គិតត្រឹមថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម បានទទួលលិខិត និងសារទូរលេខអបអរសាទរចំនួន ៥៥៩ ពីគណបក្សនយោបាយចំនួន ១០៩ អង្គការអន្តរជាតិ និងតំបន់ចំនួន ៦ បុគ្គលចំនួន ១៦ អង្គការប្រជាជនចំនួន ១២២ និងសមាគមជនវៀតណាមនៅក្រៅប្រទេសចំនួន ៣០៦។
លោកស្រី ប៊ូយ ធី ក្វីញ វ៉ាន់ សមាជិកលេខាធិការដ្ឋានមហាសន្និបាត កំពុងអានសេចក្តីប្រកាសទាក់ទងនឹងលិខិតអបអរសាទរ និងទូរលេខពីគណបក្សនយោបាយ អង្គការ និងមិត្តភក្តិអន្តរជាតិដែលបានផ្ញើជូនអង្គសន្និបាត (រូបថត៖ VOV.VN)
ក្នុងការប្រកាសអំពីលិខិត
និងទូរលេខអបអរសាទរដែលបានផ្ញើទៅកាន់មហាសន្និបាត នៅក្នុងសម័យបើក មហាសន្និបាតបក្ស
លើកទី១៤ ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី២០ ខែមករា នៅទីក្រុងហាណូយ លោកស្រី ប៊ូយ ធី
ក្វីញ វ៉ាន់ សមាជិកលេខាធិការដ្ឋានមហាសន្និបាត បានសង្កត់ធ្ងន់ថា៖ “នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រជាជន
វៀតណាម ដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម
ហើយក៏ជាការបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការ
និងមិត្តភាពកាន់តែស៊ីជម្រៅរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយអន្តរជាតិ
អង្គការ និងមិត្តភក្តិ
ក៏ដូចជាមនោសញ្ជេតនាជិតស្និទ្ធកាន់តែខ្លាំងឡើងរបស់អាណិកជនវៀតណាម
នៅក្រៅប្រទេសចំពោះមាតុភូមិ។ យើងសូមសម្តែងការកោតសរសើរ
និងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ
និងមនោសញ្ជេតនាដ៏មានតម្លៃដែលបណ្តាគណបក្ស អង្គការ ជនជាតិវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិបានផ្តល់សម្រាប់មហាសន្និបាតលើកទី
១៤ ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម”៕