ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

 

កឹមថាច់ គឺជាឃុំតំបន់ភ្នំមួយដែលមានទីតាំងនៅភាគខាងជើង ចម្ងាយពីកណ្តាលខេត្ត ថាញ់ហ្វា ប្រហែល ៩៤ គីឡូម៉ែត្រ។ បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំនេះមានផ្ទៃដីធម្មជាតិសរុបជាង ១០៦ គីឡូម៉ែត្រការ៉េ ដោយមាន​ប្រជាជនជិត ៣២.០០០នាក់ ភាគច្រើនជាបងប្អូនជនជាតិ គិញ និងមឿង។
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជូនអំណោយគ្រួសារ
គោលនយោបាយ ។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដោយកំណត់ថាធនធានមនុស្សជាកត្តាសំខាន់កំណត់ភាពជោគជ័យ ឬ​បរាជ័យរបស់ប្រទេសមួយ បក្សនិងរដ្ឋតែងតែចាត់ទុកការអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយជាតិ​នាំមុខ។ ចំពោះបងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ការអប់រំនិងបណ្តុះបណ្តាលកាន់តែមានសារៈសំខាន់​ថែមទៀត។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រឹះស្ថានអប់រំទាំងឡាយនៅក្នុងតំបន់បងប្អូនជនជាតិ​ភាគតិចនិងតំបន់ភ្នំគឺជាការវិនិយោគស្មើភាពនៅក្នុងវិស័យអប់រំ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់​គម្រោង​សាលាបឋមសិក្សា កឹមថាច់។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជូនអំណោយគ្រួសារគោលនយោបាយ។ រូបថត៖ VNA

 

khong-de-ai-bi-bo-lai-5.jpg
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក វូ ស្វឹនហ័ត យោធិនពិការ ១/៤ នៅភូមិ តូ ឃុំកឹមថាច់ ខេត្តថាញ់ហ្វា។
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងប្រជាជនឃុំកឹមថាច់ ខេត្តថាញ់ហ្វា។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីស្នើគ្រប់លំដាប់ថ្នាក់ ផ្នែកនិងមូលដ្ឋានទាំងអស់នៅក្នុងខេត្ត ថាញ់ហ្វា ពង្រីកឱ្យទូលាយ​បន្ថែមទៀតនូវប្រពៃណី "តបស្នងគុណ" និងដំបូន្មាន "ផឹកទឹកនឹកប្រភព" ព្រមទាំងបន្តយកចិត្តទុកដាក់ និង​មើលថែការរស់នៅទាំងសម្ភារៈនិងស្មារតី អនុវត្តគោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ឱ្យកាន់តែ​ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕​


top