ព័ត៌មាន

រកឃើញ​អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧នាក់ទៀតនៅឧទ្យាន ឡេ ធីរៀង (ទីក្រុងហូជីមិញ)

នៅថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញបានប្រកាសថា កងកម្លាំងសមត្ថកិច្ចទើបបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ ឈុតបន្ថែមទៀតនៅក្នុងតំបន់ Bនៃ​ឧទ្យាន ឡេធីរៀង ដែលបង្កើន​ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលត្រូវបានរកឃើញនៅទីនោះឡើងដល់ ៩៥៩ ឈុត​។

នៅថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមស្វែងរកបានជីកកកាយដីជាង ៦៣០ ម៉ែត្រគូប ហើយបានបន្តពង្រីកវិសាលភាពស្វែងរក។ រូបថត៖ VNA

នៅថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមស្វែងរកបានជីកកកាយដីជាង ៦៣០ ម៉ែត្រគូប ហើយបានបន្តពង្រីកវិសាលភាពស្វែងរក។ ក្នុងចំណោម​អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ ឈុតដែលទើប​​ប្រមូល​បាន មាន ២ ឈុតដែលមានវត្ថុអមជាមួយ​។ គិត​ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកលើកទីពីរ កងកម្លាំងបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២៨ ឈុត ដែលក្នុងនោះ ៤៧ ឈុតមានវត្ថុអមជាមួយ​។ មុននោះ ប្រតិបត្តិការស្វែងរកលើកទីមួយបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ ឈុត និងបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះសពតាម​បទប្បញ្ញត្តិ។

ដូច្នេះ តាមរយៈប្រតិបត្តិការស្វែងរកចំនួនពីរលើក​នៅឧទ្យានឡេធីរៀង អដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ ឈុតត្រូវបានរកឃើញ និង​ប្រមូលផ្តុំ ដែលក្នុងនោះមាន ៣៥៤ ឈុតមានវត្ថុ​អំជាមួយ។ ក្នុងនោះ មាន ៩២៦ ឈុតត្រូវបានរកឃើញពីទីតាំងរាយបាយ និង ៣៣ ឈុតត្រូវបានរកឃើញនៅក្នុងផ្នូរ​សមូហភាពចំនួន ៨។ ការងារស្វែងរក និង​ប្រមូលផ្តុំ​កំពុងបន្ត៕​


top