សារព័ត៌មានជាផ្លូវការនៃស.ប.បកូរ៉េបានផ្សាយយ៉ាងច្បាស់លំអិតដោយ ព្រមៗគ្នាអំពីការដែលមហាជននៃប្រទេសនេះមានការរំពឹងទុកជាច្រើនចំពោះកិច្ចប្រជុំកំពូលលើកទី២រវាងលោកប្រធាន Kim Jong-un ជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នៅទីក្រុងហាណូយ។
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កាសែត Rodong Sunmun ជាស្ថាប័នបញ្ចេញមតិ របស់បក្សពលករ ស.ប.បកូរ៉េ បានចុះផ្សាយអត្ថបទជាច្រើនស្ដីពីការរំពឹងទុករបស់ប្រជាជនក្នុងទូទាំងប្រទេសចំពោះកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ដោយក្ដីសង្ឃឹមថា ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កាសែតនេះ ក៏បានទុកទំព័រទី ១ ទាំងមូល ដើម្បីធ្វើបច្ចុប្បន្នកម្មយ៉ាងលំអិតអំពីសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់លោក Kim Jong-un នៅទីក្រុងហាណូយ។ ក្រៅពីនោះ កាសែតនេះក៏បានចុះផ្សាយអត្ថបទនិងរូបថតស្អាតដែលកោតសរសើរការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូចជាសេចក្ដីសង្ឃឹមរបស់ប្រជាជនទីក្រុងហាណូយចំពោះកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េប្រកបដោយជោគជ័យផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម