ព័ត៌មាន

មានយថាទស្សន៍ជាច្រើនសម្រាប់កំណើននាំចេញទៅកាន់ទីផ្សារឆែក


វៀតណាមមានយថាទស្សន៍ជាច្រើនសម្រាប់កំណើននាំចេញទៅកាន់ទីផ្សារឆែក
 

 ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាងវៀតណាមនិងសាធារណរ​ដ្ឋឆែកបានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ យោងតា​មប្រធាននាយកដ្ឋានទទួលបន្ទុកទីផ្សារអឺរ៉ុប-អាមេរិក​ នៃក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម លោក Ta Hoang Linh បានឱ្យដឹងថាឍ ពាណិជ្ជកម្មទ្វេភាគី​រវាង​ប្រទេសទាំងពី​រក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានកំរិតកំណើនប្រមាណ ១០%។
នាឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្មនៃការនាំចេញ-នាំចូលសរុបរវាងវៀតណាមនិងឆេកបានកើនឡើងជិត ១៦% បើប្រៀបធៀបទៅ​នឹងឆ្នាំ ២០១៧ ដោយសម្រេចបាន ២៩៨ លានដុល្លារអាមេរិក។ ជាពិសេសក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ទំហំ​ពាណិជ្ជកម្មនៃការនាំចេញ-នាំចូលសរុបរវាងវៀតណាមនិងឆេកសម្រេចបាន ៦៤,៦ លានដុល្លារ​អាមេរិក។ ដោយមានតំលៃនៃការជួញដូរពាណិជ្ជកម្មដូច្នេះ នាបច្ចុប្បន្ន​ឆេក​គឺ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​បំផុតមួយ​នៅតំបន់អឺរ៉ុប   កណ្តាលនិងអឺរ៉ុបភាគខាងកើតផងដែរ។ គួរបញ្ជាក់​ថានៅក្នុង​សម័យប្រ​ជុំលើកទី ៦ នៃគណៈកម្មា​ធិការអន្តររដ្ឋាភិបាលវៀតណាម​និងឆេកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនា​ខែមីនាឆ្នាំ២០១៨ នៅទីក្រុងហាណូយ ភាគី​ទាំងពីរមានបំណងចថង់បន្តបង្កើនទំ​នាក់​ទំនងការទូត និងអភិវឌ្ឍន៍​កិច្ចសហប្រតិ​បត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដើម្បី​ផលប្រយោជន៍​រួមរវាង​វៀតណាម​​និងសាធារណរដ្ឋឆែកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top