ព័ត៌មាន

មនុស្សជាង ៥ ពាន់នាក់ដើរថ្នើរជើង “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតឆ្នាំ ២០២៥”

នាព្រឹកថ្ងៃទី ១០ សីហា នៅឧទ្យានវប្បធម៌ Dam Sen នៃទីក្រុងហូជីមិញ មនុស្សជាង ៥ ពាន់នាក់បានដើរថ្មើរជើង “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/ឌីអុកស៊ីនឆ្នាំ ២០២៥” ក្នុងឱកាសរំលឹកខួបលើកទី ៦៤ នៃទិវាគ្រោះមហន្តរាយជាតិគីមី ពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម (១០ សីហា ១៩៦១ - ២០ សីហា ២០២៥)។

ចូលរួមក្នុងកម្មវិធីនេះ មានអតីតប្រធានរដ្ឋលោក  Nguyen Minh Triet អតីតអនុប្រធានរដ្ឋ លោកស្រី Truong My Hoa; លោកស្រី Tran To Nga ជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនជាតិបារាំងដើមកំណើតវៀតណាម ដែលជាអ្នកចំណាយពេលជាងមួយភាគបីនៃជីវិតដើម្បីស្វែងរកយុត្តិធម៌នៅក្នុងតុលាការអន្តរជាតិ; ថ្នាក់ដឹកនាំនៃសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទំ/ឌីអុកស៊ីតវៀតណាម ស្ថាន ទូត ស្ថានកុងស៊ុលនៃបណ្តាប្រទេស  បេសកកម្មការទូត សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៃប្រទេសបារាំង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ដើរថ្នើរជើងជាមួយគ្នា “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតឆ្នាំ ២០២៥” (រូបថត៖ nhandan.vn)

ក្នុងកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់អំណោយចំនួន ២០ និងរទេះរុញចំនួន៥ គ្រឿងដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ អង្គការនិងបុគ្គលជាច្រើនបានចូលរួមចំណែកក្នុងមូលនិធិ “សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត” នៅទីក្រុងហូជីមិញ។ យោងតាមសមាគមជនរងគ្រោះដោយសារធាតុពណ៌ លឿងទុំ/ឌីអុកស៊ីតនៅទីក្រុងហូជីមិញ សារធាតុពណ៌លឿងទុំ/ឌីអុកស៊ីត ដែលយោធាអាមេរិកប្រើប្រាស់ក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាមបានធ្វើឲ្យប្រជាជនវៀតណាម ៤,៨ លាននាក់រងប៉ះពាល់។ ចាប់ពីឆ្នាំ ១៩៧៥ រហូតដល់បច្ចុប្បន្ន មនុស្សជិត ១ លាននាក់បានស្លាប់ដោយសារឥទ្ធិពលនៃសារធាតុពុលនេះ៕


top