ទន្លេ ត្រាឃុក (Tra Khuc) មានប្រភពដើមពីភ្នំដាកតឺរ៉ុន (Dac To Ron) ដែលមានកំពស់ ២.៣៥០ ម៉ែត្រ បន្ទាប់មក បញ្ចូលគ្នាជាមួយ ទឹកនៃទន្លេធំៗ ចំនួន ៤ គឺ ទន្លេរើហែ (Rhe) ទន្លេសាឡ (Xa Lo) (ដាកសាឡ) (Dak Xa Lo) ទន្លេរិញ (Rinh) ទន្លេឌ្រិញ(Drinh) និងដងទន្លេតាង (Tang) ។ ពីទីនោះ ទឹកទន្លេហូរឆ្ពោះទៅទិសខាងកើត ឆ្លងកាត់ព្រំប្រទល់ស្រុកសើនហា (Son Ha) សើនទីញ (Son Tinh) ទឺងាយ (Tu Nghia) ទីក្រុងក្វាងង៉ាត (Quang Ngai) និងហូរចូលទៅក្នុងតំបន់ ដាយកូលុយ (Dai Co Luy)។ ចំណុចលេចធ្លោនៃទឹកទន្លេត្រាឃុក (Tra Khuc) គឺទៅដល់ទីក្រុង ក្វាងង៉ាយ(Quang Ngai) បានជាប់នឹងភ្នំធៀនអិន (Thien An) ដែលស្ថិតនៅលើច្រាំងទន្លេ។ ភ្នំធៀនអិន(Thien An) និងទន្លេត្រាឃុក(Tra Khuc) គឺជារូបភាព ដែលបានជ្រាបចូលជ្រៅក្នុងគំនិតរបស់ប្រជាជនខេត្តក្វាងងាយ(Quang Ngai) ដែលគេចាត់ទុកថាជាកន្លែងទេសភាពស្រស់ស្អាត់បំផុតនៃទឹកដីនេះ។
អាងទន្លេ និងអនុតំបន់ទន្លេត្រាឃុក (Tra Khuc) គឺជាការរួមបញ្ចូលគ្នានៃទេសភាពធម្មជាតិ និងបង្កើតដោយមនុស្ស នៅខេត្តក្វាងង៉ាយ ( Quang Ngai) ។ ក្នុងចំណោមទេសភាពធម្មជាតិទាំង ១២ កន្លែងដែលត្រូវបានគេហៅថា “ចម្លែកអស្ចារ្យ” របស់ខេត្តក្វាងង៉ាយ( Quang Ngai) (ទេសភាពចំនួន ១២ កន្លែងនៅខេត្ត ក្វាងង៉ាយ (Quang Ngai)) មានទេសភាពចំនួន ៤ កន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេត្រាឃុក (Tra Khuc) រួមមាន៖ធៀនអិននាមហា (Thien An niem ha) ឡុងដាវហីធុយ (Long Dau hy thuy) កូលុយកូនថូន(Co Luy co thon) ហាញ៉ាយវ៉ានដូ (Ha Nhai van do ) និងទេសភាពជាច្រើនទៀតបានលេចចេញ បើសិនជាភ្ញៀវទេសចរ គយគន់ពីកំពូលភ្នំ ពីទេសភាពនៃភ្នំធៀនអិន(Thien An)៖ ធៀនអិនផេវ៉ឹន(Thien But phe Van) ថាចប៊ិចតាយឿង (Thach Bich ta duong) អានហាយសាបាន (An Hai sa ban) ថាចគីដាវតាវ (Thach Ky dieu tau) …
ទិដ្ឋភាពរួមនៃឆ្នេរសមុទ្រ មីខេ (My Khe) (ទីក្រុងក្វាងង៉ាយ) (Quang Ngai) ជាទីកន្លែងដែលទឹកទន្លេ ត្រាឃុក (Tra Khuc) ហូរចូលសមុទ្រ។ រូបថត៖ ង្វៀនដាំងឡាំ
