រដូវពពក គឺជារដូវកាលដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានូវសម្រស់ដ៏រ៉ូមែនទិក និងអស្ចារ្យនៃខ្នងភ្នំ Ma Pi Leng ដែលជាខ្នងភ្នំច្រោតមួយដ៏គ្រោះថ្នាក់បំផុត នៅប្រទេសវៀតណាម។
ជនជាតិម៉ុង (Mong) និងជនជាតិណុង (Nung) រស់នៅជុំវិញកំពូលភ្នំ Ma Pi Leng (Tuyen Quang) តែងតែទន្ទឹងរង់ចាំរដូវពពកមកដល់។ រដូវពពកនៅទីនេះ ចាប់ផ្តើមមាននៅក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី រហូតដល់ខែមិថុនាជារៀងរាល់ឆ្នាំ។ ពីព្រោះនៅរដូវកាលនេះ ពពកតែងហោះកាត់បាននាំមកនូវជាតិសំណើមបន្តិចបន្តួច ដែលជាសញ្ញាឱ្យជនជាតិម៉ុង ចាប់ផ្តើមដុតចម្ការ និងចូលដល់រដូវកាលដាំដុះថ្មី សម្រាប់ដើមពោត និងដើមដំឡូងមី នៅលើផ្ទាំងថ្ម "ត្រចៀកឆ្មា" មានសំណើមគ្រប់គ្រាន់ ក្នុងការលូតលាស់ និងចេញផ្កា។ ហើយរដូវពពក ក៏ជារដូវកាលដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឱ្យមកគយគន់សម្រស់ដ៏រ៉ូមែនទិក និងភាពអស្ចារ្យ នៃខ្នងភ្នំដ៏ល្បីបំផុតនៅប្រទេសវៀតណាម៕
ពពកពេលព្រឹកព្រលឹម នៅភូមិតូចមួយ ក្បែរខ្នងភ្នំ Ma Pi Leng ។ រូបថត៖ ទ្រិញ ថុងថៀន/កាសែតរូបភាពវៀតណាម
ពពករសាត់គ្របដណ្តប់ លើតំបន់ឃុំ Pa Vi ស្ថិតនៅពាក់កណ្តាលខ្នងភ្នំ Ma Pi Leng។ រូបថត៖ ទ្រិញ ថុងថៀន/កាសែតរូបភាពវៀតណាម
- អត្ថបទ៖ ទ្រិញ ថុងថៀន/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង