
ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កា Tam giac mach នៅខេត្ត Ha Giang
នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅស្រុក Dong Van ខេត្ត Ha Giang គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានប្រារព្ធជាផ្លូវការមហោស្រពផ្កា Tam giac mach លើកទី២ឆ្នាំ២០១៦ ក្រោមប្រធានបទ “ថ្មរិកផ្កា”។ មហោស្រពនេះ សំដៅលើកដំកើងនូវតម្លៃវប្បធម៌ របស់តំបន់ខ្ពង់រាបភូគព្ភសាស្ត្រសកលលោក-ខ្ពងរាបថ្មDong Van ព្រមទាំងកសាងរូបភាពអំពីប្រភេទផ្កា Tam giac mach ជាសោភ័ណ្ឌភាពដ៍អស្ចារ្យ មួយរបស់ធម្មជាតិនៅ Ha Giang ជាមួយនឹងភ្ញៀវជាតិនិងអន្តរជាតិ។ចំណុចសំខាន់នៃមហោស្រពឆ្នាំនេះគឺពិធីបុណ្យាតាមដងវិថីសំដែងតន្ត្រីប្រជាប្រិយនិង សម្លៀកបំពាក់របស់បណ្តាជនជាតិនៅខេត្ត Ha Giang។ ថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថា៖
“ចំណុចពិសេសនៃមហោស្រពលើកនេះ គឺទាក់ទាញភ្ញៀវទេសចរមកទស្សនាសោភ័ណ្ឌភាពស្រស់ស្អាតរបស់ព្រៃភ្នំនិងស្វែងរកលក្ខណៈវប្បធម៌ប្រពៃណី របស់ជនរួមជាតិ នៃបណ្តាជនជាតិនៅទីនេះ។ ព្រឹត្តិការណ៍នេះ នៅជាឱកាសស្ងើចសរសើរទស្សនីយភាព របស់ទឹកដីនិងមនុស្ស Ha Giang ដែលពោរពេញទៅដោយការប្តេជ្ញាកសាងតំបន់ ដីព្រំដែនកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ”។
មហោស្រពនេះបានប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមរបស់តំបន់ខ្ពង់រាបថ្មចំនួន៤នោះគឺ Quan Ba, Yen Minh, Dong Van និង Meo Vac៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម