បទយកការណ៍ឯកទេស

ម្រេចវៀតណាម

ជាច្រើនឆ្នាំមកនេះ មជ្ឈដ្ឋានធ្វើពាណិជកម្មកសិផលនិងគ្រឿងទេសទូទាំងពិភពលោក ស្គាល់វៀតណាមក្នុងនាមអ្នកនាំចេញម្រេចលេខមួយពិភពលោក។ ឆ្នាំ ២០១៤ ផ្នែកម្រេច​វៀតណាម​លើសកំរិតនាំចេញ ទទួលតំលៃពាណិជ្ជកម្មជាង ១ ពាន់លានដុល្លារអាមេរិក បរិមាណ​​ផលស្មើនឹងជាង ៤១% នៃផលសរុប​បណ្តាប្រទេស​ដាំម្រេច​លើពិភពលោក​និង​បរិមាណ​នាំចេញទទួលបាន ៥៨% នៃទីផ្សារម្រេចពិភពលោក។

សក្តានុពលនិងការអភិវឌ្ឍន៍

ដើមម្រេចមានឈ្មោះវិទ្យាសាស្ត្រគឺ Piper nigrum ក្នុងអំបូរ Piperaceae ដែលមាន​ប្រភព​ដើម​ពី​ប្រទេស​ឥណ្ឌា​ បានជនជាតិបារាំងដាំនៅវៀតណាមចាប់ពីសតវត្សរ៍ទី ១៧។ រហូតដល់សតវត្សរ៍ ១៩ ម្រេចបានក្លាយ​ទៅ​ជាមុខទំនិញមួយ បានដាំនៅភូក្វឹក ហន់ចុង និងហាទៀន (ខេត្តគៀនយ៉ាង)។ នាដើមសតវត្សរ៍ទី ២០ ម្រេចបានអភិវឌ្ឍន៍លើតំបន់ដីក្រហម bazan នៅ ខាងកើតនៃភាគខាងត្បូង និងភាគកណ្តាល។ ប៉ុន្តែនាឆ្នាំ ១៩៧០ ទំហំដីដាំម្រេចនៅវៀតណាមនៅតែតូច មានប្រហែល ៤០០ ហិចតា ទទួលបរិមាណផលប្រមាណ ៥០០ តោន។

នាបច្ចុប្បន្ននេះ វៀតណាមមាន ៦ ខេត្តផលិតម្រេចរួមមាន៖ ប៊ិញភឿគ ១២.១៤៨​ ហិចតា ដាក់ណុង ១១.១៥៤​​ ហិចតា ដាក់ឡាក់ ១២.០៨២ ហិចតា បារៀ – វូងតាវ ៩.០៧៤ ហិចតា ដុងណាយ ៩.០១០ ហិច​តា​ យ៉ាឡាយ ១១.២៤៥ ហិចតា។ ក្នុងនោះតំបន់​តៃង្វៀននិងខាងកើតនៃភាគខាងត្បូងឈរលេខមួយអំពី​ទំហំ​ដី ទន្នផលនិងបរិមាណផលម្រេច។ ក្រៅពីនេះ ក៏មានតំបន់ដាំម្រេចផ្សេងៗទៀតដែរដូចជា៖ ភូក្វឹក (ខេត្ត​គៀន​យ៉ាង​) បានមានពាណិជ្ជៈសញ្ញាពីយូរលង់មកហើយ និងតំបន់ដាំម្រេចនៅខេត្តក្វាងទ្រី…។

វៀតណាមមានល្បឿននាំចេញម្រេចកើនឡើងយ៉ាងឆាប់រហ័ស ទទួលល្បឿនកំណើនពី ១៥ - ២០% ជា​មធ្យម​ក្នុងមួយឆ្នាំ។ នាឆ្នាំ២០០១ លើកដំបូងវៀតណាមក្លាយទៅជាប្រទេសនាំចេញម្រេចធំបំ​ផុត​លើ​ពិភព លោក​​​និងផលម្រេច​​សរុបនាំចេញគឺ ៥០.៥០៦ តោន ទទួលតំលៃពាណិជ្ជកម្មប្រមាណ ៩០ លាន​ដុល្លារ​​អាមេ​រិក​​។ នាឆ្នាំ២០១៤ ផ្នែកផលិតម្រេចពិភពលោកថយចុះ ដោយសារប្រទេសមួយ​ចំនួនប្រមូល​ផល​​បានតិច ហើយ​តំលៃម្រេចឡើងថ្លៃ ដោយឡែកវៀតណាមនៅតែស្ថេរភាព ទំហំដីដាំម្រេចជាង ៧៣.៥០០ ហិចតា បរិមាណផលជិត ១៤០.០០០តោន នាំចេញ ១៥៦.៣៩៦ តោន (រួម​មាន​ផល​ម្រេច​នាំ​ចូល​​ដើម្បីនាំចេញវិញ) ហើយ​ទទួលតំលៃពាណិជ្ជកម្មនាំចេញ ១.២០៤, ៩៨ ពាន់លានដុល្លារអាមេរិក។


ម្រេចទុំនៅតំបន់ដាំម្រេចយ៉ាងឡាយ។ រូបថត៖ ង្វៀនឡឹន

ធាតុដីពណ៌ក្រហម bazan នៅតំបន់ដាំម្រេចយ៉ាងឡាយសមស្របនឹងការដាំម្រេច។ រូបថត៖ង្វៀនឡឹន

តាមដានធាតុដីដាំម្រេច។ រូបថត៖ ង្វៀនឡឹន

ថែទាំនៅចំការបណ្តុះដើមម្រេចពូជរបស់បណ្តាគ្រួសារនៅខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ រូបថត៖ ង្វៀនឡឹន

ថែទាំដើមម្រេចក្នុងរដូវប្រាំង។ រូបថត៖ ង្វៀនឡឹន

សំអាតបណ្តាសរសរម្រេច។ រូបថត៖ ង្វៀនឡឹន

កសិករដាំម្រេចពូកែ ង្វៀនបាធីញ (អ្នកឈរ) ផ្លាស់ប្តូរបច្ចេកទេសជាមួយកសិករដាំម្រេច។ រូបថត៖ ង្វៀនឡឹន

កម្មាភិបាលនៃសមាគមន៍ម្រេច ស្រុកជឺលេផ្លាស់ប្តូរបច្ចេកទេសដាំម្រេចនៅចំការម្រេចរបស់គ្រួសារកសិករ ដុងក្វឹកបាវ ស្រុកជឺសេ ខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន

ម្រមូលផលម្រេចដោយរបៀបជ្រើសបេះគ្រាប់ម្រេច ដែលមានស្តង់ដាលើដើម។ រូបថត៖ង្វៀនឡឹន

ជ្រើសរើសម្រេចក្រោយពេលម្រមូលផល។ រូបថត៖ ង្វៀនឡឹន

ត្រដុសដើម្បីបំបែកគ្រាប់មេចពីចម្កោងម្រេច ក្រោយពេលប្រមូលផល។ រូបថត៖ ង្វៀនឡឹន

ហាលម្រេចរបស់ប្រជាជនប៊ិញភឿគនាស្រុកឡុកនិញ ខេត្តប៊ិញភឿគ។ រូបថត៖ ង្វៀនឡឹន

ឃ្លាំងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសមាជិកតែមួយគត់ហឿងម៉ាយ នៅស្រុកជឺសេ ខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន
នាបច្ចុប្បន្ននេះ ម្រេចវៀតណាមបាននាំចេញទៅដល់ ៩៧ ប្រទេសនិងតំបន់ក្នុងអាស៊ី អឺរ៉ុប ទ្វីបអាមេរិក អាហ្រ្វិក។ ជាពិសេស ផលិតផលម្រេចមានគុណភាពខ្ពស់របស់វៀតណាមនាំចេញក្នុង​អាមេរិក​និង​បណ្តា​ប្រទេស​​នៅសហភាពអឺរ៉ុបកាន់តែកើនឡើង។ បណ្តាប្រទេសនៅអឺរ៉ុបស្មើ ៤០% នៃទីផ្សារ បានយល់ព្រម​បច្ចេកទេស​​​​ផលិតម្រេចវៀតណាមនិងបណ្តាមុខទំនិញគ្រឿងទេសកែច្នៃពីម្រេចវៀតណាម។

នាឆ្នាំ ២០០៥ វៀតណាមចូលរួមសហគមន៍ម្រេចអន្តរជាតិ ។ តាំងពីវៀតណាមចូលរួម WTO  ផ្នែកម្រេច​វៀត​ណាម​ចូលកាន់តែជ្រៅក្នុងទីផ្សារអន្តរជាតិ ហើយបានចូលក្នុងបណ្តាប្រទេសដែល​មានរបង​បច្ចេកទេស​ដ៏​តឹង​តែង​​ដូចជា ជប៉ុន ហូឡង់ អាមេរិក អាលឺ្លម៉ង់ បារាំង…

យើងខ្ញុំមកដល់ស្រុកជឺសេ ទីកន្លែងដាំម្រេចនៅខេត្តយ៉ាឡាយនៃតំបន់តៃង្វៀន នេះគឺជាទីកន្លែងមាន​បរិមាណ​​ផលម្រេចច្រើនបំផុត​នៅទូទាំងប្រទេសនិងបានកសាងជោគជ័យ​ពាណិជ្ជៈសញ្ញា​ម្រេច​ជឺ​សេ​ផង​ដែរ​។​

លោកដុងក្វឹកបាវមានស្រុកកំណើតនៅពខេត្តហាយផុង គាត់មកដាំម្រេចនៅភូមិលូ ឃុំកុងហ តក់ ស្រុកជឺ​សេ​ពី​ ១០ ឆ្នាំមុន។ ចំការម្រេចរបស់លោកនាបច្ចុប្បន្ននេះមានសរសរចំនួនជាង ៧០០០ ក្នុងនោះមាន​សរសរ​​​ចំនួន​ ២០០០ ប្រមូលផលបានហើយ ដកចំណាយទាំងឡាយ ក្នុងមួយឆ្នាំលោកចំណូល​រាប់​ម៉ឹន​លាន​ដុង​។ សព្វ​ថ្ងៃនេះ លោកគឺជាសមាជិកគណៈប្រតិបត្តិការសមាគមន៍ម្រេចជឺសេ ដែលជាមនុស្សម្នាក់ “កាន់ដៃ ចង្អុល​ការងារ” ជួយកសិករជាច្រើននាក់ដាំម្រេចក្នុងតំបន់។ ក្រៅពីនេះ ក្នុងមួយឆ្នាំ លោកបាន​បណ្តុះ​កូន​ម្រេច​រាប់​រយ​​ដើម ធានាគុណភាព ដើម្បីផ្គត់ផ្គង់ឲ្យកសិករដាំម្រេច បង្កការងារឲ្យពលករក្នុង​តំបន់​និង​គ្រោង​វិនិយោគ​លើ​​ខ្សែសង្វាក់កែច្នៃម្រេចពណ៌សតាមក្បូនខ្នាតក្នុងគ្រួសារកសិករ។

នៅខាងកើតនៃភាគខាងត្បូងមានអ្នកដាំម្រេចពូកែពីរនាក់ បានសមាគមន៍ម្រេចអន្តរជាតិផ្តល់ប័ណ្ណ “អ្នក​ដាំ​ម្រេច​ពូកែបំផុតមកពីវៀតណាម”។ នេះគឺលោកត្រឹនហឹវថាំងនៅឃុំស្វឹនថាវ ស្រុកស្វឹនឡុក ខេត្តដុងណាយ និង​លោកង្វៀនបាធីញ នៅឃុំឡុកអាន ស្រុកឡុកនិញ ខេត្តប៊ិញភឿគ។

ជាង ១០ ឆ្នាំមុន លោកត្រឹនហឹវថាំងស្វែងយល់ដោយខ្លួនឯង ស្វះស្វែងរៀនសូត្រអំពីដើមម្រេច ហើយ​ហ៊ាន​ចាប់​​ផ្តើមបង្កើតបុព្វហេតុដោយការចែកចំការជាបីភាគ សាកល្បងបីរបៀបដាំ ថែទាំខុសគ្នា ដើម្បី​ជ្រើស​យក​ចំការ​ណាដែលទទួលទិន្នផលខ្ពស់ជាងគេ ហើយអនុវត្តន៍លើទំហំដីទាំងស្រុង។ ចំការម្រេច​អភិវឌ្ឍ​ល្អ​ផ្តល់​ទិន្នផល បរិមាណផលម្រេចខ្ពស់ លើកកម្ពស់ប្រាក់ចំណូល។ ពីនោះ លោកទិញដី ដាំម្រេច វិនិយោគ​ផលិតកម្ម​​និងកសាងផ្ទះសមរម្យទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ…នៅមជ្ឈមណ្ឌលស្វឹនឡុកផ្លាស់ប្តូរ​បច្ចេក​ទេស​​ស្រោចស្រពសំចៃ ដាក់ជីតាមបំពង លោកឈានមុខគេវិនិយោគ អនុវត្តន៍បច្ចេកវិទ្យាថ្មី។ ក្រោយ​មួយ​​ឆ្នាំប្រើប្រាស់ប្រព័ន្ធរួមជាមួយបច្ចេកទេសថែទាំថ្មី ចំការម្រេចរបស់លោកទទួលបរិមាណផល ៧ ដល់ ១០ ​តោន/ហិចតា/មួយឆ្នាំ ជាច្រើនជាងពីរដង ប្រៀបធៀបនឹងពេលដដែលឆ្នាំមុន។ នាឆ្នាំប្រមូលផលសន្ធឹក គ្រួសារ​លោកមានប្រាក់ចំណូលរាប់ពាន់លានដុង។

នៅខេត្តប៊ិញភឿគ លោកង្វៀនបាធីញក៏មានបទពិសោធន៍ដាំម្រេចពីយូរលង់មកហើយ។ ទំហំដីដាំម្រេច ៣,៥ ហិចតារបស់លោកទទួលបរិមាណផលខ្ពស់ មានដង្កូវតិច។ លោកបានច្នៃប្រឌិតប្រព័ន្ធស្រោចស្រព ដាក់ជី ស្រោកថ្នាំការពាររុក្ខជាតិ ទទួលពានរង្វាន់លេខមួយក្នុងការប្រឡងច្នៃ​ប្រឌិត​បច្ចេកទេស​ខេត្ត​ប៊ិញ​ភឿគ​ ពាន​រង្វាន់​​លេខបីក្នុងការប្រឡងទូទាំងពិភពលោក។

អាចនិយាយថាដោយសក្តានុពលនិងចំណុចខ្លាំងខាងលើ ដូច្នេះក្នុងរយៈពេលបណ្តាឆ្នាំនេះ ម្រេច​វៀត​ណាម​តែង​តែក្លាយទៅដៃគូសំខាន់នៃផ្នែកម្រេចពិភពលោក។


រក្សាយ៉ាងរឹងមាំទីតាំងលេខមួយលើឆាកអន្តរជាតិ

ក្នុងរយៈពេល ១៤ ឆ្នាំកន្លង​មក​ ម្រេច​វៀត​ណាម​​​តែង​តែ​រក្សា​យ៉ាង​រឹង​មាំឯក​ទគ្គៈ​កម្ម​ឈរ​​លេខ​មួយ​ពិភព​លោក​​​អំពី​ផលិត​​និង​នាំ​ចេញ​​ ដែល​​រួមចំណែក​សំខាន់​ៗ​ក្នុង​កំណើន​​សេដ្ឋកិច្ច​ជាតិ និង​បង្កើន​បា្រក់​​ចំណូលឲ្យ​កសិករ​ដាំ​ម្រេច​។ ម្រេចវៀត​ណាម​បាន​នាំចេញដល់ ៩៧ ប្រទេស​និងតំបន់​នៅ​អាស៊ី​ អឺរ៉ុប ទ្វីបអាមេរិក អាហ្វ្រិក។

(លោកដូហាណាម -
ប្រធាន​សមាគមន៍​ម្រេច​វៀត​ណាម(VPA)

