អ្នកពិសារជាច្រើននាក់បានសន្និដ្ឋានថា នៅក្នុងពិភពមុខម្ហូបដែលធ្វើពីសាច់គោ មានមុខម្ហូបមួយដែលឆ្ងាញ់បំផុតនោះគឺរបាញ់ត្រាងមូរសាច់គោ។
ម្ហូបនេះត្រូវបានធ្វើពីការជ្រើសរើសសាច់គោបីជាន់ស្រស់ៗ កាត់តាមសរសៃ ហើយចងអំបោះរួច យកទៅស្ងោរប្រហែល ៣០ នាទីដើម្បីឱ្យសាច់ទន់តែមិនស្វិត។ នៅពេលដែលសាច់គោឆ្អិនហើយ ហាន់ចំណិតស្តើងៗ។ បាញ់ត្រាងនឹងមូរសាច់គោជាមួយជីនាងវង ជីរណារ សាឡាត់ ម្នាស់ និងត្រសក់ ...។ យើងយកបាញ់ត្រាងមួយសន្លឹកហើយដាក់ជី ម្នាស់ ការ៉ុត ត្រសក់ និងចំណិតសាច់គោស្តើងៗ ១ឬ២ ចំណិតទៅលើ រួចហើយមូរៗវិញ។
គ្រឿងផ្សំចាំបាច់ដើម្បីធ្វើមុខម្ហូបបាញ់ត្រាងមូរសាច់គោ។
ស្នូលខាងក្នុងមានសាច់គោ និងបន្លែមួយចំនួន។
មុខម្ហូបបាញ់ត្រាងមូរសាច់គោជាមុខម្ហូបមួយឆ្ងាញ់បំផុត ដែលធ្វើពីសាច់គោ។ |
ជាធម្មតាម្ហូបនេះត្រូវបានបរិភោគច្រើននៅរដូវក្តៅ ដើម្បីនាំមកនូវភាពរីករាយស្រស់ស្រាយនៅពេលបរិភោគ។ ដើម្បីឱ្យមានការចាប់អារម្មណ៍ ហាងលក់មុខម្ហូបបាញ់ត្រាងមូរសាច់គោក៏មានការរចនាប្លែកៗដែរដែលដាក់ម្ហូបនេះក្នុងល្អី ហើយភ្ញៀវអង្គុយហូបនៅក្រោមសួនផ្ការីក។ សាច់គោ បន្លែ និងបាញ់ត្រាងត្រូវបានដាក់ក្នុងល្អីយ៉ាងស្អាតស្អំ ដែលគ្រាន់តែក្រឡេកមើលប៉ណ្ណោះទេគឺចង់ញ៉ាំហើយ ។
អាស័យដ្ឋានពិសាមុខម្ហូបនេះ នៅរដ្ឋធានី ហាណូយ (Ha Noi) ៖
-លេខ ១០២ វិថី ថាយធីញ (Thai Thinh) សង្កាត់ ទ្រុងលៀត (Trung Liet) ខណ្ឌ ដុងដា (Dong Da) ទូរស័ព្ទ ៖ 094.195.8899
- វីឡា D ១៧ ភូមិអន្តរជាតិ ថាំងឡុង (Thang Long) (លេខ ៣ ង្វៀនដូគុង)(Nguyen Do Cung) ទូរស័ព្ទ ៖ 094.165.3399
- ៥២ ង្វៀនធីឌីញ (Nguyen Thi Dinh) ខណ្ឌ ថាញស្វឹន (Thanh Xuan)
ទូរស័ព្ទ ៖ 094. 165. 8899
|
អត្ថបត៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង