ក្រសួងការបរទេសថៃនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថា តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។
រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa។ រូបថត៖ Ngọc Diệp/VOV-Bangkok
ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Maris Sangiampongsa មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ គ្រោងដំណើរទស្សនកិច្ចនេះ លោក Maris Sangiampongsa នឹងជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son។ ដំណើរទស្សនកិច្ចនេះ នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះថៃ-វៀតណាមលើកទី៤ (JCR) នាពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នឹងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយរយៈពេល ពីរថ្ងៃ ២៥-២៦ ខែកុម្ភៈ៕