ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ផាន វ៉ាន់យ៉ាង អញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០

តាមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី ១០ នាព្រឹកថ្ងៃទី១៩ ខែមីនា លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យព្រំដែន ដែលបានធ្វើឡើងនៅក្នុងតំបន់ស្វយ័ត ក្វាងស៊ី Zhuang។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរដាំដើមឈើមិត្តភាពនៅកងអនុសេនាធំការពារព្រំដែន Dongxing។ (រូបថត៖ qdnd.vn)

នៅប្រទេសចិន លោករដ្ឋមន្ត្រី ផាន វ៉ាន់យ៉ាង រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន បានចូលរួមក្នុងសកម្មភាពនានា រួមមាន៖ ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ Dongxing; រដ្ឋមន្ត្រីទាំងពីរចុះទស្សនា កងអនុសេនាធំការពារព្រំដែន Dongxing និងដាំដើមឈើមិត្តភាព; ពិធីចេញដំណើរសម្រាប់ការល្បាត និងហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រភាគខាងជើង; ការទស្សនាផ្ទាំងសិលាខួបអនុស្សាវរីយ៍ផ្លូវលំហូជីមិញនៅលើសមុទ្រ; អញ្ជើញដាក់កម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបដិវត្តន៍ប្រជាជនវៀតណាម-ចិន។ ល។

មុននោះ នាថ្ងៃទី១៨ ខែមីនា លោកនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានមកកាន់វៀតណាមដើម្បីចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ ដែលបានធ្វើឡើងនៅខេត្តក្វាងនិញ (ប្រទេសវៀតណាម) ផងដែរ៕


top