រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov
ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានក្នុង ឱកាសនេះ រដ្ឋមន្ត្រី លោក Sergey Lavrov ឲ្យដឹងថា ខ្លឹមសារលេចធ្លោនឹងបានលើក មកពិភាក្សា ក្នុងដំណើរទស្សនកិច្ចនេះគឺការងារត្រៀមរៀបចំ “ឆ្នាំរុស្ស៊ីនៅវៀតណាម” និងឆ្នាំវៀតណាមនៅរុស្ស៊ី (គ្រោងនឹងប្រព្រឹត្តទៅ នាឆ្នាំ២០១៩ខាងមុខ)។
យោងតាមរដ្ឋមន្ត្រី លោក Lavrov ថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានកត់សម្គាល់ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រការសំខាន់គឺ ប្រទេសទាំងពីរកំពុងមានប្រភពកម្លាំងល្អ ដែលនាំមកលទ្ធផល វិជ្ជមាននាពេលអនាគត។ ស្តីពីតួនាទីរបស់រុស្ស៊ីក្នុងកិច្ចសហប្រ តិបត្តិការជាមួយក្រិត្យក្រមមួយចំនួនក្នុងតំបន់ ដូចជាអាស៊ាន វេទិកាតំបន់អាស៊ាន (ARF) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក Lavrov បានឲ្យដឹងថា រុស្ស៊ីកំពុងខិតខំប្រឹងប្រែងរួមជាមួយប្រទេសមិត្តក្នុងនោះមានវៀតណាម ជម្រុញរបៀបវារៈដោយការឯកភាពខ្ពស់ជាង សំដៅធានារចនាសម្ព័ន្ធសន្តិសុខនិងកិច្ចសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម