ព័ត៌មាន

មានស្នាដៃចំនួន៣៥ដែលទទួលបានពានរង្វាន់សារព័ត៌មាន​ទូទាំងប្រទេស​ស្ដីពីការងារប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​លើកទី២​

 ពិធីប្រគល់ពានរង្វាន់ “សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងអំពើពុក រលួយ” លើកទី២ ឆ្នាំ២០១៨-២០១៩ នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី១៥ ខែសីហា ខាង មុ​ខនៅរដ្ឋធានីហាណូយ។ ឆ្នាំនេះមានស្នាដៃចំនួន៣​៥ដែល​ត្រូវ​បាន​ប្រគល់​ជូន​ពានរង្វាន់។
 
នៅសន្និសីទ​កាសែតនាថ្ងៃទី៣១ខែកក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុក​ពាន​រង្វាន់​សារព័ត៌មាន​ទូទាំង​ប្រទេស​ស្ដីពីការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយលើកទី២ បានអះអាងថា តាមរ​យៈស្នាដៃទាំងនេះ បណ្ដាអ្នកកាសែត និងអ្ន​កព័ត៌​មាន​នានា​បាន​រួមចំណែករាំងស្កាត់ រុញថយក្រោយការធ្លាក់ចុះខា​ង សតិអារម្មណ៍នយោបាយ សីលធម៌ របៀប​រស់នៅ ក៏ដូច​ជា​អំពើ អាក្រក់ផ្សេងៗទៀតក្នុងជីវភាពសង្គមផងដែរ។ លោក Tran Thanh Man អញ្ជើញ មាន​ប្រសាស​ន៍​ថា៖​
 
 “ពាន​រង្វាន់លើកនេះ គឺសង្កត់ធ្ងន់លើទឹកចិត្តរបស់ប្រជាជនចំពោះការងារ ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​និង​ភាព​ខ្ជះ​ខ្ជាយ ក៏ដូចជាសង្កត់ធ្ងន់លើការពង្រីកប្រជាធិប តេយ្យ ពង្រីករណ​សិរ្សមាតុភូមិ​ដើម្បី​តំណាង​អោយ​សម្លេង​របស់​ប្រជាជន ព្រម ទាំងសង្កត់ធ្ងន់លើការឃ្លាំមើលបដិវាទរបស់សង្គម។ អាស្រ័យដោយហេតុនេះ អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញ​ថ្លែង​ថា បុព្វហេតុ​ប្រយុទ្ធប្រឆាំង​អំពើពុក​រលួយមាន​ជោគជ័យដែរឬអត់ គឺពឹង​ផ្អែកលើ តួនាទីរបស់រណសិរ្ស​ក្នុង​ការចលនា​ប្រជាជន​គ្រប់​ស្រទាប់​”៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


top