ការស្វែងយល់

ម៉ុកចូវ (Moc Chau) - វាលស្មៅនិទាឃរដូវស្ថិតនៅចំកណ្ដាលនៃតំបន់ភាគពាយព្យ

នៅពេលខ្យល់ត្រជាក់ នៃចុងរដូវរងាររសាត់បាត់ទៅបន្តិចម្តង  ៗ ម៉ុកចូវ (Moc Chau) - វាលស្មៅដ៏ស្រស់ស្អាតនៃខេត្តសឺនឡា (Son La) - ភ្លាក់ដឹងខ្លួនឡើងជាមួយនឹង "អាវថ្មី" ដ៏រស់រវើក។

នៅពេលខ្យល់ត្រជាក់ នៃចុងរដូវរងាររសាត់បាត់ទៅបន្តិចម្តង  ៗ ម៉ុកចូវ (Moc Chau) - វាលស្មៅដ៏ស្រស់ស្អាតនៃខេត្តសឺនឡា (Son La) - ភ្លាក់ដឹងខ្លួនឡើងជាមួយនឹង "អាវថ្មី" ដ៏រស់រវើក។ និទាឃរដូវនៅម៉ុកចូវ (Moc Chau) មិនត្រឹមតែនាំមកនូវភាពកក់ក្តៅប៉ុណ្ណោះទេ ថែមទាំងដាស់ពិភពនៃផ្កា មានមន្តស្នេហ៍ ដែលជាទីធម្មជាតិ និងមនុស្សលាយឡំគ្នាក្នុង "ចង្វាក់ភ្លេងស៊ីមហ្វូនី" ដ៏អស្ចារ្យមួយ​។ 

ពេលនិទាឃរដូវមកដល់ ជ្រលងភ្នំដើមព្រូន នៅម៉ុកចូវបានមាន​ផ្កាពណ៌សរីកស្គុះស្គាយ ពេញលេញ​ដីនិង​មេឃ ។
ភ្ញៀវទេសចរសប្បាយរីករាយ នៅពេលដែលដើរលើផ្លូវដែលពោរពេញដោយផ្ការីកចម្រុះពណ៌។

ម៉ុកចូវ (Moc Chau) ក្នុងនិទាឃរដូវ ត្រូវបានប្រដូចទៅនឹង នារីស្រស់ស្អាត និងទន់ភ្លន់ ដែលពាក់​អាវពណ៌ដ៏បរិសុទ្ធ និងភ្លឺចែងចាំងបំផុត។ ផ្កាព្រូនពណ៌សបរិសុទ្ធ រីក​ស្គុះស្គាយ ពាសពេញភ្នំ និងជ្រលងភ្នំ ដូចជាពពកគ្របដណ្តប់ពេញផ្ទៃមេឃ និងផែ​ដី។ "លាយឡំជាមួយគ្នានោះដែរ គឺពណ៌ផ្កាឈូកខ្ចីនៃផ្កាម៉ាក់ខៃព្រៃ ដែលបង្កើនទេសភាពកាន់តែរ៉ូមែនទិក។ ហើយយើងក៏មិនអាច មិននឹកឃើញបណ្ដាសួន ផ្កាស្ពៃពណ៌ស និងលឿង ដែលលាតសន្ធឹងផុតកន្ទុយភ្នែក បង្កើតគំនូរធម្មជាតិដ៏អស្ចារ្យ និង​សស់​ស្អាត​ដូចសួនកំណាព្យ។

ក្រុមកុមារជាតិម៉ុង (Mong) លេងនៅក្រោមដើមព្រូន។
និទាឃរដូវក៏ជារដូវប្រមូលផលផ្លែទន្លាប់ នៅម៉ុកចូវ (Moc Chau) ផងដែរ។ 

ដូចជាទំនៀម​ទម្លាប់មាន​តាំងពីយូរអង្វែងមកហើយ ជារៀងរាល់ដើមឆ្នាំ នៅពេលដែលនិទាឃរដូវចូលមកដល់ បងស្រីម៉ាយហ្វា  (Mai Hoa) ដែលបច្ចុប្បន្នរស់នៅ និងធ្វើការនៅរដ្ឋធានីហាណូយ។ គាត់ និងមិត្តភក្តិរបស់គាត់តែងទៅទស្សនានៅម៉ុកចូវ (Moc Chau)។ សម្រាប់បងស្រីម៉ាយ​ហ្វា  (Mai Hoa) ដំណើរកម្សាន្តនេះមិនមែនគ្រាន់តែជា​ដំណើរទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាដំណើរមួយដើម្បីមានភាពជិតស្និទ្ធនឹងធម្មជាតិដ៏រស់រវើក សម្របខ្លួនក្នុងពណ៌ផ្កា និងហូបកសិផលប្រពៃណីរបស់បងប្អូនជនរួមជាតិក្នុងតំបន់ផងដែរ។

ប្រជាជន​ នៅម៉ុក​ចូវមានទម្លាប់ដាំដើមព្រូននៅជុំវិញផ្ទះរបស់ពួកគេ។
នៅនិទាឃរដូវ វាលស្រែដាំផ្កាស្ពៃ​​ពណ៌ស​ក៏រីក​យ៉ាងស្រស់ស្អាត ផងដែរ។

យើងខ្ញុំមានឱកាសជជែកជាមួយបងស្រី ឡូ ធីម៉ាយ  (Lo Thi Mai) ជាស្ត្រីជនជាតិថៃម្នាក់ នៅក្នុងភូមិអាង (Ang) ម៉ុកចូវ (Moc Chau) ដែលបានផ្សារភ្ជាប់ជីវិតរបស់គាត់ជាមួយតំបន់នេះ។ បងស្រី ម៉ាយ (Mai) បានចែករំលែកដោយទឹកមុខពោរពេញដោយក្ដីមោទនៈថា៖ «មើលទៅដើមព្រូនកំពុងរីកផ្កាពណ៌ស ខ្ញុំមានអារម្មណ៍ថា ដូចជារដូវកាលថ្មីទាំងមូលកំពុងមក​ដល់។ នោះជាពេល ដែលប្រជាជនយើងខ្ញុំ ត្រៀមរៀបចំខ្លួនសម្រាប់ឆ្នាំថ្មី ដោយក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់ការប្រមូលផលដ៏​បរិបូរណ៍»

 

មិនត្រឹមតែសម្រស់ធម្មជាតិ ផ្កានិទាឃរដូវ នៅម៉ុកចូវ (Moc Chau)  គឺជាផ្នែកមួយ ដែលមិនអាចខ្វះបាននៃជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជននៅទីនេះ។ លោក ង្វៀន វ៉ាន់ទុង (Nguyen Van Tung) ជាភ្ញៀវទេសចរម្នាក់ មកពីរដ្ឋធានីហាណូយ (Ha Noi) បានចែករំលែកពីអារម្មណ៍របស់គាត់បន្ទាប់ពីធ្វើដំណើរទៅកាន់ម៉ុកចូវ (Moc Chau) ថា ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន និងបានឃើញទេសភាពដ៏ស្រស់ស្អាតជាច្រើន ប៉ុន្តែម៉ុកចូវ (Moc Chau) នានិទាឃរដូវ​ ​​ពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ។ នេះមិនត្រឹមតែជាសម្រស់ដ៏អស្ចារ្យនៃផ្កាព្រូន និងផ្កាម៉ាក់ខៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀប ដែលប្រជាជនក្នុងតំបន់​គោរព និងថែរក្សាសម្រស់ទាំងនេះ ផងដែរ។ ពួកគេដាំផ្កានៅក្នុងសួនច្បារ និងនៅលើរានហាលរបស់ពួកគេ ហើយរៀងរាល់និទាឃរដូវ ក្នុងភូមិទាំងមូល បានបំភ្លឺដោយផ្កាចម្រុះ​ពណ៌

ចម្ការផ្កាព្រូនរីកស្គុះស្គាយ ដែលគ្របដណ្ដប់ពណ៌សពេញ ឡុងលួង (Long Luong) (ម៉ុកចូវ)។
 

លោក ទុង (Tung) ក៏បានចែករំលែកបទពិសោធន៍របស់គាត់ ផងដែរថា ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះរឿងរ៉ាវនៃផ្កាម៉ាក់ខៃព្រៃ។ យោងតាមអ្នកស្រុក ផ្កាប្រភេទនេះ តំណាងឱ្យការរីកចម្រើន ដែលនាំមកនូវសំណាងល្អ និងភាពបរិបូរណ៍ដល់គ្រួសារទាំងមូលនៅឆ្នាំថ្មី 

 

នៅឆ្នាំ២០២៥ តំបន់ទេសចរណ៍ជាតិម៉ុកចូវ (Moc Chau) បន្តទទួលបានកិត្តិនាមដ៏ល្បីល្បាញ ក្នុងពានរង្វាន់ទេសចរណ៍​ពិភពលោក (WTA) ដោយទទួលបានពានរង្វាន់ «គោលដៅធម្មជាតិឈានមុខគេ នៅលើពិភពលោកឆ្នាំ ២០២៥​ » ជាលើកទីបី និង «គោលដៅធម្មជាតិឈានមុខគេ នៅអាស៊ីឆ្នាំ២០២៥» ជាលើកទីបួន។ កិត្តិនាមនេះបញ្ជាក់ពីភាពទាក់ទាញចិរភាព និងតម្លៃទេសភាពធម្មជាតិពិសេសតែមួយគត់នៃខ្ពង់រាបម៉ុកចូវ (Moc Chau)

 

ពេលឈប់នៅជ្រលងភ្នំម៉ុកចូវ (Moc Chau) ភ្ញៀវទេសចរនឹងមើលឃើញពពកអណ្តែត កាត់ជួរភ្នំ ដើម្បីទៅដល់ភូមិនានា។

ផ្កាប្រភេទនីមួយៗ នៅម៉ុកចូវ (Moc Chau) នានិទាឃរដូវសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួន និងផ្ញើសារមួយអំពីជីវិត សេចក្តីស្រឡាញ់ និងក្តីសង្ឃឹម។ ផ្កាព្រូនពណ៌សសុទ្ធ តំណាងឱ្យការចាប់ផ្តើមថ្មី ការចាប់ផ្តើមដ៏ស្រស់បំព្រង និងបរិសុទ្ធ។ ផ្កាម៉ាក់ខៃពណ៌ផ្កាឈូកខ្ចី ផ្ញើសារស្ដីពីសេចក្តីស្រឡាញ់ ការជួបជុំគ្នា និងភាពកក់ក្តៅក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ វាលស្រែផ្កាស្ពៃពណ៌លឿងដ៏រស់រវើក តំណាងឱ្យភាពរុងរឿង និង​នាំមករដូវ​ប្រមូលផលដ៏បរិបូរណ៍។

ក្មេងៗ​ជួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​បេះ​ស្ពៃ។ 

ចម្ការផ្កាព្រូនរីកស្គុះស្គាយ ដែលគ្របដណ្ដប់ពណ៌សពេញ ឡុងលួង (Long Luong) (ម៉ុកចូវ)។

បងស្រី ម៉ាយហ្វា  (Mai Hoa) បានចែករំលែកថា៖ «សម្រាប់យើងខ្ញុំ និទាឃរដូវមិនមែនគ្រាន់តែជារដូវផ្ការីកនោះទេ ប៉ុន្តែនោះក៏ជារដូវនៃរឿងរ៉ាវផងដែរ។ យើងខ្ញុំ​ជាភ្ញៀវទេសចរជឿថា ត្របកផ្កានីមួយៗ ដែលជ្រុះនោះ នឹងនាំមកនូវការជូនពរបវរសម្រាប់មនុស្សគ្រប់គ្នា»៕

អត្ថបទ៖ វ៉ឹន​ត្រឹន  - រូបថត៖ តាតសើន / VNP

ប្រែសម្រួលដោយង្វៀនយ៉ាង


top