ព័ត៌មាន

យកចិត្តទុកដាក់ចំពោះពលករដោយវិធានការការងារធ្វើ


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុង​ Da Nang (ភាគកណ្កាល់ វៀត ណាម) នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបសំណេះ សំណាលជាមួយពលករចំនួន ២០០០ នាក់ តំណាងឲ្យពលកររាប់ពាន់នាក់​នៅ​មណ្ឌ​ល​សេ​ដ្ឋកិច្ចសំខាន់នៅភាគកណ្ដាលវៀតណាម​។ ថ្លែងមតិនៅទីនេះ​ នាយក​​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ស្នើ​ឲ្យបណ្ដា​សហគ្រាស​យកចិត្តទុក​ដាក់​ចំពោះពលករ ហើយសង្កត់ធ្ងន់​ថាប្រធាន​បទនៃ​ជំនួប​សំណេះ​​​សំណាល​លើក​នេះ​គឺ “សហជីព​រួមដំណើរ​ជាមួយ​ហសគ្រាស​បង្កើន​ទិន្ន​ផលពល​កម្ម និង​​អនុវត្ត​ការ​ធានា​សិទ្ធិ​​ប្រយោជន៍ ​សុខមាលភាពសង្គម​ ឲ្យបាន​ល្អជាង​​សម្រាប់​​សមាជិក​សហជីព​ពលករ” ។ នាយក​រ​ដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បានអះអាងថា៖          “ខ្ញុំជឿជាក់ថា ពលករវៀតណាមជានិច្ចកាល​ចាត់ទុក​ផល​ប្រយោជន៍​​​​​រ​បស់​ប្រទេសជាតិសំខាន់ជាងគេ ជានិច្ចកាលបន្សាំនឹងការផ្លាស់ប្ដូរ​។ ខ្ញុំមានបំណងថា បណ្ដាស​ហគ្រាស​​មិន​ត្រឹមតែចាត់ទុកពលករ​ជាប្រភព​ធនធាន​តែ​បណ្ណោះទេ ថែមទាំង​យល់​ដឹង​អំពី​តម្លៃ​ថ្លៃថ្លា​ជាង​ទៀត​។ ​សូមយក​ចិត្តទុកដាក់​ចំពោះ​ពលករដោយវិធានការការងារធ្វើ យកចិត្តទុកដាក់ដល់របបអាហារ​ប្រកប​ដោយ​​​សុវត្ថិ​ភាពម្ហូប​អាហារ និងអាហារូបត្ថម្ភ ជាពិសេស​យកចិត្តទុក​ដាក់​កសាង​វប្បធម៌ឲ្យពលករ ជួយឧ​បត្ថម្ភ​​ផ្ទះស្នាក់នៅ ផ្សារទំនើបសហជីព អគារ​វប្បធម៌ជាដើម”៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top