ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកាណាដា ជម្រុញទំនាក់ទំនងជាមួយអាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន


 រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland

 រដ្ឋមន្ត្រី​ការបរទេសកាណាដា លោកស្រី Chrystia Freeland បានចេញដំណើរ ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​ចំនួ​ន​៣​គឺ អាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សំដៅជម្រុញ​ទំនាក់​​ទំនង​ទ្វេភាគី​និង ការពារសណ្តាប់ធ្នាប់អន្តរជាតិដោយឈរ​លើបទបញ្ញត្តិនា​នា​។ 
 
លោក​ស្រី   Chrystia Freeland នឹងជួបជាមួយសមភាគីនៃបណ្តាប្រទេសម្ចាស់ផ្ទះនិង មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ផ្សេងៗ​ទៀត​។ រីឯនៅប្រទេស អ៊ុយក្រែន លោកស្រី Ch​rystia Freeland នឹងជួបជាមួយប្រធានាធិបតី​លោក​ Petro​ Poroshenko និង នាយករដ្ឋមន្ត្រី លោក Volodymyr Groysman។ យោងតាម ផែនការ លោកស្រី Chrystia Freeland​ នឹងបំពេញទស្សនកិច្ចនៅប្រទេស អាល្លឺម៉ង់ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែសីហា​ និងបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃទី២៨ខែសីហា និងបារាំងចាប់ ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាផ​ងដែ​រ។
 
ថ្លែងមតិ​មុនពេល​ចេញដំណើរបំពេញទស្ស​នកិច្ចទាំងនេះ លោកស្រី Chrystia Freeland បានឲ្យដឹង​ថា ប្រទេស​ទាំង៣​នេះសុទ្ធតែ​មានទំនាក់ទំនងពិសេស ជាមួយកាណាដា ​ហើយលោក​ស្រីមាន​ជំនឿជា​ក់ថាទំ​នាក់ទំនង​នេះនឹងជួ​យឲ្យ កាណាដានិងបណ្តាដៃគូជម្រុញនិងកា​រពារសណ្តាប់ធ្នាប់ដោយឈរលើច្បាប់អ​ន្តរជាតិ​ ព្រមទាំង​រក្សាសន្តិភាព​និង​ភាពសម្បូររុងរឿងសំរាប់ភាគីទាំងមូលផងដែរ៕​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top