ព័ត៌មាន

មហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី៩នឹង ប្រព្រឹត្តទៅក្នុងខែកញ្ញាឆ្នាំ២០១៩


 បើកសម្ពោធប្រព័ន្ធកិច្ចប្រជុំអនឡាញទូទាំងប្រទេសរបស់រណសិរ្សមាតុភូមិវៀតណាម (រូបថត៖ TTXVN)
 

ចាប់​ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នឹង ប្រព្រឹត្ត​ទៅមហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​រណសិរ្ស​មាតុភូមិ​វៀតណាម លើកទី៩ដោយមានការចូលរួម​របស់​តំណាងចំនួន ១៣០០នាក់។ នេះជា​ព័ត៌មាន​ ដែលត្រូវបានប្រកាសនៅកិច្ចប្រជុំដំណើរការ​ភារកិច្ច​នៃរណសិរ្សរហូតដល់ចុងឆ្នាំ២០១៩។
 
របាយការណ៍​នៅកិច្ចប្រជុំនេះបានអោយដឹងថា នាពេលកន្លងទៅ រណសិរ្ស មាតុភូមិគ្រប់ជាន់​ថ្នាក់​បាន​ខិត​ខំប្រឹង​ប្រែង​សម្រេចបានលទ្ធផលគួរអោយកត់ សម្គាល់ជាច្រើន ដែលលេចធ្លោបំផុតគឺ​ការរៀប​ចំ​ប្រកប​ដោយ​ជោគ​ជ័យ​មហា សន្និបាតរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ សង្កាត់ ខ័ណ្ឌ ស្រុក ខេត្ត ក្រុង ទូទាំងប្រទេស។ ប្រធាន​គណៈក​ម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណា​ម ​លោក Tran Thanh Man បានជម្រាបថា៖​
 
“ចាប់តាំង​ពីពេលនេះដល់ចុងឆ្នាំ២០១៩នឹងដំណើរការនាំសេចក្ដីសម្រេច ចិត្តនៃ​មហាសន្និបាត​ចូលក្នុង​ជីវភាព​រស់​នៅជាក់ស្ដែង។ ទន្ទឹមនឹង បន្ត​អនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវលក្ខន្តិ​កៈ សេចក្ដីសម្រេចចិ​ត្ត និង​កម្មវិធី​នានារបស់ រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ជាមួយបណ្ដាស្ថាប័នរដ្ឋនិងអង្គការ ជាសមាជិក​នានាផង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top