ព័ត៌មាន

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្ររបស់វៀតណាម

ក្នុងបរិបទដែលទិដ្ឋភាពពិភពលោកមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកើនឡើង បដិវត្តន៍បច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋ កិច្ច ពិភពលោក ដែលបញ្ជូលឆ្លាស់គ្នា មហាសន្និ បាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីសហ គមន៍អន្តរជាតិ។
ផ្លូវនានាក្នុងទីក្រុងហាណូយត្រូវបានតុបតែងលម្អដោយបដា និងពាក្យស្លោកស្វាគមន៍មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឡេ ជី/VOV5)

អគ្គលេខាធិការនៃប្លុកឆ្ពោះទៅមុខឥណ្ឌាទាំងមូល(AIFB)លោកសាស្ត្រាចារ្យ G. Devarajan បានបញ្ជាក់ថា មហាសន្និបាតលើកទី១៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់វៀតណាម ដោយបើកចេញយុគសម័យអភិវឌ្ឍន៍ថ្មី ដោយផ្អែកលើការផ្លាស់ប្តូរថ្មីការត្រិះរិះ អភិបាលកិច្ចផ្តោតលើមនុស្ស និងម្ចាស់ការធ្វើសមាហរណកម្ម។ 

លោកជឿជាក់ថា ការដែលវៀតណាមដាក់មនុស្សជាមជ្ឈភាពសម្រាប់ការអភិវឌ្ឍ ការភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយនឹងវឌ្ឍនភាពសង្គម និងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបសម្រាប់ ផលប្រយោជន៍ជាតិ បង្ហាញពីវិធីសាស្រ្ត “ចាស់ទុំ និងពោរពេញដោយទំនុកចិត្ត”។ លោកសាស្ត្រាចារ្យ G. Devarajan បានកោតសរសើរជាពិសេសចំពោះការដាក់ចេញនូវការការពារបរិស្ថានរបស់មហាសន្និបាតលើកទី១៤ ឲ្យសមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោកជឿជាក់ថា នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសវៀតណាម ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនដោយជោគជ័យនៅឆ្នាំ២០៣០ និងចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ២០៤៥។

លើសពីនេះ លោកសាស្ត្រាចារ្យ G. Devarajan ចាត់ទុកការបង្កើនតួនាទី គោលនយោបាយការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀត ណាមថា ឆ្លុះបញ្ចាំងពីឋានៈកាន់តែកើនឡើងរបស់ខ្លួន៕


top