ក្នុងចំណោមកប៉ាល់អន្តរជាតិទាំងពីរដែលមកដល់ Ha Long នោះ កប៉ាល់ Vasco Da Gama (សញ្ជាតិព័រទុយហ្គាល់) បានចូលចតជាលើកដំបូង ដោយនាំភ្ញៀវទេសចរអាល្លឺម៉ង់ ជិត ៦៥០ នាក់មកទស្សនា និងធ្វើដំណើរ។ ទន្ទឹមនឹងនេះដែរ កប៉ាល់ Celebrity Solstice (សញ្ជាតិម៉ាល់តា) បានចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long ចំនួន៥ដងក្នុងឆ្នាំ២០២៣ ដែលនាំភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកជាង ៣.០០០ នាក់។
រូបថតឧទាហរណ៍ ។ រូបថត៖ VNA ផ្សាយ
លោកស្រី Pham Thi Oanh ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានទីក្រុង Mong Cai បានឲ្យដឹងថា៖ “យើងបានរៀបចំសកម្មភាពស្វាគមន៍ឆ្នាំថ្មីនៅតាមវិថីដើរថ្មើរជើង; នៅកេរ្តិ៍ដំណែលជាតិ សាលាភូមិ Tra Co ក៏មានពិធីប្រកាសនិងស្វាគមន៍ការសម្រេចចិត្តទទួលស្គាល់កេរ្តិ៍ដំណែលជាតិសាលាភូមិ Tra Co; នៅតាមច្រកទ្វារព្រំដែន មានរៀបចំពិធីគោរពទង់ជាតិដើម្បីស្វាគមន៍ឆ្នាំថ្មីផងដែរ។ ទន្ទឹមនឹងសកម្មភាពធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅពេលមកលេងកម្សាន្ត និងទស្សនាទីក្រុង Mong Cai យើងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៥០ម៉ឺននាក់មកកាន់ទីក្រុង”។
នៅថ្ងៃទី ៣១ ខែធ្នូ កប៉ាល់ទេសចរណ៍លំដាប់ខ្ពស់ Westerdam សញ្ជាតិហូឡង់ បានចូលចតនៅកំពង់ផែ Nha Trang ដឹកភ្ញៀវទេសចរអន្តរជាតិជាង ២.០០០ នាក់ ដែលភាគច្រើនជាជនជាតិហូឡង់។ កប៉ាល់នេះធ្វើដំណើរពីប្រទេសថៃ - កំពង់ផែ Phu My (Ba Ria - Vung Tau) - Nha Trang - Da Nang - Quang Ninh ។ នៅទីក្រុង Nha Trang ភ្ញៀវទេសចរទៅទស្សនាបណ្តាគោលដៅនៅទីក្រុង ហើយធ្វើរដំណើរជុំវិញទីក្រុងដោយស៊ីក្លូ៕