រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo បានទៅបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចចរចាសន្តិភាព នាពេលបច្ចុប្បន្នជាមួយក្រុមឧទ្ទាមតាលីបង់ និងស្ថានភាពសន្តិសុខមុនការបោះឆ្នោតប្រធានាធិបតី នៅប្រទេសអាស៊ីខាងត្បូងនេះនាខែកញ្ញាខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថាន លោក Pompeo បានជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ាហ្វហ្គានីស្ថាន លោក Asharaf Ghani ឧត្តមសេនីយ៍ Scott Miller មេបញ្ជាការនៃកងកម្លាំងអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) នៅអាហ្វហ្គានីស្ថាន រួមជាមួយមន្រ្តីអាហ្វហ្គានីស្ថាន មួយចំនួនទៀតផង។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Pompeo បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាអាទិភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់អាមេរិក ហើយចាប់ពីឆ្នាំទៅមិញ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមដាស់តឿនក្រុមតាលីបង់ឱ្យចូល តុចរចារសំដៅបញ្ចប់ជម្លោះនៅអាហ្វហ្គានីស្ថាន។ លោក Pompeo បានប្រកាសថាគោលដៅរបស់អាមេរិកគឺជួយឲ្យអាហ្វហ្គានីស្ថានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមុនថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម