ប្រទេសវៀតណាមប្រឈមមុខនឹងសង្គ្រាមយ៉ាងសាហាវជាច្រើន ហើយមកដល់ថ្ងៃនេះ ការរកសាច់ញាតិរបស់យុទ្ធជនពលិជីវិតដែលមិនស្គាល់ឈ្មោះគឺជាអំពើវប្បធម៌មនុស្សជាតិ។ មជ្ឈមណ្ឌលត្រួតពិនិត្យ ADN បាននិងកំពុងត្រួតពិនិត្យ ADN យ៉ាងស្ងៀមស្ងាត់នៃអដ្ឋិធាតុយុទ្ធជនដែលបានបញ្ជូនពីគ្រប់ទិសទីនៃទូទាំងប្រទេស។ ដោយការដឹងគុណចំពោះវីរបុរសដែលបានពលិជីវិត និងសង្ឃឹមថាអាចរកសាច់ញាតិរបស់យុទ្ធជនពលិជីវិត។
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN ចំណុះវិទ្យាស្ថានបច្ចេកវិទ្យាជីវ (បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) បានបង្កើតដំណើរកាវិភាគ ADN នៃអដ្ឋិធាតុ ប្រកបដោយជោគជ័យ ថែមទាំងធានាសមត្ថភាពវិភាគ ADN នៃអដ្ឋិធាតុយុទ្ធជនពលីជីវិត ៤០០០ នាក់ ក្នុងមួយឆ្នាំ ។ នេះគឺជាអង្គភាពមួយដែលបំបែក និងវិភាគ ADN ពីឆ្អឹងបានទុកក្នុងរយៈពេលច្រើនឆ្នាំ ឆ្អឹងក និងឆ្ពោះក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សអន្តរជាតិសម្រាប់ការត្រួតពិនិត្យបន្តពូជ ព្រហ្មទណ្ឌនិងបន្តពូជបុគ្គល។
យើងបានមកដល់មជ្ឈមណ្ឌលត្រួតពិនិត្យ ADN បន្ទាប់ពីថ្ងៃដាក់ឲ្យដំណើរការ ដោយមានបំណងចង់ឃើញទំហំនិងភាពទំនើបនៃអង្គភាពស្ងាត់ស្ងៀម ដែលបានអនុវត្តន៍អំពើមានភាពថ្លៃថ្នូរសម្រាប់ប្រជាជនវៀតណាម៖ ស្វែងរកឡើងវិញនូវឈ្មោះនិងក្រុមគ្រួសាររបស់យុទ្ធជន និងមនុស្សដែលស្លាប់ក្នុងសង្គ្រាម។ នាពេលបច្ចុប្បន្ននេះប្រទេសវៀតណាមមានអដ្ឋិធាតុយុទ្ធជនដែលពលិជីវិត មិនស្គាល់អត្តសញ្ញាណប្រហែល ៥០០.០០០ នាក់ ក្នុងនោះអដ្ឋិធាតុចំនួន ៣០០.០០០ នាក់បានកប់ នៅភាគខាងត្បូងនៃប្រទេសឡាវ និងប្រទេសកម្ពុជាដែលមិនទាន់គេប្រមូលនិងកប់ ក្នុងទីបញ្ចុះសពយុទ្ធជនពលី។ ក្រៅពីនេះ អដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៣០០.០០០ នាក់ ដែលបានប្រមូលនិងកប់ នៅក្នុងទីបញ្ចុះសពយុទ្ធជនពលី ប៉ុន្តែព័ត៌មាននៅតែខ្វះនៅឡើយ។ ការត្រួតពិនិត្យ ADN គឺជាដំណើរការវិទ្យាសាស្ត្រ និងការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តរបស់បុគ្គលិក កម្មាភិបាលដែលធ្វើការនៅមជ្ឈមណ្ឌលទីនេះ។ ទន្ទឹមនឹងនេះ បញ្ជាក់ពីកម្រិតខ្ពស់នៃជំនាញ និងបានទទួលស្គាល់ពីអន្តរជាតិ ផងដែរ។