អ្នកទេសចរទៅទស្សនាប៉ម ស្ថិតនៅក្នុងបរិវេណវត្តធៀនអិន (Thien An)នៅលើកំពូលភ្នំអិន (An)។ រូបថត៖ ង្វៀនដាំងឡាំ
ស្តូបសើនមី (Son My) ស្ថិតក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ សើនមី (Son My) នៅក្នុងភូមិ ទឹគុង (Tu Cung) សង្កាត់ ទីញខេ ( Tinh Khe )ទីក្រុង ក្វាងង៉ាយ (Quang Ngai)។
រូបថត៖ ង្វៀនដាំងឡាំ
|
ទន្លេត្រាឃុក ( Tra Khuc) បានរួមបញ្ចូលគ្នាជាមួយភ្នំ ធៀនអិន ( Thien An) (ភ្នំអិន (An) - ទន្លេត្រា (Tra)) ទៅជាគូនិមិត្តសញ្ញានៃទន្លេនិងភ្នំនៃតំបន់ក្វាង (Quang) ដែលឆ្លាក់ឈ្មោះលើជើងស្ពាន់ចំនួន ៩ ក្រោមរជ្ជកាលរបស់ស្ដេច មិញម៉ាង (Minh Mang) (១៨៣៥) ។ នៅលើជើងស្ពាន់នីមួយៗមានរូបគំនូរចំនួន ១៧ និងគំនូរអក្សរចំនួន ១ រួមមានប្រធានបទភ្នំនិងទន្លេនៃប្រទេសវៀតណាមដែលបង្រួបបង្រួម នៅរាជវង្សង្វៀន (Nguyen)។
|
ទន្លេ ត្រាឃុក (Tra Khuc )បានបង្កើតការផ្លាស់ប្តូរពាណិជ្ជកម្ម លើផ្លូវទឹកនិងបង្កើតជាអនុតំបន់វប្បធម៍ទន្លេ ត្រាឃុក ( Tra Khuc)“ គ្របដណ្តប់លើផ្ទៃដីធំទូលាយនិងមានផលប៉ះពាល់យ៉ាងច្បាស់ដល់ខេត្ត ក្វាងង៉ាយ ( Quang Ngai) ទាំងមូល។ តំបន់ក្វាង(Quang) មានលក្ខណៈពិសេសនិងប្លែកៗនៃវប្បធម៌ខាងព្រលឹងវិញ្ញាណ រួមមានបទចំរៀងប្រជាប្រិយដែលសំបូរដែលទាក់ទងនឹងបរិយាកាសផលិតកសិកម្មនិងបរិយាកាសផ្តាស់ប្តូរពាណិជ្ជកម្មលផ្លូវទឹកទន្លេ ក្នុងសម័យមួយ ។
នៅតាមបណ្តោយច្រាំងទន្លេត្រា (Tra) មានភូមិសិប្បកម្មល្បី ៗ ដូចជា ភូមិដំដែក (ទិញមិញ - សើនទិញ) (Tinh Minh - Son Tinh) ភូមិបណ្តុះសណ្តែត (ស្វូមវ៉ាន់ - សើនទិញ) (Xom Van - Son Tinh) ភូមិបន្លែបៃតងស៊ុងធីក (Sung Tich) (សើនទិញ) (Son Tinh) ថាញ់ឃៀត (Thanh Khiet) (ទឹងៀ (Tu Nghia) ), ភូមិផ្កា ងាហា -ងាហ័រ (Nghia Ha, Nghia Hoa) ភូមិ កូឡូយបាក (Co Luy Bac) (សើនទិញ) (Son Tinh) ភូមិ កូឡូយណាម (Co Luy Nam) (ភូថ - ទឺងា) (Phu Tho - Tu Nghia) - កន្លែងទាំងពីរនេះឥឡូវនេះស្ថិតក្នុងទីក្រុង ក្វាងងាយ (Quang Nga ) ... ជាពិសេសមុខរបរធ្វើស្ករនិងកែច្នៃស្ករគ្រីស្តាល់ ស្ករមានរូបរាងដូចសួត (គេហៅថាស្ករសួត) ដ៏ល្បីល្បាញនៅទូទាំងប្រទេសវៀតណាម ...
