Army ជាការតាំងពិពណ៌អាវុធ និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។
ទស្សនិកជនវៀតណាម និងប្រទេសផ្សេងទៀតគាំទ្រការប្រកួតរថក្រោះនៅ Army Games ឆ្នាំ២០២២។ (រូបថតឯកសារ៖ Tran Hieu/VNA)
នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ Phan Van Giang
រដ្ឋមន្ត្រីក្រសួងការពារប្រទេស
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម
ចូលរួមពិធីបើកវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០២៣ (Army ២០២៣)។
នេះជាការតាំងពិពណ៌
និងវេទិកាទូទៅដែលរៀបចំដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីជារៀងរាល់ឆ្នាំ
ចាប់តាំងពីឆ្នាំ ២០១៥ មក នៅឧទ្យាន Patriot នៅជាយរដ្ឋធានីម៉ូស្គូ។
Army ជាការតាំងពិពណ៌អាវុធ
និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។
Army ២០២៣
បានទាក់ទាញការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជិត ៦០
ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងអគ្គសេនាធិការជាច្រើន
រួមជាមួយនឹងក្រុមហ៊ុនការពារជាតិរុស្ស៊ីប្រហែល ១៥០០ និងក្រុមហ៊ុន បរទេសចំនួន ៨៥។
នៅព្រឹត្តិការណ៍ឆ្នាំនេះ
អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម -
ទូរគមនាគមន៍កងទ័ពវៀតណាមបានចូលរួម
និងតាំងបង្ហាញផលិតផលឧស្សាហកម្មការពារជាតិវៀតណាមចំនួន ២៤០ មុខ៕