រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta។ (រូបថត៖ VOV)
លោករដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Amanda Milling។ (រូបថត៖ VOV)
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យឈានដល់កំណើនជា មធ្យម ២០% ក្នុងមួយឆ្នាំ ស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ; ស្តារឡើងវិញ នូវវិស័យកិច្ចសហប្រតិបត្តិការ ដូចជា ការអប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន... បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ លោកស្រីរដ្ឋមន្ត្រី Nanaia Mahuta បានបញ្ជាក់ថា នូវែលសេឡង់នឹងរក្សាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) អាហារូបករណ៍សម្រាប់វៀតណាម ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ ទន្លេមេគង្គ។ផ្លាស់ប្ដូរមតិជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ សហគ្រាសខ្នាតតូច និង មធ្យម និងជំរុញការនាំចេញកាណាដា លោកស្រី Mary Ng លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យកាណាដាបង្កើនកិច្ចសហប្រតិបត្តិការក្នុងយន្តការតំបន់នានា រួមទាំង វេទិកាតំបន់អាស៊ាន ហើយជួយឧបត្ថម្ភដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ មេគង្គ។ វៀតណាមសង្ឃឹមថា កាណាដានឹងជួយឧបត្ថម្ភដល់ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ហើយអាជីវកម្មកាណាដានឹងបង្កើនការវិនិយោគនៅ វៀតណាម។