សព្វថ្ងៃនេះវៀតណាមមាន អាជីវកម្មកែច្នៃ ធ្វើពាណិជ្ជកម្មម្រេចប្រហែល ២០០ ក្នុងនោះ​មានអាជីវកម្មឈានមុខគេ ចំនួន ១៥  ស្មើនឹង ៧០% ផលនាំ​ចេញ​ទូទាំង​ប្រទេស។ ជាពិសេស មានអាជីវកម្មវិនិយោគបរទេស ចំនួន ៥  ស្មើនឹង ៣០ %​​នៃទីផ្សារនាំចេញ។

នាបច្ចុប្បន្ននេះ មាន៩៥%នៃបរិមាណផលផលិត ដើម្បីបំរើការនាំចេញ។ បច្ចេក​ទេស​​កែច្នៃម្រេចវៀតណាមទទួលបានកំរិតខ្ពស់ ឆ្លើយតប​តំរូវ​ប្រើប្រាស់​លើ​ទូ​ទាំង​ពិភពលោក។ នាបច្ចុប្បន្ននេះ​ទោះបីបរិមាណផល​ពីបណ្តាអាជីវកម្ម​មាន​សហ​គ្រាស​​កែច្នៃបច្ចេកវិទ្យាខ្ពស់តាមស្តង់ដា​ ASTA ESA  JSSA និង​និន្នាការ​ផលិត​ផលិតផលគ្រប់មុខ៖ ម្រេចពណ៌ខ្មៅ គ្រាប់ម្រេចពណ៌ស ម្រេច​កិន​ម្សៅ​វេច​ខ្ចប់​កញ្ចប់​តូច…កើនឡើង ប៉ុន្តែម្រេច​វៀត​ណាម​ភាគច្រើន​នៅ​នាំ​ចេញ​​មិនទាន់​កែ​ច្នៃ​ទេ​ ទទួលតំលៃនាំចេញ ៧.៧៣៨ USD/ មួយតោន ទាបជាង​តំលៃ​លក់របស់​បណ្តា​ប្រទេសផ្សេង។

បើសិនផ្នែកម្រេចវៀតណាមបានរៀបចំការកែច្នៃយ៉ាងល្អជាងមុន នឹងបង្កើន​តំលៃ​​ផលិតផលនាំចេញ តំលៃម្រេចវៀតណាមនឹងស្មើនិង​អាចខ្ពស់​ជាង​តំលៃ​នៃ​ប្រទេស​មួយចំនួនលើពិភពលោក។

ហេតុនេះ សមាគមន៍ម្រេចវៀតណាមជំរុញលើក​កម្ពស់គុណ​ភាព​ផលិតផល​ពី​ដំ​ណាក់​​កាលដាំ បណ្តាអាជីវកម្មវិនិយោគកែច្នៃយ៉ាងជ្រៅ កែច្នៃស្អាត ​ ធ្វើឲ្យ​សម្បូរណ៍​​​​ផលិតផល ធ្វើឲ្យសម្បូរណ៍ទីផ្សារ ដើម្បីចូលជ្រៅក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ម្រេច​ពិភពលោក។

 

រោងចក្រកៃច្នៃម្រេចស្អាតមានក្បូនខ្នាតធំរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ នៅខេត្តប៊ិញយឿង។
រូបថត៖ ង្វៀនឡឹន


បរិយាកាសធ្វើការក្នុងរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុន INTIMEX ។ រូបថត៖ ឡេមិញ

ជ្រុងមួយនៃរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ។ រូបថត៖ ឡេមិញ

បណ្តាបុគ្គលិកនៃរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញកំពុងពិនិត្យគុណភាពម្រេចវត្ថធាតុដើម។ រូបថត៖ ឡេមិញ

បន្ទប់ពិសោធរបស់រោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ ។ រូបថត៖ឯកសារ

