៃសហព័ន្ធរុស្ស៊ី លោក Aleksandr Vyacheslavovich Kurenkov។ រូបថត៖ VNA ផ្សាយ
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Phan Van Giang បាន អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដើរតួនាទីជាសសរស្តម្ភ ក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។ ភាគីទាំងពីររក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដូចជា៖ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល ស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់ អនុរដ្ឋមន្ត្រី; សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យបណ្តុះបណ្តាល កិច្ច សហប្រតិបត្តិការរវាងបណ្ដាអង្គទ័ព ពេទ្យយោធា ប្រវត្តិសាស្ត្រយោធា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានយោធា។