ដើមឆ្នាំ២០១៨ តំណាងម៉ុងសាយវៀតណាម ម្តងទៀតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតយកពានរង្វាន់អន្តរជាតិ នៅប្រទេសសិង្ហបុរី។ ប៉ុន្មានឆ្នាំថ្មីៗ នេះ ឈុតសម្តែងម៉ុងសាយដ៏អស្ចារ្យរស់រវើក តែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន អញ្ជើញចូលមកទស្សនា និងបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ។
ក្នុងមហោស្រពប្រកួតម៉ុងសាយអន្តរជាតិលើកទី១១ នៅប្រទេសសិង្ហបូរី វៀតណាមមានពីរក្រុមម៉ុងសាយទិញអាញដឿង (Tinh Anh Duong) របស់ទីក្រុងហូជីមិញ និងក្រុមទឺកូវ (Tu Cau) របស់ក្រុងដាណាំង (Da Nang) រួមប្រកួតជាមួយក្រុមម៉ុងសាយចំនួន១០ មកពីប្រទេសនិងតំបន់ចំនួន៧ ក្នុងនោះមានក្រុមម៉ុងសាយពូកែមកពីប្រទេសសិង្ហបូរី ហុងកុង (ចិន) ម៉ាឡេស៊ី...។ល។ នេះជាលើកទី៣ ម៉ុងសាយតំណាងប្រទេសវៀតណាម អញ្ជើញចូលរួមទីលានប្រកួតអន្តរជាតិនេះ និងពីរលើកដណ្តើមបានពានរង្វាន់ឯក។
នៅវៀតណាម ក្រុមម៉ុងសាយមួយថ្ងៃកាន់តែយកចិត្តទុកដាក់លើការអភិវឌ្ឍនិងចូលរួមការប្រកួតយកពាន់រង្វាន់យ៉ាងច្រើន ក្នុងនោះ មានការប្រកួតយកពានរង្វាន់ម៉ុងសាយទីក្រុងហូជីមិញបើកទូលាយ។ រាល់ឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមម៉ុងសាយមកពីខេត្តក្រុងមួយចំនួនដូចជា៖ ប៊ិញធ្វឹន (Binh Thuan) ប៊ិញយឿង (Binh Duong) កឹនធើ (Can Tho) វុងតាវ (Vung Tau) ដុងថាប (Dong Thap) ប៊ិញផឿក (Binh Phuoc) និងទីក្រុងហូជីមិញ...។ល។ នឹងមានឱកាសប្រកួតប្រជែងក្រោមពីរខ្លឹមសារ៖ ម៉ុងសាយប្រពៃណី (ម៉ុងសាយឌៀបូវ (Dia Buu)) និងម៉ុងសាយដើរលើបង្គោលផ្កា។
ក្រុមម៉ុងសាយសុទ្ធតែមានការបណ្តាក់ទុនយ៉ាងហ្មត់ចត់ តាំងពីសម្លៀកបំពាក់ជំនាញ ចាប់ចិត្តរហូតដល់ខ្លឹមសារប្រកួតតាមក្បួនខ្នាត សម្រេចស្តង់ដារខ្ពស់។ ក្រៅពីនោះ ការងារតាមដានរូបភាព អាជ្ញាកណ្តាលរៀបចំពានរង្វាន់ក៏បានហ្វឹកហាត់មុនពានរង្វាន់ចាប់ផ្តើម ដើម្បីបង្កើតបានពិធីប្រកួតមួយ ដែលមានគុណភាព សមភាព ប្រសិទ្ធភាពជំនាញខ្ពស់។
ឈុតសម្តែងម៉ុងសាយ អស្ចារ្យ រស់រវើក ទាក់ទាញភ្ញៀវទេសចរណ៍ អញ្ជើញចូលមកទស្សនានិងគាំទ្រយ៉ាងអស់ពីចិត្តប្រព្រឹត្តទៅជាប្រចាំ នៅសួនឧទ្យានវប្បធម៌ដឹមសែន (Dam Sen) ខណ្ឌ១១ ទីក្រុងហូជីមិញ។
អត្ថបទនិងរូបថត៖ សើនងៀ - Alvin Tao