រង្វាស់សំណើម ដើម្បីវាយតំលៃគុណភាពផលិតផលម្រេច។ រូបថត៖ ង្វៀនឡឹន

ជាក់ស្តែងឲ្យឃើញថា អាជីវកម្មជាច្រើនវិនិយោគលើការកែច្នៃម្រេចដែលនាំចេញ បានអភិវឌ្ឍន៍ជាបន្ត​បន្ទាប់​។​ គំរូគឺក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ ក្នុងរយៈ ៥ ឆ្នាំជាបន្តបន្ទាប់ឈរនៅទីតាំង“ស្តេច”នាំចេញម្រេចវៀតណាម រួមមាន​ ៦%នៃទីផ្សារម្រេចពិភពលោក ស្មើនឹង ១៥ - ១៧%នៃទីផ្សារនាំចេញម្រេច​វៀតណាម​ទៅដល់​ពិភព​លោក​។ ក្នុងបណ្តាឆ្នាំថ្មីៗ នេះក្រុមហ៊ុនភូកស៊ីញទទួលបរិមាណផលម្រេចនាំចេញជាមធ្យមជាង ២០.០០០ តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុនភូកស៊ីញបង្តើតនាឆ្នាំ ២០០១ មានដើមទុនតិច ឈានទៅមុខយ៉ាងឆាប់រហ័ស​ពីរបៀប​ធ្វើ​ដោយ​ឡែក​ ដែលបង្កៈភាពខុសគ្នា ហ៊ានផ្លាស់ប្តូរ។ ក្រុមហ៊ុនជ្រើសរើសគ្រាប់ម្រេចធំ ដើម្បីលក់ឲ្យអតិថិជន​មាន​តំរូវ​ការ​ ឈានទៅមុខផលិតម្រេចពណ៌ស វិនិយោគផលិតម្រេចស្អាត ហើយម្រេចកំចាត់មេរោគ…ដើម្បី​ទាក់​ទាញ​​អតិថិជនកាន់តែច្រើន ក្រៅបណ្តាបំណិន maketing  ស្វែងយល់វប្បធម៌ តំរូវប្រើប្រាស់របស់អ្នកទិញ បង្ក​ទំ​នុកទុកចិត្ត​ជាមួយអតិថិជន ក្រុមហ៊ុនភូកស៊ីញក៏វិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ប្រដាប់ឧបករណ៍​ក្នុង​បន្ទប់​ពិសោធ អនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ជ្រើសរើសនិង​ត្រួតពិនិត្យ​វត្ថុធាតុដើម​ពី​ដំ​ណាក់​ការទិញ។ នាឆ្នាំ ២០១០ ក្រុមហ៊ុនភូកស៊ី ក្លាយទៅជាអាជីវកម្មវៀត​ណាម​ដំបូងបានសមាគមន៍​នាំ​ចេញ​​ម្រេចពិភពលោកជ្រើសតាំងជាក្រុមហ៊ុននាំចេញម្រេចដ៏ឆ្នើម។

ក្រៅ ពីក្រុមហ៊ុនភូកស៊ីញ ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុន Intimex ក៏បាន​វាយតំលៃគឺអង្គភាពខ្លាំងក្នុងផ្នែក​ម្រេច​វៀតណាម។ ចំពោះបរិមាណផលម្រេចនាំចេញជិត ១០០០០ តោនក្នុងមួយឆ្នាំ ក្រុមហ៊ុន Intimex ដណ្តើម​បានទីតាំងលេខបីអំពីការនាំចេញម្រេច។ ក្រុមហ៊ុន  Intimex ក៏មានរោងចក្រផលិតម្រេចស្អាត​នៅ​ខេត្ត​ប៊ិញយឿង។ នាឆ្នាំ ២០១០ ក្រុមហ៊ុន Intimex ទទួលពានរង្វាន់ “ក្រុមហ៊ុនកែច្នៃផលិតផលម្រេចដ៏ឆ្នើម” បាន​ជ្រើសតាំងដោយសមាគមន៍ម្រេចអន្តរជាតិ។

