ព័ត៌មាន

មហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី ៩

ពិធីបើកមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី ៩  បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ។

មហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី ៩ 

ពិធីបើកមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី ៩  បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ វប្បធម៌មានអត្ថន័យដើម្បីទស្សនិកជនវៀតណាមស្វែងយល់រកឃើញអំពីមនុស្សនិងជីវភាពរស់នៅលើពិភពលោក។ តាមរយៈមហោស្រពលើកនេះ វៀតណាមមានឱកាស​បើកទូលាយការជួបប្រាស្រ័យទំនាក់ទំនងសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយបណ្ដាប្រទេសអឺរ៉ុបទន្ទឹម​នឹងនោះរួមចំណែកកសាងអភិវឌ្ឍន៍ផ្នែកខ្សែភាពយន្តវៀតណាមធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ​ផង​ដែរ។ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ទី ១៧ មិថុនា មហោស្រពខ្សែភាពយន្តឯកសារមានការចូលរួមរបស់ប្រទេសអឺរ៉ុបចំនួន ១១ ដូចជា បែលហ្ស៊ីក បារាំង ដាណឺម៉ាក់ អេស្ប៉ាញ ជាដើម៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម


top