វប្បធម៌

យុវជន 9x ចូលចិត្តបង្កើតទិដ្ឋភាពខ្នាតតូចបែប​​ស្ថាបត្យកម្មវៀតណាម

ជាមួយ​ចំណង់ចំណូល​ចិត្ត​តាំងពីតូច​ ហើយឈ្វេងយល់​ដោយ​ខ្លួន​ឯង​ យុវជន​ 9ត្រឿង​ វ៉ាន់​បូ​ (Truong Van Bo) (ហាណូយ​) បាន​បង្កើត​ឡើង​វិញនូវ​​សំណង់​ស្ថាបត្យកម្ម​វៀតណាម​ តាម​រយៈ​ទិដ្ឋភាព​ពិសេសខ្នាត​តូច​​។​

ជាមួយ​ចំណង់ចំណូល​ចិត្ត​តាំងពីតូច​ ហើយឈ្វេងយល់​ដោយ​ខ្លួន​ឯង​ យុវជន​ 9ត្រឿង​ វ៉ាន់​បូ​ (Truong Van Bo) (ហាណូយ​) បាន​បង្កើត​ឡើង​វិញនូវ​​សំណង់​ស្ថាបត្យកម្ម​វៀតណាម​ តាម​រយៈ​ទិដ្ឋភាព​ពិសេសខ្នាត​តូច​​។​

កាលពី​អាយុ​៧ឆ្នាំ បូ (Bo) ​​បាន​ចូល​ចិត្ត​លេង​ដី​ខ្សាច់​ បង្កើត​ជា​ផ្ទះ​តូច​ៗ។ ​ពេល​​កំពុង​រៀន​​​នៅសកលវិទ្យាល័យ​ធារាសាស្រ្ត​ គាត់​​បាន​អាន​​ឯកសារ​រចនា​​មេកានិក​​ បូ ​​(Bo) បាន​ចេះ​កម្លាយ​ និង ធ្វើ​ត្រាបតាម​ស្ថាបត្យ​កម្ម​វៀតណាម​ តាម​រយៈ​ការបំប្រួញ​តូច ឱ្យ​ក្លាយ​ជា​ស្នាដៃទិដ្ឋភាព​សិល្បៈ​ខ្នាត​តូច​។


តុបតែង​ស្រះទឹក​ដូចជា​ស្រះ​ក្នុង​ទិដ្ឋភាព​ភូមិស្រុក​ នៅភូមិភាគខាងជើង​វៀតណាម​។ រូបថត៖ ខាញ​ឡុង/កាសែតរូបភាពវៀតណាម​

យុវជន បូ (Bo) ​រៀប​រាប់ថា៖ “ស្នាដៃ​ដំបូង​គឺជា​វត្ត​ស​សរមួយ​ ​ប្អូនធ្វើក្នុងរយៈពេល​២ខែ។ ​ការ​ចាប់ដៃ​​ធ្វើ នៅ​ពេលនោះមានការ​លំបាក​​យ៉ាង​ខ្លាំង​ ពីព្រោះ​ដោយសារ​គ្មាន​ថ្វី​ដៃ​បទពិសោធន៍​ វត្ថុធាតុ ​ក៏ដូចជា​ថវិកា​។ រហូតដល់ស្នាដៃ​ផ្ទះ​៥ល្វែង​ដំបូងបង្អស់ បានធ្វើ​សម្រេច​ ហើយ​​ត្រូវ​ចំណាយអស់រយៈ​​ពេល​មួយ​ឆ្នាំ បំ​ផុស​ឡើង​បណ្តាញ​ឱ្យ​​មនុស្ស​គ្រប់គ្នា​ទស្សនា​។ តែ​​ក្រោយ​ពេល​មាន​អ្នក​បញ្ចុះបញ្ចូល​ ទើប​ប្អូន​លក់​ស្នាដៃ​នេះ​ សម្រាប់ធ្វើ​​អាជីវកម្ម​។​ 

បន្ទាប់មក​ ស្នាដៃ​ស្ថាបត្យកម្ម​វៀតណាម​ដូចជា វត្តអារាម ប្រាសាទ​អណ្តើក​ វត្ត​សសរមួយ​ អគារ​ខេវ៉ាន់កាក (Khue Van Cac) ​បង្គោល​ទង់។ល។ បន្តបន្ទាប់​បាន​ត្រឿង​ វ៉ាន់បូ (Truong Van Bo​) ​​បង្កើតបាន​ជា​ស្នាដៃ​ទិដ្ឋភាព​សិល្បៈ​ពិសេស​ខ្នាត​តូច​​ តាម​សម្តី​​ បូ (Bo) កាន់តែធ្វើ​កាន់តែ​មានភាពពីរោះជក់ចិត្ត​​ និងទាក់ទាញ​ទៅ​តាម​ស្នាដៃ​ដែល​មានលក្ខណៈវប្បធម៌​វៀតណាម​។ ក្រៅពីនោះ ​បូ (Bo) ​នៅ​ធ្វើ​តាម​តម្រូវការ​អតិថិជន​ បញ្ជូន​មក​គឺជា​ផ្ទះ​ដែលពួក​​គាត់​ធ្លាប់បាន​រស់នៅកាល​​មុននោះ តែត្រូវ​រុះរើ​សាងសង់ផ្ទះថ្មី​ នោះ​ក៏​ច្រើន​ជា​ផ្ទះ​ដែល​មានលក្ខណៈ​ភូមិ​ស្រុក​ នៅ​ភូមិភាគ​ខាងជើង​។


ដើម្បី​ធ្វើ​បាន​ស្នាដៃ​នីមួយៗ​​ វត្ថុធាតុ​សម្រាប់ធ្វើ​គឺជា​​ស៊ី​ម៉ង់​ ថ្ម​ឥដ្ឋ​ ដែក​ថែប។ ក្រោយ​ពេល​មាន​គំនិត គូរ​ពង្រាង​លើក្រដាស​  បូ (Bo) ​នឹង​សាងសង់​ខឿន​ ឡើង​ជញ្ជាំង​ ប្រក់ក្បឿង​​ និង​លាបពណ៌ក្បាច់​លម្អិត​។ ចុងក្រោយ​គឺដាំ​ដើម​ឈើ បង្កើតភ្នំ​ ធ្វើ​ស្រះ។ល។ ដើម្បី​តុបតែង​ រៀបចំ​ធ្វើ​សម្រេច​ស្នាដៃ។ ក្នុងនោះ ដំណាក់កាល​ចំណាយ​ពេល​វេលា​ច្រើន​បំផុត​ គឺ​ប្រក់​ក្បឿង​ ពីព្រោះ​ដោយ​សារ​ត្រូវ​បិទ​ក្បឿង​មួយៗ​ តម្រៀប​លើគ្នា​ ត្រូវការ​ភាព​ផ្ចិត​ផ្ចង់​ និង ប្រុង​ប្រយត្ន​។ ពេលវេលា​សម្រាប់​បង្កើត​ស្នាដៃ​នីមួយៗ​ ធម្មតា​​​ត្រូវ​ចំណាយ​ពេលប្រហែល​២សប្តាហ៍​។​

បូ (Bo) ​ឱ្យ​ដឹង​ថា ធម្មតា​ខ្នាត​ស្នាដៃ​នីមួយៗ​​ ច្រើន​មានទម្រង់​ប្រហែល ​៨០ X ៦០ ​សង់ទីម៉ែត្រ​ ក៏ប៉ុន្តែត្រូវ​ផ្អែក​តាម​តម្រូវការ​របស់​អតិថិជនទៀត​ផង​។ មកដល់​សព្វថ្ងៃ អតិថិជន​រកទិញ​ស្នាដៃ​ស្ថាបត្យកម្ម​វៀតណាម​ បំប្រួញ​តូច​ទៅ​ជា​ទិដ្ឋភាព​ខ្នាតតូចនេះ ភាគច្រើន​ជា​អ្នកមានអាយុ​វ័យ​កណ្តាល​ ដោយ​មាន​តម្លៃ​សម្រាប់​ស្នាដៃនីមួយៗ ពី​១០លាន ​ដល់​៤០លានដុង​៕​


  អត្ថបទ៖ ង៉ឺន​ហា រូបថត៖ ខាញ​់ឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top