
ទិដ្ឋភាពនៃមហោស្រពផ្លែឈើភាគខាងត្បូង
រូមជាមួយសកម្មភាពដូចរាល់ឆ្នាំមហោស្រពឆ្នាំនេះ នៅមានការប្រឡងបង្ហាញថាសផ្លែឈើ៥មុខនិងមហោស្រពម្ហូបអាហារតាមដងវិថីអាស៊ី ដែលប្រព្រឹត្តទៅនាថ្ងៃទី១០មិថុនា។ លោក Bui Ta Hoang Vu នាយកមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ឆ្នាំ២០១៧នេះនឹងមានចំណុចថ្មីមួយចំនួនដូចជា ម្ហូបអាហារបានច្នៃពីផ្លែឈើនឹងបានបង្ហាញក្នុងមហោស្រព ជាពិសេសនឹងមានការជួបប្រាស្រ័យម្ហូបអាហាររវាងប្រទេសនានាក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ ទាំងលើវិស័យសេដ្ឋកិច្ចក៏ដូចជាការជួបប្រាស្រ័យវប្បធម៌ជាដើម”។
មហោស្រពផ្លែឈើភាគខាងត្បូងឆ្នាំ២០១៧នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០សីហាខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម