ក្រោយរយៈពេល ១២ ថ្ងៃប្រព្រឹត្តទៅ នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មហោស្រពផ្កានិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ នៃទីក្រុងហូជីមិញ បានបិទបញ្ចប់នៅឧទ្យាន Tao Dan។
ដោយមានការតាំងបង្ហាញផ្កាស្រស់ស្អាតគ្រប់ប្រភេទនោះ បានជាមហោស្រពផ្កានិទាឃរដូវឆ្នាំនេះទាក់ទាញការចូលរួមទស្សនារបស់ភ្ញៀវប្រមាណ ១ លាននាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ។ ភ្ញៀវទេសចរភាគច្រើនបានសម្ដែងនូវការពេញចិត្តចំពោះការផ្លាស់ប្ដូរគួរ អោយចាប់អារម្មណ៍ ចាប់តាំងពីរបៀបតុបតែងរហូតដល់ទ្រង់ទ្រាយនៃមហោស្រពផ្កានិទាឃរដូវឆ្នាំនេះ។ លោកស្រី Huynh Kim Phuong ពលរដ្ឋម្នាក់នៅទីក្រុង ហូជីមិញបានសំណេះសំណាលថា៖
“មហោស្រពផ្កានិទាឃរដូវឆ្នាំនេះស្អាតជាងហើយក៏សម្បូរបែបជាងឆ្នាំមុន។ មានផ្កាស្រស់ស្អាតគ្រប់ប្រភេទ ហើយរបៀបតុបតែងក៏ស្អាតដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម