រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាពរ៉ូមែនទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...
រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាពរ៉ូមែនទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី ដើម្បីក្លាយជាប្រធានបទច្នៃប្រឌិតរបស់មនុស្សជាច្រើន។ ហើយក៏យកការបំផុសគំនិតពីរដូវស្លឹកឈើជ្រុះរបស់រដ្ឋធានី ហាណូយ (Ha Noi) អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) និង ថាច់លីញ (Thach Linh) បានរចនាកម្រងម៉ូដអាវផាយដែលនាំមកនូវភាពស្រស់ស្អាតនៃរដ្ឋធានី ហាណូយ (Ha Noi) អតីតកាលនិងបច្ចុប្បន្ន។
អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ជាមួយនឹងរចនាបទ ដែលបានសិល្បការិនីប្រជាជន ធូគ្វីញ (Thu Quynh) និងពិធីការនី (MC) ម៉ាយង៉ុក (Mai Ngoc) សម្ដែងបង្ហាញក្នុងកម្មវិធីបង្ហាញមុខកម្រងអាវផាយ "រដ្ឋធានី"។
បាននាំមកនូវបណ្ដាអាវផាយប្រកបដោយសោភណ្ឌភាពរដ្ឋធានី និងរូបភាពនាគតំណាងឱ្យវប្បធម៌ និងលក្ខណៈពិសេសរបស់រដ្ឋធានី ហាណូយ (Ha Noi) បានដាក់បញ្ចូលដោយចំណុចពិសេសមានបម្រៀបន័យជាច្រើន អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) បានចែករំលែកថា៖ “ខ្ញុំចង់ឆ្លងតាមរយៈភាសាសម្លៀកបំពាក់ណែនាំដល់ភ្ញៀវទេសចរអន្តរជាតិអំពីភាពស្រស់ស្អាតនៃវប្បធម៌របស់ទឹកដីអរិយធម៌រាប់ពាន់ឆ្នាំ។ ថ្វីដ្បិតតែសង្គមកាន់តែអភិវឌ្ឍនិងទំនើបៗ ប៉ុន្តែតម្លៃប្រពៃណីនឹងនៅស្ថិតស្ថេរជារៀងរហូត ហើយយុវជនវៀតណាមនឹងស្រឡាញ់សម្រស់ប្រពៃណីកាន់តែច្រើនជាង»។
ជាមួយនឹងទស្សនៈ និងក្តីស្រឡាញ់របស់យុវវ័យចំពោះអាវផាយ អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) បានបង្ហាញពីទស្សនៈសហសម័យដាក់បញ្ចូលក្នុងសម្លៀកបំពាក់ប្រពៃណី តាមរបៀបក្មេងវ័យ និងទំនើបជាង។ ក្នុងបណ្ដារចនាម៉ូដរបស់ខ្លួន អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) បានបង្ហាញឡើងវិញអំពីរដ្ឋធានីហាណូយ (Ha Noi) នាអតីតកាលជាមួយនឹងមហិច្ឆិតារក្សាពេញលេញនូវតម្លៃប្រពៃណី។ រូបរាងរបស់នារីសុភាពរាបសារ ខណៈពេលពាក់អាវផាយដែលមានចំណុចលេចធ្លោកគឺគុជខ្យងភ្លឺផ្លេករួមជាមួយឡេវអាវធ្វើដោយដៃ បង្កើនសម្រស់របស់នារីហាណូយ (Ha Noi) ឱ្យកាន់តែស្រស់ស្អាត។ អ្វីៗទាំងអស់គឺការរួមផ្សំរវាងវប្បធម៌ពិសេសនៃរាជធានី និងនិន្នាការទំនើបក្នុងការកែទម្រង់រចនាម៉ូដអាវផាយ។
ក្នុងនាមជាសិល្បការិនីជើងចាស់ម្នាក់នៃភាពយន្តវៀតណាម និងតំណាងឱ្យនារីរដ្ឋធានី ហាណូយ (Ha Noi) បុរាណ បានអញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជាលើកដំបូង សិល្បករប្រជាជន ញឺគ្វីញ (Nhu Quynh) បានឲ្យដឹងថា “ខ្ញុំស្រឡាញ់អាវផាយវៀតណាមខ្លាំងណាស់ ហើយកោតសរសើរទេពកោសល្យរបស់អ្នករចនាម៉ូដវ័យក្មេង ដូច្នេះនៅពេលដែលខ្ញុំទទួលការអញ្ជើញចូលរួមក្នុងកម្មវិធីរបស់អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ខ្ញុំសង្ឃឹមថា ការរួមដំណើររបស់ខ្ញុំនឹងលើកទឹកចិត្តយុវជនក្នុងការច្នៃប្រឌិតសិល្បៈ”។ក្នុងនាមជាសិល្បការិនីជើងចាស់ម្នាក់នៃភាពយន្តវៀតណាម និងតំណាងឱ្យនារីរដ្ឋធានី ហាណូយ (Ha Noi) បុរាណ បានអញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជាលើកដំបូង សិល្បករប្រជាជន ញឺគ្វីញ (Nhu Quynh) បានឲ្យដឹងថា “ខ្ញុំស្រឡាញ់អាវផាយវៀតណាមខ្លាំងណាស់ ហើយកោតសរសើរទេពកោសល្យរបស់អ្នករចនាម៉ូដវ័យក្មេង ដូច្នេះនៅពេលដែលខ្ញុំទទួលការអញ្ជើញចូលរួមក្នុងកម្មវិធីរបស់អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ខ្ញុំសង្ឃឹមថា ការរួមដំណើររបស់ខ្ញុំនឹងលើកទឹកចិត្តយុវជនក្នុងការច្នៃប្រឌិតសិល្បៈ”។
ដោយរបៀបមើលថា រដ្ឋធានីហាណូយ (Ha Noi) កំពុងបន្លាស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាមួយនឹងសង្វាក់ជីវភាពទំនើប បណ្ដាស្លាកស្នាមវប្បធម៌នៃរាជធានីបុរាណនៅតែគ្រប់ដណ្ដប់លើបណ្ដាផ្ទះនៃផ្លូវបុរាណ អ្នករចនាម៉ូដ ថាច់លិញ (Thach Linh) បានណែនាំដល់សាធារណជននៃរដ្ឋធានីនូវកម្រងម៉ូដសម្លៀកបំពាក់ "ស្លាកស្នាមបុរាណ" ដែលមានពីរផ្នែក។
រដ្ឋធានី ហាណូយ (Ha Noi) បុរាណត្រូវបានអ្នករចនាម៉ូដ ថាច់លិញ (Thach Linh) តូបតែងដោយពណ៌ខ្មៅ និងពណ៌សនៃពេលវេលាជាមួយនឹងរូបភាពផ្ទះប្រក់ក្បឿងដែលបានសង់កៀកនឹងគ្នា បណ្ដាសំណង់ស្ថាបត្យកម្ម ដូចជា វ៉ានមៀវគ្វឹកទឹយ៉ាម (Van Mieu Quoc Tu Giam) វត្តសសរមួយ ប៉មអណ្តើក... ទាំងអស់សុទ្ធតែបានស្ថិតនៅក្នុងនៅរដ្ឋធានី ហាណូយ (Ha Noi) បច្ចុប្បន្នកំពុងតែពាក់អាវចម្រុះពណ៌ អ៊ូអរជាមួយនឹងហាងលក់ម្ហូបអាហារតាមផ្លូវទាក់ទាញភ្ញៀវទេសចរ។ បណ្តាអ្នករចនាណែនាំកម្រងអាវផាយដល់សាធារណជនរដ្ឋធានី
អ្នករចនាម៉ូដ ថាច់លិញ (Thach Linh) ចែករំលែកថា៖ “ទោះបីរដ្ឋធានី ហាណូយ (Ha Noi) បុរាណបានប្រែពណ៌យ៉ាងណាក៏ដោយ ហើយរដ្ឋធានី ហាណូយ (Ha Noi) បច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងណា ក៏នៅតែជា “ព្រលឹង” មាតុភូមិដែលមិនអាចបំភ្លេចបានទេក្នុងបេះដួងរបស់អ្នកជិតស្និទ្ធនឹងរដ្ឋធានី”./.
អត្ថបទ៖ ង៉ឹនហា ខាញឡុង កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង