ព័ត៌មាន

យុវជនអាណិកជនមានចំណាប់អារម្មណ៍ចំពោះមណ្ឌលកេរ្តិ៍ដំណែលរបស់ លោកប្រធានហូជីមិញ


 គណប្រតិភូយុវជន និស្សិតអាណិកជនវៀតណាម
 

 ជំរុំវិស្សមកាលឆ្នាំ២០១៩ មានសកម្មភាពដ៏សម្បូរបែបជាច្រើន នៅខេត្ត ក្រុងចំនួន ១០ នៅទូទាំងប្រទេស ដោយ​​មាន​ការចូលរួមរបស់យុវជន និស្សិត្តជាអាណិកជនមកពី ប្រទេស និងតំបន់ដែនដីចំនួន២៩ លើពិភព​លោក។
 
នាថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំរុំវិស្សមកាលវៀតណាម ឆ្នាំ២០១៩ គណប្រតិភូយុវជន និស្សិត​អាណិកជនវៀតណាមបាន ទៅដាក់កម្រងផ្កា និងគោរពវិញ្ញា​ណក្ខន្ធ​សព​លោក​ប្រជាន​ហូជីមិញ​នៅវិមាន​តម្កល់​សពនិង ទស្សនា សារមន្ទីរយោធាវៀតណាម ។
 
ក្រោយមក ​គណប្រតិភូបានអញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលវិមានប្រធានរដ្ឋ និងទស្សនាទីកន្លែង​ធ្វើការ​របស់​លោក​។ ក្នុងផ្ទះផុតពីដី ប្រតិភូជាច្រើនរូបមានអារម្មណ៍ងឿងឆ្ងល់ នៅពេលដែលឃើញ​នូវវ​ត្ថុ​ដ៏សាមញ្ញ​របស់​អគ្គមគ្គុ​ទេសក៏ នៅទីរស់នៅ និងធ្វើការ។ មិត្ត Trinh Duc អាណិកជនមួយរូបមកពី អាល្លឺម៉ង់ បាន​សំណេះ​សំណាល​ថា៖
 
"ខ្ញុំមាន​អារម្មណ៍រំភើបចិត្តណាស់ នៅពេលឃើញលោកប្រធានហូជីមិញរស់នៅយ៉ាងសាមញ្ញាដូច្នេះ។ ក្រោយ​ពេល​ទស្សនាភាព​យន្តឯកសារអំពីលោកប្រធានហូជីមិញ ខ្ញុំ និងមិត្តភក្តិទាំងអស់រំភើបចិត្តណាស់ ពីព្រោះថា លោកជានិច្ចកាល​គិតដល់ជោគវាសនារបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។
 
ជំរុំវិស្សមកាល​ឆ្នាំ២០១៩ មានសកម្មភាពដ៏សម្បូរបែបជាច្រើន នៅខេត្ត ក្រុងចំនួន ១០ នៅទូទាំងប្រទេស ដោយមាន​ការចូលរួមរបស់យុវជន និស្សិត្តជាអាណិកជនមកពី ប្រទេស និងតំបន់ដែនដីចំនួន២៩ លើពិភព​លោក​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top