នៅជិតមាត់ទន្លេ កូឡុយ ( Co Luy) នៃទន្លេ ត្រាឃុក ( Tra Khuc )ប្រសិនបើយើងឈរនៅ កុងតាមក្វាន (Con Tam Quan) នៅលើកំពូល ភ្នំភូថ (Phu Tho) ដែលមានទីតាំង ស្ថិតនៅកេរ្តិ៍ដំណែល កូឡូយកូថូន ( Co Luy Co Thon) យើងអាចគយគន់តំបន់ដ៏ធំធេងមួយនៃ ឧទ្យានភូគព្ភសាស្ត្រលីសើន - សាហ្វ៊ុញ (Ly Son - Sa Huynh ) កំពុងស្នើឱ្យអង្គការយូណេស្កូទទួលស្គាល់។ នៅចម្ងាយៗ ស្រុកកោះលឺសើន (Ly Son) លេចចេញពណ៌បៃតង ដើម្បីការពារនិងរក្សាសមុទ្រខាងកើតដែលជាស្រុកកំណើតរបស់កងទ័ពហ័ងសា (Hoang Sa) ដែលត្រូវបានគេស្គាល់ថា Maldives នៃប្រទេសវៀតណាម កំពុង លើកកម្ពស់តួនាទីនៃកោះដែលអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ ស្រុកកំណើតភ្នំអិន(An ) - ទន្លេត្រា (Tra) ។
ការអភិវឌ្ឍឧស្សាហកម្មស្ថិតនៅតំបន់ទន្លេត្រា (Tra) ក្រោម
ទន្លេត្រាឃុក ( Tra Khuc) នាំមកដីល្បប់ ពីកំពូលភ្នំដ៏ពិសិដ្ឋដាកតូតុន (Dac To Ron) ដោយទន្លេនេះឆ្លងកាត់ភ្នំនិងកូនភ្នំជាច្រើនតំបន់ខ្ពស់រាប ហើយហូរចេញទ្វារសមុទ្រ កូលុយ (Co Luy) ស្ថិតក្នុងទីក្រុងក្វាងង៉ាយ (Quang Ngai)។ នៅចុងបញ្ចប់នៃដងទន្លេ ដែលជាកន្លែងទឹកសាប ហូរចូលទៅក្នុងមហាសមុទ្រដែលទឹកទន្លេនេះបានបញ្ចប់ដំណើរការហូរ ១៣៥ គីឡូម៉ែត្រក្នុងការដឹកដីល្បាប់វប្បធម៌ហើយបង្កើតតំបន់ត្រីកោណឧស្សាហក ម្មនៅស្រុកទាំងបីគឺ ស្រុកប៊ិញសើន (Binh Son) - សើនទីញ (Son Tinh) - ទីក្រុងកាងង៉ាយ (Quang Ngai) នៅភាគកណ្តាល។
តំបន់សេដ្ឋកិច្ច យុងក្វាត (Dung Quat) - ស្រុកកោះលីសើន (Ly Son) - ទីក្រុងកាងង៉ាយ (Quang Ngai) កំពុងបង្កើតជាតំបន់ត្រីកោណ អភិវឌ្ឍន៍នៅច្រាំងទន្លេត្រាឃុក (Tra Khuc)។ តំបន់សេដ្ឋកិច្ចសំខាន់ៗទាំង ៣ នេះគឺជាកម្លាំងចលករដែលបង្កើតបណ្តាញតភ្ជាប់សំដៅ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅខេត្តកាងង៉ាយ (Quang Ngai) ។
|
ព្រឹត្តិការណ៍សំខាន់មួយរបស់ខេត្ត ក្វាងង៉ាយ (Quang Ngai) គឺនៅឆ្នាំ ១៩៩៧ នាយករដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ច យុងក្វាត (Dung Quat) ដែលមានបេះដូងគឺរោងចក្រចម្រាញ់ប្រេង យុងក្វាយ ( Dung Quat) ក្នុងស្រុក ប៊ិញសើន ( Binh Son ) ។ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេង យុងក្វាយ (Dung Quat) បានដាក់ឱ្យដំណើរការជាផ្លូវកា រនៅដើមឆ្នាំ ២០០៩ តម្លៃផលិតកម្មឧស្សាហកម្មរបស់ខេត្ត ក្វាងង៉ាយ (Quang Ngai) បានកើនឡើងយ៉ាងខ្លាំងក្លា ដោយបានរួមចំណែកពី ៧០-៨០% នៃចំណូលថវិការបស់ខេត្ត ក្វាងង៉ាយ (Quang Ngai) ។
ចាប់តាំងពីរោងចក្រនេះបានដំណើរការដែលបានកែច្នៃប្រេងឆៅជិត ៧០ លានតោន និងលក់ផលិតផលចេញទៅទីផ្សារប្រហែល ៦៥ លានតោន។ ចូលរួមវិភាគទានចំណូលថវិការដ្ឋស្មើនឹង ៧,៥ ពាន់លានដុល្លារអាមេរិក ប្រាក់ចំណេញនៃរោងចក្រឈានដល់ ១ ពាន់លានដុល្លារអាមេរិក។
ហើយ ១៦ ឆ្នាំក្រោយមកគឺក្នុងឆ្នាំ ២០១៣ ក្រោម គម្រោង VSIP ក្វាងង៉ាយ (Quang Ngai) តំបន់ ឧស្សាហកម្ម - សេវាកម្ម - ទីប្រជុំជនបានបើកការដ្ឋាននៅឯតំបន់ទន្លេត្រាឃុក (Tra Khuc) ដែលមានការអញ្ជើញធ្វើជាសាក្សីរបស់នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្ត្រីសិង្ហបុរី។ ដោយមានយន្តការនិងគោលនយោបាយដើម្បីគាំទ្រយ៉ាងសកម្មនិងការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋាន តំបន់ឧស្សាហកម្ម VSIP ខេត្តក្វាងង៉ាយ (Quang Ngai) បានបញ្ចប់ការស្ថាបនាយ៉ាងឆាប់រហ័ស និងដាក់ឱ្យដំណើរការ។ ក្នុងដំណាក់កាលទី ១ តំបន់ VSIP ខេត្ត ក្វាងង៉ាយ (Quang Ngai) បានវិនិយោគ ៣៦០ ហិកតាដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដើម្បីជួយសម្រួលដល់វិនិយោគិន។
ជោគជ័យពីតំបន់ឧស្សាហកម្ម VSIP ខេត្តក្វាងង៉ាយ(Quang Ngai) បានបើកទិសដៅថ្មី ក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លាស់ប្តូររចនាសម្ព័ន្ធ ការងារពីកសិកម្មទៅឧស្សាហក ម្មនៅមូលដ្ឋាន។ តំបន់ឧស្សាហកម្ម VSIP នេះ បានបង្កើតការងារសម្រាប់កម្មករ ៧.០០០ នាក់។ គេរំពឹងថានៅពេលក្រោយ នៅពេលដែលគម្រោងចំនួន ២៥ ចាប់ផ្តើមដាក់ឲ្យដំណើរការ កម្មករក្នុងស្រុកចំនួន ៣៥.០០០ នាក់នឹងអាចមានការងារធ្វើប្រកបដោយស្ថេរភាព។ នាពេលបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ច យុងក្វាត (Dung Quat) និងតំបន់ឧស្សាហកម្មនៅខេត្ត ក្វាងង៉ាយ ( Quang Ngai )បានបង្កើតការងារសម្រាប់កម្មករជិត ៤ ម៉ឺននាក់។
ភាពជោគជ័យរបស់រោងចក្រចម្រាញ់ប្រេង យុងក្វាត (Dung Quat) និងតំបន់ឧស្សហកម្ម - សេវាកម្ម -តំបន់ប្រជុំជន VISIP បានក្លាយជាស្នូលនៃការទាក់ទាញគម្រោងឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចងក្វាត (Dung Quat)និងតំបន់ឧស្សាហកម្ម។ ក្នុងរយៈពេលកន្លងមក ការទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មបានយកចិត្តទុកដាក់និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេសក្នុងរយៈពេលពីឆ្នាំ ២០១៦ ដល់ខែមីនាឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ច យុងក្វាត (Dung Quat ) និងតំបន់ឧស្សាហកម្ម ក្វាងង៉ាយ (Quang Ngai) បានទាក់ទាញគម្រោងវិនិយោគចំនួន ១៦៤ គម្រោង ដែលមានទឹកប្រាក់ វិនិយោគសរុបចំនួន ១៥០.៦២២ ពាន់លានដុង។ ក្នុងនោះ មានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៣២ គម្រោង ដោយមានទុនវិនិយោគសរុប ៧៩៨ លានដុល្លារ។ បង្កើតការងាសម្រប់ពលករប្រមាណ ៥២,៤០០ នាក់។ ខេត្ត ក្វាងង៉ាយ (Quang Ngai) បានក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។
