នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមក្នុងទិវាបុណ្យ មហាសាមគ្គីជនជាតិទាំងមូល នៅភូមិ Bao An ឃុំ Gò Nổi ទីក្រុងដាណាំង។
លោកប្រធានរដ្ឋ លឿងគឿង និងគណៈប្រតិភូអញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជនជាតិទាំងមូល នៅភូមិ Bao An ឃុំ Gò Nổi ក្រុងដាណាំង។ រូបថត៖ Viet Cuong/VOV
លោកប្រធានរដ្ឋ លឿង គឿង ថ្លែងមតិនៅទិវាបុណ្យ។ រូបថត៖ Viet Cuong/VOV
លោកប្រធានរដ្ឋ លឿងគឿង ប្រគល់ថវិកាចំនួន ២០ ពាន់លានដុង ជូនគណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនទីក្រុងដាណាំង។ រូបថត៖ Viet Cuong/VOV
អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យអាជ្ញាធរទីក្រុងដាណាំង រណសិរ្សមាតុភូមិ និងអង្គការមហាជនឃុំ បន្តលើកកម្ពស់តួនាទីធ្វើជាម្ចាស់របស់ប្រជាជន លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន ពង្រឹងការសន្ទនា ស្តាប់មតិរបស់ប្រជាជន យកប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ជាមួយគ្នានេះ លើកកម្ពស់ជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន អនុវត្តការងារសន្តិសុខសង្គមឱ្យបានល្អ ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយ។
ដោយចែករំលែកការខូចខាត ដែលបណ្តាលឡើងដោយសារគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ដែលប្រជាជននៃទីក្រុងដាណាំង តំបន់ និងមូលដ្ឋានផ្សេងៗទៀតទូទាំងប្រទេសបានរងទុក្ខ លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្ស និងរដ្ឋបាននិងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ ស្ថិរភាពជីវភាពរស់នៅ។ លោកប្រធានរដ្ឋជឿជាក់ថា ភូមិនានានៃឃុំ Gò Nổi នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយក្លាយជាចំណុចភ្លឺស្វាងក្នុងការកសាងភូមិជនបទគំរូថ្មី អរិយធម៌ សុវត្ថិភាព និងសុភមង្គល។
នៅទីនេះ លោកប្រធានរដ្ឋ លឿងគឿង បានប្រគល់ថវិកាចំនួន ២០ ពាន់លានដុងដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃទីក្រុងដាណាំង ដោយរួមចំណែកជួយទីក្រុងឱ្យជំនះបានយ៉ាងឆាប់រហ័សនូវការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ; ផ្តល់អំណោយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃឃុំ Gò Nổi និងភូមិចំនួន ១៧ របស់ឃុំ ព្រមទាំងផ្តល់អំណោយដល់គ្រួសារគោលនយោបាយមួយចំនួន...។
នៅព្រឹកនេះផងដែរ លោកប្រធានរដ្ឋលឿងគឿង បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃមូលដ្ឋាន៕