សមាគមន៍ម្រេចវៀតណាមបង្កើតនាឆ្នាំ ២០០១ មានតួនាទីគឺស្ពានតភ្ជាប់រវាងអ្នកផលិត បណ្តាអង្គការ និង​អាជីវកម្ម​ ដើម្បីបង្កើតកម្លាំងសរុបឲ្យការអភិវឌ្ឍន៍ផលិតកម្ម ធ្វើពាណិជ្ជកម្មនិងនាំចេញ។ តាមនេះ សមាគមន៍​អនុវត្តន៍បណ្តាកម្មវិធីជំរុញពាណិជ្ជកម្មស្នូលជាតិ ផ្តល់ព័ត៌មានថ្មីបំផុត​ជានិច្ច​អំពី​ផ្នែក​ម្រេច​ក្នុង​ប្រទេស​​និង​ពិភព​លោក ជំរុញផលិតតាមទិសសុវត្ថិភាព តភ្ជាប់អាជីវកម្មនិងកសិករ ដើម្បីវិនិយោគ​អភិវឌ្ឍន៍​ផលិតកម្ម​ និង​បង្កប្រភពវត្ថុធាតុដើមស្អាត ស្ថេរភាព គុណភាពខ្ពស់ឲ្យឧស្សាហកម្មកែច្នៃ។


សិក្ខាសាលាអន្តរជាតិស្តីពីម្រេច។ រូបថត៖ ឯកសារ

ស្តង់ដាក់តាំងបណ្តាផលិតផលម្រេចរបស់ក្រុមហ៊ុនភាគហ៊ុន INTIMEX នៅការតាំងពិពណ៌ Sial Shanghai ។ រូបថត៖ ឯកសារ

ស្តង់ដាក់តាំងបណ្តាផលិតផលម្រេចរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ នៅការតាំងពិពណ៌អន្តរជាតិអាមេរិក។ រូបថត៖ ឯកសារ

បណ្តាផលិតផលម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ។ រូបថត៖ឡេមិញ

ផលិតផលម្រេចភូក្វឹកដ៏ល្បីឈ្មោះក្នុងប្រទេសនិងពិភពលោកអំពីគុណភាព។ រូបថត៖ឡេមិញ

ក្នុងទិសដៅអភិវឌ្ឍន៍យ៉ាងស្ថេរភាពផ្នែកម្រេចវៀតណាមត្រូវមានការតភ្ជាប់ដ៏ប្រសិទ្ធិភាពរវាងកត្តាទាំងបួន៖ រដ្ឋ ​អ្នកវិទ្យាសាស្ត្រ សហគ្រិននិងកសិករ។ តាមនេះ រដ្ឋត្រូវផ្តល់អាទិភាពបណ្តាការស្រាវជ្រាវ ដែល​មាន​លក្ខណៈ​វិធានការវិទ្យាសាស្ត្រ បច្ចេកទេសសកល ដើម្បីគ្រប់គ្រងយ៉ាងតឹងតែងបណ្តាកត្តាចូលក្នុងផលិតកម្ម អាទិភាព​ឲ្យការស្រាវជ្រាវអភិវឌ្ឍន៍ពូជ ថែទាំនិងការពារដើមម្រេច កសាងបទដ្ឋានផលិតតាមទិស VietGAP  នៅ​បណ្តាតំបន់ដាំ...អ្នកដាំម្រេចត្រូវវិនិយោគបង្កបង្កើនផលស្ថេរភាព ប្រើប្រាស់ជី មានតុល្យភាព បង្កើន​ការ​ប្រើ​​ប្រាស់ជីសរីរាង្គ ប្រើប្រាស់ថ្នាំការពាររុក្ខាជាតិយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យមេរោគ រក្សា​សុខភាព អាយុ​របស់ចំការនិងការពារទិន្នផល គុណភាពផលិតផល។ បណ្តាអាជីវកម្ម​ត្រូវ​វិនិយោគ​បច្ចេក​វិទ្យាខ្ពស់ លើក​កម្ពស់តំលៃផលិតផល។ បណ្តាក្រួសង ផ្នែកត្រូវរួមដៃដើម្បីម្រេចវៀតណាមរក្សាទី​ផ្សារ​ប្រពៃណី​និង​អភិវឌ្ឍន៍​ទីផ្សារថ្មីប្រកបដោយរឹងមាំ៕
អត្ថបទ៖ វឹនក្វី រូបថត៖ ឡេមិញ ង្វៀនឡឹននិងឯកសារ
 
 


top