ការស្វែងយល់

មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនភ្លឺជានិច្ចនៅជាយដែនមាតុភូមិ

ឆ្លងតាមរយៈការបណ្តាទង្វើដ៏ជាក់ស្តែង ចាំបាច់ កងទ័ពការពារព្រំដែនបានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជននៅជាយដែនមាតុភូមិ។

16.jpg
ប៉ុសិ៍្តការពារព្រំដែន ហឿងឡឹប (ខេត្ត ក្វាងទ្រី) រៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" នៅឃុំ ហឿងឡឹប ដោយមានសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន។
5-3.jpg
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ហាយអាន (ខេត្ត ក្វាងទ្រី) យកចិត្តទុកដាក់ ផ្តោតសំខាន់ដល់ជីវភាពស្មារតីរបស់ប្អូនៗ ក្នុងគំរូ "កូនធម៌របស់កងទ័ពការពារព្រំដែន" និង "ទ្រជំហានប្អូនទៅកាន់សាលារៀន"។

ដោយមានទិសស្លោក "ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត បងប្អូនបណ្តាជនជាតិគឺជាបងប្អូនសាច់ឈាមបង្កើត" ចលនាកម្មវិធី គំរូជាច្រើននៅតំបន់ព្រំដែនជួយប្រជាជនបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រត្រូវបានកងទ័ពការពារព្រំដែនអនុវត្តដោយមានប្រសិទ្ធភាពជាក់ស្តែង។

8-1-1.jpg
កងវរសេនាធំ ៧២៦ កងពល ១៦ (ក្រសួងការពារជាតិ) ជូនក្របីពូជឱ្យប្រជាជនតំបន់ជាយដែនខេត្ត ឡឹមដុង។
15-1.jpg
កងទ័ពការពារព្រំដែន ដាក់ឡាក់ សហការជាមួយប្រជាជនឃុំព្រំដែន អៀឡូប រៀបចំល្បាតតាមបណ្តោយព្រំដែន។ កងទ័ពការពារព្រំដែន ដាក់ឡាក់ សហការជាមួយប្រជាជនឃុំព្រំដែន អៀឡូប រៀបចំល្បាតតាមបណ្តោយព្រំដែន។

កម្មវិធី "ទ្រជំហានប្អូនទៅកាន់សាលារៀន" "កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" បានក្លាយជាទីបង្អែកឱ្យសិស្សសាលាតំបន់ភ្នំ ព្រំដែន។ ដំណាក់កាល ២០២១ - ២០២៥ ដោយមានការចូលរួមពីអង្គភាពចំនួន ៤០ ចំណុះក្រសួងការពារជាតិនិងកងទ័ពការពារព្រំដែន មួយឆ្នាំៗ មានសិស្សសាលាចំនួន ៤០០ នាក់ត្រូវបានប៉ុស្តិ៍ការពារព្រំដែនទទួលចិញ្ចឹម ថែទាំ។ រហូតមកដល់ពេលនេះ បានមានសិស្សសាលាចំនួន ១២២ នាក់សម្រេចពានរង្វាន់នៅបណ្តាសម័យប្រលងគ្រប់កម្រិត សិស្សសាលាចំនួន ២.៥៥៩ លើកនាក់សម្រេចកិត្តិនាម សិស្សឆ្នើម សិស្សពូកែ។

3-1.jpg
គណៈកម្មការរៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ឆ្នាំ ២០២៦ ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារពិការនិងគ្រួសារគោលនយោបាយនៅឃុំ វិញហាយ (ទីក្រុង កឹនធើ)។
14.jpg
កងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ ជូនសម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃដល់ប្រជាជនឃុំ ក្រុងណា ក្នុងទិវាជួបជុំប្រជាជនទាំងមូលការពារព្រំដែនឆ្នាំ ២០២៥។

កម្មវិធី "គោពូជជួយអ្នកក្រីក្រនៅព្រំដែន" បានប្រគល់គោពូជចំនួន ៣០.០០០ ក្បាលជូនក្រុមគ្រួសារក្រីក្រ តម្លៃសរុបជាង ៤០០ ពាន់លានដុង។ កម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ដោយមានសកម្មភាពទាំងឡាយជូនអំណោយបុណ្យចូលឆ្នាំថ្មី គោពូជ កសាងសំណង់ស៊ីវិល ផ្ទះលំនៅ ពិនិត្យជំងឺ ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែន ដោយមានតម្លៃសរុបជាង ២០០ ពាន់លានដុង។ កម្មវិធី "រួមដំណើរជាមួយប្រជាជនជាយដែន" អនុវត្តនៅឃុំព្រំដែនចំនួន ២១០ ចំណុះ ២៦ ខេត្ត ដោយមានថវិកាជាង ២៩១ ពាន់លានដុងឆ្លងតាមរយៈគំរូមធ្យោបាយចិញ្ចឹមជីវិត សំណង់ស៊ីវិល ជូនសៀវភៅប្រិតសំចៃ អភិវឌ្ឍការចិញ្ចឹមសត្វចតុបាទ ទ្វេបាទ។ល។

11-1.jpg
កងទ័ពការពារព្រំដែនខេត្ត សឺនឡា ពិនិត្យភ្នែក ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅលើភូមិសាស្ត្រ។
2.jpg
គំរូ "ជាងកាត់សក់កងទ័ពការពារព្រំដែន" កាត់សក់ដោយឥតគិតថ្លៃឱ្យកុមារតំបន់ព្រំដែនប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ឆ្នាំ ២០២៦ នៅឃុំ វិញហាយ (ទីក្រុង កឹនធើ)។

ឧត្តមសេនីយ៍ទោ ង្វៀន អាញ់ទន់ អគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនវាយតម្លៃ៖ កងទ័ពការពារព្រំដែនបានរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពខាងសម្ភារៈ ស្មារតីជូនបងប្អូនបណ្តាជនជាតិ រួមចំណែក កសាង "យុទ្ធសាស្រ្តទឹកចិត្តប្រជាជន" ការពារព្រំដែនមាតុភូមិយ៉ាងរឹងមាំ៕


top