កីឡា

ភូមិ ហ័រ (Hoa) Workout ៖ កន្លែងហាត់ gym ឥតគិតថ្លៃសម្រាប់សុខភាពសហគមន៍

សហគមន៍ហាត់ gym ឥតគិតថ្លៃនៅឡាងហ័រ នៅភូមិ ហ័រ (Hoa) Workout  ក្នុងឧទ្យានឡាងហ័រហ្គោវ៉ាប ( Lang Hoa Go Vap)

ដោយមានបំណងចង់លើកកម្ពស់សុខភាព កែលម្អរាងកាយ និងចែករំលែកចំណង់ចំណូលចិត្តចំពោះការហាត់ប្រាណ លោក ចូវ វៀតសឺន  (Chau Viet Son) (អាយុ ៣៧ ឆ្នាំ) បានបង្កើតសហគមន៍ហាត់gym ឥតគិតថ្លៃនៅឡាងហ័រ នៅភូមិ ហ័រ (Hoa) Workout  ក្នុងឧទ្យានឡាងហ័រហ្គោវ៉ាប (Lang Hoa Go Vap) (សង្កាត់ ថុងតៃហុយ (Thong Tay Hoi) ក្រុងហូជីមិញ)។ បន្ទាប់ពីដំណើរការ អស់រយៈពេល ១២ ឆ្នាំ នៅទីនេះមិនត្រឹមតែជាកន្លែងហ្វឹកហាត់ ដែលធ្លាប់ស្គាល់សម្រាប់អ្នកចូលចិត្តកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់ការភ្ជាប់ទំនាក់ទំនងសហគមន៍ និងផ្សព្វផ្សាយរបៀបរស់នៅវិជ្ជមានផងដែរ។

សហគមន៍ហាត់ gym ឥតគិតថ្លៃដែលមានឈ្មោះថា ភូមិ ហ័រ (Hoa)  Workout (ស្ថិត​ក្នុង​ឧទ្យាន នៃភូមិ ហ័រ (Hoa) ហ្គុវ៉ឹប (Go Vap) សង្កា់ ថុងតៃហុយ (Thong Tay Hoi)  ទីក្រុងហូជីមិញ) ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើមរបស់លោកចូវ វៀតសឺន  (Chau Viet Son) (អាយុ ៣៧ ឆ្នាំ) (អាយុ ៣៧ ឆ្នាំ) ក្នុងឆ្នាំ ២០១៣។ រូបថត៖ ង្វៀនឡឹម / VNP

ដោយការរំលឹកពីប៉ុន្មានថ្ងៃដំបូងៗ លោក ចូវ វៀតសឺន បាននិយាយថា គំនិតផ្តួចផ្តើមនូវការបង្កើត ភូមិ ហ័រ (Hoa) Workout   មកពីដំណើរផ្លាស់ប្តូរខ្លួនឯងរបស់គាត់។ «ពីមុន ខ្ញុំស្គមណាស់  ដូច្នេះខ្ញុំបានទៅកន្លែងហាត់ប្រាណ ដើម្បីបង្កើនសុខភាព និងកែលម្អរូបរាងរបស់ខ្ញុំ។ បន្ទាប់ពីហ្វឹកហាត់មួយរយៈពេល និងឃើញលទ្ធផល មនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ ហើយបានស្នើសុំចូលរួម។ ខ្ញុំបានចែករំលែកអ្វី​ដែលខ្ញុំដឹង ហើយយូរទៅ ក្រុមមួយបានបង្កើត និងអភិវឌ្ឍទៅជាសហគមន៍ ដែលយើងមានសព្វថ្ងៃនេះ» លោក សឺន (Son) បានចែករំលែក។

ចាប់ពីម៉ោង ៧:៣០ ដល់ ៩:០០ ព្រឹក ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅជ្រុងមួយនៃឧទ្យាន ភូមិ ហ័រ (Hoa) Workout   មានភាព​រស់រវើកជាមួយនឹងសកម្មភាពហាត់ប្រាណក្រៅផ្ទះ។ អ្នក​ចូលរួម​មកពីក្រុម មានអាយុ និងវិជ្ជាជីវៈផ្សេងៗគ្នា ចាប់​ពីសិស្ស និងអ្នកធ្វើការការិយាល័យ រហូតដល់មនុស្សចាស់។ អ្នកដែលមានពេលវេលាអាចមកហ្វឹកហាត់បាន ហើយលោក សើន (Son) និងសមាជិកដែលមានបទពិសោធន៍ផ្សេងទៀត និងផ្តល់ការណែនាំដោយឥតគិតថ្លៃ។

 
មនុស្សគ្រប់វ័យ ដែលចូលរួមក្នុងការហាត់ gym នៅភូមិ ហ័រ (Hoa) Workout  ទទួលបានការណែនាំដោយឥតគិតថ្លៃពីលោក ចូវ វៀតសឺន  (Chau Viet Son)។ រូបថត៖ ង្វៀនឡឹន / VNP
 

ដោយគណៈគ្រប់គ្រងឧទ្យានបង្កើត​លក្ខណៈងាយស្រួលម្រាប់​​​កន្លែងហ្វឹកហាត់ និងគាំទ្រឧបករណ៍មូលដ្ឋាន រួមនឹងការរួមចំណែករបស់សមាជិករបស់ក្រុម ភូមិហ័រ (Hoa) Workout  កាន់តែអភិវឌ្ឍប្រកបដោយចីរភាព។

ពេលហ្វឹកហាត់នីមួយៗ ធ្វើឡើងក្នុងបរិយាកាសរួសរាយរាក់ទាក់ និងសាមគ្គី។ សមាជិករួមគ្នារៀបចំឧបករណ៍  កម្តៅសាច់ដុំ និងអនុវត្តលំហាត់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់។ សមាជិកដែលមានបទពិសោធន៍ណែនាំអ្នកថ្មី ខណៈពេលដែលបច្ចេកទេសកម្រិតខ្ពស់ លោក ចូវ វៀតសឺន  (Chau Viet Son)ត្រូវបានកែតម្រូវ បង្ហាញ និងពន្យល់រាល់​ការឆ្ងល់ ។

កេរ្តិ៍ឈ្មោះល្អបាន​រាលដាលគ្រប់ទិសទី ទីលានហ្វឹកហាត់ឥតគិតថ្លៃនេះ មិនត្រឹមតែទាក់ទាញប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងមានមនុស្សជាច្រើនមកពីតំបន់ឆ្ងាយៗ ដូចជា ខេត្ត ប៊ិញ​យឿង (Binh Duong) ខេត្ត តីនិញ  (Tay Ninh) ឬសង្កាត់នានា នៅតំបន់ខាងកើតនៃទីក្រុងហូជីមិញ (Ho Chi Minh) មកហាត់ប្រាណផងដែរ។ សូម្បីតែមនុស្សមួយចំនួន មកពីរដ្ឋធានីហាណូយមកបំពេញការងារ អាណិកជន និងភ្ញៀវទេសចរបរទេស ក៏បានមកនៅឧទ្យាន ដើម្បីឆ្លងបទពិសោធន៍ហ្វឹកហាត់សហគមន៍ដ៏ប្លែកនេះដែរ​។ បច្ចុប្បន្ន រាល់ការវគ្គហ្វឹកហាត់ ទាក់ទាញសមាជិកចូលរួមជាមធ្យមប្រហែល ៣០ នាក់។

ភូមិ ហ័រ (Hoa) Workout  រៀបចំការហ្វឹកហាត់ជាទៀងទាត់ ចាប់ពីម៉ោង ៧ និង ៣០ នាទី ដល់ ៩ និង ០០ នាទី ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់សប្តាហ៍ លោក សឺន  (Son) និងមិត្តភក្តិរបស់គាត់ ដែលជាអ្នកហាត់ Gym ជាអ្នកណែនាំ។ រូបថត៖ ង្វៀនឡឹន / VNP
 
 

យោងតាមលោក សឺន (Son) បានឲ្យដឹងថា ភូមិ ហ័រ (Hoa) Workout  មិនមែនគ្រាន់តែជាកន្លែងហាត់ gym នោះទេ ប៉ុន្តែមានគោលបំណងបង្កើតវិធីសាស្រ្តហ្វឹកហាត់ជារបៀបរៀបរយ និងវិទ្យាសាស្ត្រ ដែលមានគោលដៅសំខាន់បីយ៉ាង៖ ការកែលម្អសុខភាព និងការអភិវឌ្ឍរាងកាយ; ការគាំទ្រដល់ការស្តារនីតិសម្បទា សម្រាប់អ្នកដែលមានបញ្ហាសាច់ដុំ និងឆ្អឹង; និងការកែលម្អឥរិយាបថ និងរាងកាយ សម្រាប់អ្នកដែលអង្គុយធ្វើការ ឬសិក្សា ក្នុងរយៈពេលយូរ។

