ព័ត៌មាន

រកឃើញសាកសពជនភៀសខ្លួនចំនួន១៣៣នាក់នៅឆ្នេរសមុទ្រលីប៊ី

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ សមាគមន៍កាកបាតក្រហមលីប៊ីឲ្យដឹងថា នាពេលថ្មីៗនេះ បានរកឃើញសាកសពរបស់ជនភៀសខ្លួនចំនួន១៣៣នាក់ ដែលរសាត់អណ្តែតលើឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះ។ អ្នកនាំពាក្យរបស់​សមាគមកាកបាទ ក្រហមលីប៊ី លោក Al –Khalis al-Bosaifi បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះជានារីភេទស្រូបយកបីភាគបួន។ ជនអភ័ព្វទាំងអស់នេះត្រូវបានរកឃើញនៅឆ្នេរសមុទ្រប៉ែកពាយ័ព្យនៃទីក្រុង Zuwara។ ​មន្ត្រីលីប៊ីបានឲ្យដឹងថែមទៀតថា ជនភៀសខ្លួនដែលជួបសោកនាដកម្មនេះគឺមិនមានជាប់ខ្លួននូវអត្តសញ្ញាប័ណ្ណណាមួយសោះឡើយ ដូច្នេះ ការកំណត់សញ្ជាតិគឺជួបការលំបាកខ្លាំង ប៉ុន្តែគេក៏បានអះអាងថា ជនភៀសខ្លួនរងគ្រោះទាំងអស់នេះ ភាគច្រើនគឺមកពីអនុតំបន់ Sahara របស់​ទ្វីបអាហ្វ្រិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top