នាយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ទីក្រុង Da Nang សហការជាមួយស្ថានទូតនៃបណ្តាប្រទេសដែលជាសមាជិករបស់ប្លុកសម្ព័ន្ធភាពប៉ាស៊ីហ្វិក បានរៀបចំមហោស្រពភាពយន្តប៉ាស៊ីហ្វិក។
នេះគឺជាលើកដំបូង ដែលមហោស្រពភាពយន្តប៉ាស៊ីហ្វិកត្រូវបានរៀបចំឡើងនៅវៀតណាម ដើម្បីជួយឲ្យសាធារណៈជននិងអ្នកទស្សនាស្វែងយល់អំពីមនុស្សនិងតម្លៃប្រជាប្រិយរបស់ប្រទេសទាំង ៤ នៅសម្ព័ន្ធភាពប៉ាស៊ីហ្វិកតាមរយៈវណ្ណកម្មភាពយន្ត។ លោក Jaime Chomali - ឯកអគ្គរដ្ឋទូតឈីលីបានមានប្រសាសន៍ថា៖
« យើងខ្ញុំសង្ឃឹមថា មហោស្រពភាពយន្តនេះគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ហើយនាពេលអនាគតយើងខ្ញុំអាចអនុវត្តសកម្មភាពវប្បធម៌ជាច្រើនទៀត ដើម្បីបង្ហាញពីភាពសម្បូរបែបនិងភាពចម្រុះនៃ វប្បធម៌នៃប្រជាជាតិរបស់យើង។ យើងខ្ញុំក៏សង្ឃឹមថានឹងស្វែងយល់និងសិក្សា ពីប្រទេសមិត្ត ពោលគឺរាប់ពីវប្បធម៌បុរាណនិងការឆ្ពោះទៅរកពេលអនាគតពីមិត្តទាំង អស់គ្នាផងដែរ»៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម