ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ វិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានជូនដំណឹងថា មហោស្រពនេះនឹងមានការចូលរួមពីសិប្បករ សិល្បករ និងកីឡាករ មហាជនមកពីបណ្ដាជនជាតិនៅមូលដ្ឋានចំនួន ៧ រួមមាន៖ Phu Tho, Hoa Binh, Dien Bien, Lai Chau, Lao Cai, Yen Bai និង Son La។
ក្នុងក្របខ័ណ្ឌមហោស្រពនេះ នឹងមានសកម្មភាពវប្បធម៌ជាច្រើនដូចជា៖ ការ សម្ដែង ការឧទ្ទេសនាមអំពីពិធីបុណ្យ ពិធីការវប្បធម៌; ការតាំងពិព័រណ៌ផលិតផល វប្បធម៌ និងទេសចរណ៍ ទឹកដី មនុស្ស និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន នានា។ ក្រៅពីនោះ មានសកម្មភាពតាំងបង្ហាញនិងណែនាំអំពីមុខម្ហូបប្រពៃណីនៃ មូលដ្ឋាននានា; មហោស្រពសិល្បៈមហាជន ការសម្តែងសំលៀកបំពាក់ប្រពៃណីរបស់ បណ្ដាជនជាតិតំបន់ភាគពាយព្យ ជាដើម៕