ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។
  នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi   

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ; ឯកភាពបន្តបង្កើនការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយនិងជំរុញការអនុវត្តដំណើរទស្សនកិច្ចទៅវិញទៅមក; ជំរុញកិច្ច សហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ពាណិជ្ជកម្ម លុបបំបាត់ឧបសគ្គក្នុងការឆ្លងតាមច្រកទ្វារព្រំដែន និងទទួលស្គាល់លិខិតឆ្លងដែន វ៉ាក់សាំងរបស់គ្នាទៅវិញទៅមកយ៉ាងឆាប់ៗ ដើម្បីបម្រើតម្រូវការការធ្វើដំណើរនិងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៅសមុទ្រ បានឯកភាពខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ក្នុងស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាន ដឹកនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិននិងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា រួមគ្នាជាមួយអាស៊ានដើម្បីសម្រេចវឌ្ឍនភាពជាវិជ្ជមានលើក្រមប្រតិ បត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញ ទៅ មក រួមទាំងស្ថានភាពជម្លោះនៅអ៊ុយក្រែនផងដែរ៕


top