លោក សឺន (Son) បានមានប្រសាសន៍ថា "សព្វថ្ងៃនេះ មនុស្សជាច្រើននាក់ មាន​បញ្ហាខ្នងកោង ខ្នងយារធ្លាក់ និងត្រគាកមិនត្រង់ ដោយសារតែការប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទច្រើនពេក។ យើងណែនាំពួកគេតាមរយៈលំហាត់សមស្រប កែចលនានីមួយៗ ដើម្បីធានាបាននូវចលនារាងកាយត្រឹមត្រូវ ជួយអ្នកហ្វឹកហាត់ទទួលបានជំហរមានតុល្យភាពឡើងវិញ និងកាត់បន្ថយរបួស"។

ប្រសិទ្ធភាពនៃគំរូនេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយការផ្លាស់ប្តូររបស់សមាជិកជាច្រើន។ បងស្រី ត្រឹន​ ធិធូវ៉ឹន(Tran Thi Thu Van) មកពីសង្កាត់ហាញ​ថុង (Hanh Thong) បាន​ស្គាល់អំពី ភូមិ ហ័រ (Hoa) Workout តាមរយៈកូនប្រុសរបស់គាត់។ បន្ទាប់ពីការហ្វឹកហាត់យ៉ាង​ព្យាយាម ជាងមួយឆ្នាំ ក្រោម​ការណែនាំរបស់លោក សឺន (Son) គាត់បានស្រកទម្ងន់ ៨ គីឡូក្រាម សុខភាពរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលែងប្រើប្រាស់ថ្នាំដូចមុនទៀតហើយ។

 
 

ក្នុងនាមជាសមាជិកវ័យចំណាស់ជាងគេនៃសហគមន៍ លោកស្រី ង្វៀន ធី ទ្វៀត (Nguyen Thi Tuyet) (អាយុ ៧០ ឆ្នាំ មកពីសង្កាត់ដុងហ៊ឹងធួន (Dong Hung Thuan)) បាននិយាយថា បន្ទាប់ពីការវះកាត់បាក់ដៃរបស់គាត់ ចលនាសន្លាក់របស់គាត់មានកម្រិត​។ បន្ទាប់ពីការហ្វឹកហាត់ជាមួយនឹងលំហាត់សមស្រប ត្រឹមតែប្រាំបីវគ្គប៉ុណ្ណោះ ដៃរបស់គាត់កាន់តែមានភាពបត់បែន ហើយសុខភាពរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់។

អ្វីដែលធ្វើឱ្យសមាជិកចូលរួម មិនត្រឹមតែមានប្រសិទ្ធភាព​នៃការហ្វឹកហាត់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីចែករំលែក និងការតភ្ជាប់រវាងបណ្តាអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា។ វគ្គហ្វឹកហាត់ក្រៅផ្ទះ បានក្លាយជាកន្លែង ដែលមនុស្សគ្រប់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ឱ្យយកឈ្នះលើដែនកំណត់របស់ពួកគេ កសាងរបៀបរស់នៅដែលមានសុខភាពល្អ និងរាលដាលថាមពលវិជ្ជមាន។

សហគមន៍ហាត់ gym  ភូមិ ហ័រ (Hoa) Workout  គឺជាទីលានលេងដ៏មានប្រយោជន៍មួយ ដែលនាំមកនូវសុខភាព និងភាពរីករាយ និងការតភ្ជាប់ក្នុងសហគមន៍អ្នកចូលចិត្តហាត់ gym ។ រូបថត៖ ង្វៀនឡឹន / VNP

បន្ទាប់ពីជាងមួយទសវត្សរ៍ រក្សា គំរូហ្វឹក​ហាត់ សហគមននៅភូមិ ហ័រ (Hoa) Workout បានក្លាយជាមានអត្ថន័យ ដែលរួមចំណែកដល់ការលើកទឹកចិត្តមនុស្សឱ្យហាត់ប្រាណ កែលម្អសុខភាពរបស់ពួកគេ និងកសាងរបៀបរស់នៅសកម្ម នៅកណ្តាលឧទ្យានទីក្រុង៕

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន / VNP


top