ការទាក់ទាញនៃគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ឧស្សាហកម្ម ដូចជា គម្រោងឧស្សាហកម្ម - ទីប្រជុំជន -សេវកម្ម VSIP និងទីប្រជុំជន - ឧស្សាហកម្ម យុងក្វាត (Dung Quat) បន្តបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញគម្រោងវិនិយោគធំ ៗ ជាច្រើន។ ជាពិសេសគម្រោងវិនិយោគបរទេសដែលវិនិយោគ នៅតំបន់សេដ្ឋកិច្ច (Dung Quat) ហើយពង្រីកឱកាសទាក់ទាញការវិនិយោគ ប្រើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែច្រើន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ការលើកកម្ពស់គុណប្រយោជន៍នៃតំបន់សេដ្ឋកិច្ច យុងក្វាត (Dung Quat) តំបន់ VSIP នឹងបង្កើតកម្លាំងជំរុញដើម្បីផ្សព្វផ្សាយទៅកាន់តំបន់ផ្សេងៗ ក្នុងខេត្ត ក៏ដូចជាពង្រឹងទំនាក់ទំនងខេត្ត, អន្តរតំបន់និងអន្តរជាតិ។
សមិទ្ធិផលដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាលពីឆ្នាំ ២០១៦ - ឆ្នាំ ២០២០ គឺជាល័ក្ខខ័ណ្ឌ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គ មនាពេលខាងមុខជាពិសេសក្នុងដំណាក់កាល ២០២១-២០២៥ ។ ។
នៅក្នុងសន្និបាតគណៈកម្មាធិការបក្សខេត្តលើកទី ២០ អាណត្តិ ២០២០-២០២៥ ខេត្ត ក្វាងង៉ាយ ( Quang Ngai )បានប្តេជ្ញាចិត្តថា៖គាំទ្រដល់វិនិយោគិន ដើម្បីពន្លឿនការអនុវត្តគម្រោងឧស្សាហកម្មសំខាន់ៗ នៅក្នុងតំបន់សេដ្ឋកិច្ច យុងក្វាត ( Dung Quat) និងតំបន់ឧស្សាហកម្មខេត្តបាន ដាក់ឲ្យដំណើរការជាផ្លូវការយ៉ាងឆាប់រហ័សៗ ដូចជា៖ កែលំអ និងពង្រីករោងចក្រចម្រាញ់ប្រេង យុងក្វាត ( Dung Quat) កំពង់ផែ កុងតឺន័រ ហ័រផាត (Hoa Phat) ពង្រីកគម្រោងដែកថែបហ័រផាត (Hoa Phat)... ខិតខំក្នុងដំណាក់កាលពីឆ្នាំ ២០២១ - ២០២៥ តំបន់សេដ្ឋកិច្ច យុងក្វាត ( Dung Quat) និងតំបន់ឧស្សាហកម្មក្វាងង៉ាយ( Quang Ngai) ទាក់ទាញបានប្រហែល ១,០ - ១,៥ ពាន់លានដុល្លារ។ នៅឆ្នាំ ២០២៥ ចំណូលនៃការនាំចេញនឹងឈានដល់ ៩៥០ លានដុល្លារ បង្កើតការងារសម្រាប់កម្មករជាង ៧៧.០០០ នាក់។
គម្រោងមានទីតាំងនៅកន្លែងដែលទឹកទន្លេ ត្រាឃុក (Tra Khuc ) ហូរចូលទៅក្នុងមហាសមុទ្របានបើកទស្សនវិស័យថ្មីៗជាច្រើនរួមចំណែកជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះសម្រាប់ខេត្ត ក្វាងង៉ាយ (Quang Ngai )ក្លាយជាខេត្តឧស្សាហកម្មទំនើប នាពេលអនាគត។ / ។