ព័ត៌មាន មន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi ប្តេជ្ញាក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់ 23/12/2025 ខេត្តក្វាងនិញទើបបានបើកការដ្ឋានសាងសង់គម្រោងពង្រីក និងកែលម្អមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យសុខាភិបាលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ សំដៅនាំខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ក្នុងនោះសុខាភិបាលដើរតួនាទីជាមូលដ្ឋានគ្រឹះ។ គណប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ រូបថត៖ baoquangninh.vnគម្រោងនេះមានការវិនិយោគសរុបជិត ១.៣០០ ពាន់លានដុងពីថវិការដ្ឋ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។ ចំណុចស្នូលនៃគម្រោងនេះគឺវិនិយោគលើការសាងសង់អគារពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកគ្រែប្រហែល ៦៨០ រួមជាមួយនឹងប្រព័ន្ធនៃនាយកដ្ឋានឯកទេស និងស៊ីជម្រៅ ដែលបំពេញតម្រូវការពិនិត្យនិងព្យាបាលសុខភាពមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។រូបភាពនៃគម្រោងពង្រីកមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ រូបថត៖ baoquangninh.vnនៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសមត្ថភាពពិនិត្យ និងព្យាបាលសុខភាពរបស់ខេត្ត។ រួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់មជ្ឈិម; បើកចេញឱកាសសម្រាប់ប្រជាជននៅក្នុងខេត្ត និងតំបន់ ទទួលបានសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅហ្នឹងមូលដ្ឋាន៕

ខេត្តក្វាងនិញទើបបានបើកការដ្ឋានសាងសង់គម្រោងពង្រីក និងកែលម្អមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យសុខាភិបាលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ សំដៅនាំខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ក្នុងនោះសុខាភិបាលដើរតួនាទីជាមូលដ្ឋានគ្រឹះ។ គណប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ រូបថត៖ baoquangninh.vnគម្រោងនេះមានការវិនិយោគសរុបជិត ១.៣០០ ពាន់លានដុងពីថវិការដ្ឋ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។ ចំណុចស្នូលនៃគម្រោងនេះគឺវិនិយោគលើការសាងសង់អគារពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកគ្រែប្រហែល ៦៨០ រួមជាមួយនឹងប្រព័ន្ធនៃនាយកដ្ឋានឯកទេស និងស៊ីជម្រៅ ដែលបំពេញតម្រូវការពិនិត្យនិងព្យាបាលសុខភាពមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។រូបភាពនៃគម្រោងពង្រីកមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ រូបថត៖ baoquangninh.vnនៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសមត្ថភាពពិនិត្យ និងព្យាបាលសុខភាពរបស់ខេត្ត។ រួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់មជ្ឈិម; បើកចេញឱកាសសម្រាប់ប្រជាជននៅក្នុងខេត្ត និងតំបន់ ទទួលបានសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅហ្នឹងមូលដ្ឋាន៕