ពាណិជ្ជសញ្ញាវៀតណាម

មិញតៀន (Minh Tien) - សម្ពន្ធក្រុមហ៊ុនកាហ្វេវៀតណាម នាំមុខអនុវត្តទម្រង់វដ្ដសេដ្ឋកិច្ច

ទម្រង់​​ត្រាបតាម​ផលិតផល​របស់​កាហ្វេ​ ដែល​បាន​ផលិត ​និង​ច្នៃ​តាម​ទម្រង់​វដ្ឋសេដ្ឋកិច្ច ​នៃ​សម្ពន្ធក្រុមហ៊ុន​កាហ្វេ​មិញ​តៀន​ (Minh Tien) បាន​ក្លាយ​ជា​ចំណុច​ចំណាប់អារម្មណ៍​ ក្នុង​​អគារ​តាំងពិព័រណ៍​វៀតណាម ​នៅ ​World Expo 2020

រោង​ចក្រ​កាហ្វេ​មិញតៀន (Minh Tien) ​នៅ​ខេត្ត​សឺន​ឡា​ (Son La)។ រូបថត៖ ឯកសារ​សម្ពន្ធក្រុមហ៊ុន​មិញ​តៀន​

ទម្រង់​​ត្រាបតាម​ផលិតផល​របស់​កាហ្វេ​ ដែល​បាន​ផលិត ​និង​ច្នៃ​តាម​ទម្រង់​វដ្ឋសេដ្ឋកិច្ច ​នៃ​សម្ពន្ធក្រុមហ៊ុន​កាហ្វេ​មិញ​តៀន​ (Minh Tien) បាន​ក្លាយ​ជា​ចំណុច​ចំណាប់អារម្មណ៍​ ក្នុង​​អគារ​តាំងពិព័រណ៍​វៀតណាម ​នៅ ​World Expo 2020។ ទម្រង់វដ្ឋ​សេដ្ឋកិច្ច​ ដែល​មិញ​តៀន​ (Minh Tien) ធ្វើ​ដំណើរ​​​តាម​ ក៏ជា​និន្នាការ​កំពុង​អភិវឌ្ឍ​ខ្លាំង​ក្លា​ នៅ​ប្រទេស​ជាច្រើន ​លើ​ពិភពលោក​ ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ចីរភាព​នៃមនុស្សលោក​។​

យក​ជំនះ​លើ​ខ្សែសង្វាក់​វដ្ត​ផលិតផល

ក្នុង​បរិបទ​សមិទ្ធផល​ ទម្រង់រូបភាព​សេដ្ឋកិច្ច​ពាក់ព័ន្ធដល់​ការ​អភិវឌ្ឍ​ចីរភាព​ ទទួល​បានការយក​ចិត្តទុកដាក់​នៃប្រទេសជា​ច្រើន​លើ​ពិភពលោក​ រឿង​រ៉ាវ​ទម្រង់​វដ្តសេដ្ឋកិច្ច ​នៃ​ពាណិជ្ជសញ្ញា​ការហ្វេ​វៀតណាម​មួយ ​ក្លាយ​ជា​ចំណុច​​​ទាក់ទាញ​សារគមនាគមន៍​បរទេស​។​

នៅ​ថ្ងៃបង្កើត​ដំបូង​ សម្ពន្ធក្រុមហ៊ុន​កាហ្វេ​មិញ​តៀន (Minh Tien) តែង​មាន​ស្មារតី​អំពី​ភារកិច្ច​នៃ​សហគ្រាស​ចំពោះ​បរិស្ថាន​។ ដោយគោលបំណង​បង្កើត​ចរន្ត​សេដ្ឋកិច្ច​គ្មាន​ចន្លោះ ទំនើប​ និងចីរភាព​ ក្រុមហ៊ុនបាន​​ស្រាវ​ជ្រាវ​ឥតឈប់ឈរ​ និងអតិបរិមាកែ​ច្នៃ​ផលិតផល​ក្នុង​ការ​ផលិត​របស់ខ្លួន​ ​ធ្វើ​ជា​វត្ថុធាតុដើមដំបូង​​ សម្រាប់ផលិតផល​ផ្សេងៗ។​


លោកស្រី ង្វៀន ធី​ហុង​មិញ (Nguyen Thi Hong Minh) ​- ស្ថាបនិក​ពាណិជ្ជសញ្ញា​មិញ​តៀន​ (Minh Tien) និងជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ពន្ធក្រុមហ៊ុន​កាហ្វេ​​មិញ​តៀន (Minh Tien) អះអាងថា​ត្រីវិស័យ​របស់ក្រុមហ៊ុន ​គឺជា​ការ​អនុវត្ត​ដោយប្រសិទ្ធភាព​ទម្រង់​វដ្ត​សេដ្ឋកិច្ច​ ឆ្ពោះទៅរក​ការកសាង​ខឿន​សេដ្ឋកិច្ច​ចីរភាព​។​

ប្រសិនបើ​ទម្រង់​ប្រពៃណី​ ផ្ដោតចំពោះតែ​ការធ្វើ​អាជីវកម្ម​​ធនធាន​ធម្មជាតិ​ ផលិតកម្ម​ ហើយ​បោះបង់​ចោលបន្ទាប់ពី​ប្រើប្រាស់រួច ទម្រង់​វដ្ត​សេដ្ឋកិច្ច​ផ្តោត​លើការ​គ្រប់គ្រង​ បង្កើត​ធនធាន​ធម្មជាតិ​ឡើង​វិញ​ តាម​រង្វង់មូល​មួយ​គ្មាន​ចន្លោះ​។ រហូតដល់​បច្ចុប្បន្ន​ មិញ​តៀន​ (Minh Tien) ជា​ ទង់​នាំមុខ​ អនុវត្ត​ទម្រង់​វដ្តសេដ្ឋកិច្ច​ ចូល​ផលិតកម្ម​ និងកែ​ច្នៃ​​កាហ្វេ​នៅវៀតណាម​។ តាមរយៈ​នោះ ផលិតផល​រណប​ ចេញពី​ដំណាក់កាលកែ​​ច្នៃ​ផលិតផល​មុន​ នឹង​បាន​ក្លាយ​ជា​វត្ថុធាតុ​ដើម​ដំបូង​​នៃផលិតផល​បន្តបន្ទាប់​ ក្នុងប្រព័ន្ធ​អេកូឡូស៊ី​។ ផលិតផល​ទាំងនេះ មិនត្រឹមតែ​សម្រេច​បាន​គុណភាព​ខ្ពស់ នៅទាំង​​ល្អចំពោះ​សុខភាព​មនុស្ស​ទៀតផង។​


ផលិតផល​បាន​ផលិត​តាម​ទម្រង់​វដ្តសេដ្ឋកិច្ច​នៃមិញ​តៀន ​(Minh Tien) រួម​មាន​កាហ្វេ​លាយ​ Coffilia - មុខទំនិញ​មុខ​ស្រួច​នៃក្រុមហ៊ុន​ក្នុង​វិស័យ​លក់រាយ​, គ្រាប់កាហ្វេ​ខៀវ​បម្រើការ​នាំចេញ, តែ Cascara ហា​ចុក​ (Ha Chuc) មាន​​រសជាតិ​ពិសេស៣​​ រួម​មាន​ផ្កាផ្លែ​ឈើ ផ្កា​​ដាយ​ស៊ី និងរុក្ខជាតិ​ឱសថ​ បាន​ច្នៃចេញ​ពី​សម្បក​កាហ្វេ​ ជាមួយ​នឹង​បច្ចេកវិទ្យា​សម្ងួត​​វដ្ត​ កញ្ចប់​ជីវសាស្រ្ត​ Namigo បាន​ផលិត​ចេញពី​អង្កាំ​ និង កាកកាហ្វេ​ ឬជីសរីរាង​ដែលមាន​ប្រភព​មកពី​សម្បក​អង្កាំ​ សម្បក​កាហ្វេ​ និង សមាសធាតុ​មួយចំនួន​ ដែល​មិនអាច​បង្កើត​ឡើងវិញ​បាន​។​

ក្រោយ​ប៉ុន្មាន​ឆ្នាំ​អនុវត្ត​ទម្រង់​វដ្តសេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ មិញ​តៀន ​(Minh Tien)​ បាន​ទាញ​យក​អតិបរិមា​ប្រភព​វត្ថុធាតុ​ដើម​ កាត់បន្ថយ​សមគួរ​បរិមាណ​កាកសំណល់​ ឧស្មនបញ្ចេញ​បរិស្ថាន​ កាត់បន្ថយ​អប្បរិមា​ប្រាក់ចំណាយ​កម្ចេច​ចោល​ និងធ្វើ​ប្រព្រឹត្តកម្ម​ផលិតផល​រណប​ តាំងពី​បទដ្ឋាន​កែច្នៃ​កាហ្វេ ទន្ទឹមនោះ​កាត់បន្ថយ​ប្រាក់ចំណាយ​ផលិតកម្ម​ បង្កើន​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

ដំណើរ​៣ទសវត្សរ៍​ លើកកម្ពស់​តម្លៃ​គ្រាប់កាហ្វេ​វៀតណាម​

ខណៈពេលបញ្ចេញពន្លឺក្នុងការ​តាំងពិព័រណ៍​នៅ World Expo 2020 Dubai ជាមួយ​ទម្រង់វដ្ត​សេដ្ឋកិច្ច​ មិញតៀន​មិនត្រឹមបញ្ជាក់​នូវស្លាក​​ស្នាម​របស់​ខ្លួន​ក្នុង​ដំណើរ​៣ទសវត្សរ៍​ដេញ​តាម​គោល​បំណង​​ លើកកម្ពស់​តម្លៃ​គ្រាប់កាហ្វេ​វៀតណាម ប៉ុណ្ណោះទេ នៅ​ទាំង​នាំ​មកក្តី​មោទនភាព​ជូន​រដ្ឋ​ទៀត​ផង​។​

មិញ​តៀន ​(Minh Tien)​ ​បាន​ចូល​រួម​ទីលាន​កាហ្វេ​ ចាប់ពី​ចុង​ឆ្នាំ​១៩៩០ ក៏ប៉ុន្តែ​មកដល់​ឆ្នាំ២០០០​ ក្រោយ​១០ឆ្នាំធ្វើ​ដំណើរ​បណ្តោយ​តាម​ទឹក​ដី ​ស្វែងរក​តំបន់​វត្ថុធាតុ​ដើម​សមស្រប់​ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ផ្តោត​ លើទីផ្សារ​គ្រាប់​កាហ្វេ ​Arabica និង តំបន់​វត្ថុធាតុ​ដើម​ នៅ​ភូមិ​ភាគ​ទិសពាយ័ព្យ​ ជា​ទី​កន្លែង​ដែលមាន​​សក្តានុពល​ដើម​កាហ្វេ​មិនទាន់​បាន​ធ្វើ​អាជីវកម្ម​។ ដោយគោលបំណង​ លើកកម្ពស់​តម្លៃ​កាហ្វេ ​Arabica វៀតណាម​ មិញ​តៀន​ ​(Minh Tien)​ បាន​បោះ​ជំហាន​អភិវឌ្ឍ​ទម្រង់​​វប្បកម្ម​ ប្រឹងប្រែង​​​ជា​ស្ពាន​តំណ ​រវាង​ប្រជា​កសិករ​ ដៃគូ និងអតិថិជន​ អភិវឌ្ឍ​តំបន់ដាំ​ ដើម្បី​នាំគ្រាប់កាហ្វេ​វៀតណាម​ ចេញ​ទៅ​កាន់ពិភពលោក​។​


ក្នុង​ដំណើរនោះ មិញ​តៀន ​(Minh Tien)​ យល់ឃើញ​ថា​ ត្រូវ​បង្វែ​ឱ្យ​ខ្លាំង​ដើម្បី​ឆ្ពោះទៅរក​ទម្រង់​​ខឿន​វដ្ត​សេដ្ឋកិច្ច​ ទើបអាច​ទប់ទល់នឹង​ហានិភ័យ​រីង​ធនធាន​ធម្មជាតិ​ និង ស្ថានភាព​បំពុល​បរិស្ថាន​។

ជាមួយ​នឹងការខិត​ខំ​ឥតឈប់ឈរ​នៃសមូហភាព​បុគ្គលិក​ សហគ្រាស​កាហ្វេ​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំនេះ ធ្វើ​សម្រេច​បាន​សមិទ្ធផល​គួ​រកត់សម្គាល់​។ ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​ជា​ដៃគូមួយ​ក្នុង​ចំណោម​ដៃគូ​អាជីវកម្ម​នាំមុខ​ ខាង​វិស័យ​កាហ្វេ​តាមរយៈ​ស្តង់ដារ​ហ្មឹង​ម៉ាត់​របស់​អន្តរជាតិ​ដូចជា 4C និង UTZ - កម្មវិធី​ទទួលស្គាល់​សកលលោក​ ធានា​សហគ្រាស​ផលិត​មួយ​មានការទទួល​ខុសត្រូវ​ ចីរភាព​ និង ជិត​ស្និទ្ធ​ជាមួ​យ​បរិស្ថាន​។ ឆ្នាំ​២០១៧ មិញ​តៀន​ ​(Minh Tien)​ ទទួល​​បាន​ស្តង់ដារ​ ISO 22000: 2005 និង លិខិត​ណែនាំភូមិសាស្រ្ត​​កាហ្វេ​ សឺន​ឡា​ (Son La) នៅ​ឆ្នាំ​២០១៨។​

ផលិត​ផល​កាហ្វេ​ខ្មៅ​​ Arabica។ រូបថត៖ ខាញ​ឡុង​
ផលិតផល​គ្រាប់​កាហ្វេ​លីង Arabica​។ រូបថត៖ ខាញ​ឡុង
តែ​ Cascara ហាចុក​ (Ha Chuc) មកពី​សាច់​គ្រាប់​កាហ្វេ​។ រូបថត៖ ខាញឡុង​

ដោយ​សារ​ទម្រង់​​វប្បកម្ម​ចីរភាព​ និង គុណភាព​ផលិតផល​ជាប់​ស្តង់ដារ​អន្តរជាតិ​ មិញ​តៀន​ ​(Minh Tien) បាន​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​កាហ្វេទំនុក​ចិត្ត​នៃ​សម្ពន្ធក្រុមហ៊ុន​លំដាប់ពិពភពលោក​ និង តំបន់​ដូចជា​៖ សម្ពន្ធក្រុមហ៊ុន​ Neumann សម្ពន្ធក្រុមហ៊ុន​ Atlantic, Mitsui & Co និង Marubeni Corp។ មិនត្រឹមតែ​យក​ជំនះ​លើ​ដៃគូ​នាំចូល​បរទេស​ ពាណិជ្ជសញ្ញា​កាហ្វេ​ Coffilia និង តែ​ Cascara ហាចុក​ នៃ​មិញតៀន​ (Minh Tien) នៅទាំង​បាន​ជ្រើស​ធ្វើ​ជា​អំណោយ​ការទូត​របស់វៀតណាម​ នៅ​ព្រឹត្តិការណ៍មួយ​ចំនួន​ នៅ​​ប្រទេស​ឌូបៃ គុយវ៉ែត អូទ្រីស បែលហ្សិក និងប្រទេសជាច្រើនទៀត៕


វៀតណាម​ជា​ប្រទេស​ដែល​មាន​បរិមាណ​កាហ្វេ ​នាំចេញ​លំដាប់ពិភពលោក​ ក៏ប៉ុន្តែ​ចម្បង​គឺ​​កាហ្វេ​ Robusta មាន​​ទម្រង់​ជាវត្ថុធាតុដើម​។ ប្រភេទកាហ្វេនេះ​ មាន​ជាតិ​ល្វីង​ ដែលជនជាតិ​វៀតណាម​ពេញ​និយមចូល​ចិត្ត​ ប៉ុន្តែ​អ្នក​ប្រើប្រាស់អន្តរជាតិ​មិនសូវ​ពេញ​និយម​។ ពិភពលោក​ចូល​ចិត្ត​ប្រភេទកាហ្វេ​ Arabica មាន​រសជាតិ​ជូរ​ ក្រអូប​ និង ជាតិ ​cafein តិច​។ ក៏ប៉ុន្តែ​ ដើម​កាហ្វេ​ Arabica ពិបាក​ដាំ​ ទាមទារ​លក្ខណៈ​ខ្ពស់​ អំពី​កាសធាតុ​ក៏ដូចជា​ដីធ្លី​ ដែល​មិនមែនទីណា​ក៏អាច​ឆ្លើយ​តបបាន​ដែរ​។​

 អត្ថបទ​៖ ថាវ​វី រូបថត៖ វូ​ ខាញឡុង និង ឯកសារ​

ប្រែសម្រួល៖ រីកើង​


top