ព័ត៌មាន

មហោស្រពកាហ្វេ Buon Ma Thuot លើកទី៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

បន្ទាប់ពីប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា ជាមួយនឹងសកម្មភាពដ៏ផុលផុសជាច្រើន មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥ បានបិទបញ្ចប់នាយប់ថ្ងៃទី១៣ ខែមីនា។

មហោស្រពឆ្នាំនេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រហែល ២៥០.០០០ នាក់មកកាន់ទីក្រុង Dak Lak ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១.៨០០ នាក់។ ថ្លែងមតិក្នុងពិធីបិទ លោក Nguyen Thien Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានអះអាងថា មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥ គឺជាជោគជ័យដ៏ត្រចះត្រចង់ រួមចំណែកនាំទីក្រុងឆ្ពោះទៅគោលដៅកសាង “Buon Ma Thuot ក្លាយទៅជាទិសដៅសម្រាប់កាហ្វេពិភពលោក”៖ “ជោគជ័យនៃមហោស្រពគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាសម្រាប់យើងខ្ញុំ ក្នុងការខិតខំប្រឹងប្រែង ក្នុងដំណើរឆ្ពោះទៅរកគោលដៅកសាងខេត្ត Dak Lak អភិវឌ្ឍយ៉ាងឆាប់រហ័ស សម្បូរបែប និងមានអត្តសញ្ញាណផ្ទាល់ខ្លួន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំជាមួយប្រទេសទាំងមូលឈានចូល យុគសម័យស្ទុះឈានទៅមុខ” របស់ប្រទេសជាតិទាំងមូល។ ក្នុងពេលជាមួយគ្នានេះ បន្តលើកតម្កើងផលិតផលកាហ្វេវៀតណាម ជាពិសេសម៉ាកយីហោ និងភូមិសាស្ត្រកាហ្វេ Buon Ma Thuot លើឆាកអន្តរជាតិ”។

មហោស្រពកាហ្វេ Buon Ma Thuot លើកទី៩ (រូបថត៖ VOV-Tay Nguyen)

មហោស្រពឆ្នាំនេះមានការចូលរួមពីគណៈប្រតិភូអន្តរជាតិចំនួន ២៨ ក្រុមដែលបើកឱកាសជាច្រើនសម្រាប់ពាណិជ្ជកម្មនិងការតភ្ជាប់។ គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយដែលពិធីបុណ្យនេះមានការចូលរួមនិងថ្លែងមតិសំខាន់ក្នុងពិធីបើក របស់អគ្គនាយកនៃអង្គការកាហ្វេអន្តរជាតិ (ICO) លោកស្រី Vanusia Nogueira។  ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយរបស់វៀតណាមក្នុងការលើកកម្ពស់ឋានៈកាហ្វេវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕


top