ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់យុវជន ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ។
កញ្ញា Nguyen Thuc Thuy Tien បាននិយាយថាជាមួយនឹងតំណែង Miss Grand International 2021 និងកញ្ញាបានអនុវត្តគម្រោង និងសកម្មភាពសហគមន៍ជាច្រើន។ រូបថត៖ Anh Huyen/VOV5
នៅខាងក្រៅវេទិកាយុវជនកាកបាទក្រហម
និងអឌ្ឍចន្ទក្រហមអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពធន់៖
ថ្នាក់ដឹកនាំយុវជនបំផុសគំនិតជំរុញការច្នៃប្រឌិតត្រៀមខ្លួនជាស្រេចចំពោះគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនាថ្ងៃទី២០
ខែវិច្ឆិកា នៅទីក្រុងហាណូយ តំណាងយុវជនមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកដែលចូលរួម
វេទិកាសុទ្ធតែបានអះអាងថា វេទិកាគឺជាឱកាសដ៏ល្អ ដើម្បីតភ្ជាប់ បំផុសគំនិត
ជំរុញគំនិតផ្ដួចផ្ដើម ហើយតាមនោះបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ
និងកាត់បន្ថយផលប៉ះពាលអវិជ្ជមានដែលបណ្តាលមកពីគ្រោះមហន្តរាយ។
លោក Tareq
Alkandari តំណាងយុវជននៃកាកបាទក្រហម
និងអឌ្ឍចន្ទក្រហមគុយវែតបានឲ្យដឹងថា៖ “ការចូលរួមរបស់យុវជនក៏មានសារៈសំខាន់ណាស់នាបច្ចុប្បន្ន។
ក្នុងវេទិកានេះ គំនិតផ្តួចផ្តើមល្អៗជាច្រើនត្រូវបានលើកយកមកពិភាក្សា
ហើយធ្វើការសន្និដ្ឋាន លើកដំណោះស្រាយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ
និងវិបត្តិអាកាសធាតុ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពរបស់វេទិកា
និងភាពស្រស់ស្អាតនៅទីក្រុងហាណូយ និងវៀតណាមផងដែរ”។
ប្រតិភូជាច្រើនបានចាត់ទុកថា
ដើម្បីពង្រីកតួនាទីរបស់យុវជន
ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល
និងបំពាក់បំប៉នជំនាញ ម្ចាស់ការឆ្លើយតបនឹងគ្រោះធម្មជាតិ
និងគ្រោះមហន្តរាយដល់យុវជននោះ យុវជនគ្រប់រូបចាំបាច់ត្រូវពង្រីកការទទួលខុសត្រូវសង្គម
ហើយរួមជាមួយសហគមន៍ការពារបរិស្ថាន”។
វេទិកាយុវជនគឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម
ក្នុង ឱកាសនៃកិច្ចប្រជុំកាកបាទក្រហម
និងអឌ្ឍចន្ទក្រហមអន្តរជាតិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ (ចាប់ពីថ្ងៃទី ២១
ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា)៕