ស្ថិតនៅក្នុងកម្មវិធីទិវាថ្ងៃអឺរ៉ុបប្រចាំនៅវៀតណាម២០១៨ ដឹកនាំដោយគណៈប្រតិភូសហព័ន្ធអឺរ៉ុប ស្ថានទូតប្រទេសដែលជាសមាជិក និងមជ្ឈមណ្ឌលវប្បធម៌អឺរ៉ុបរៀបចំភូមិអឺរ៉ុបនៅកណ្តាលក្រុងហាណូយ បានក្លាយជាទីលានកម្សាន្តវប្បធម៌ទាក់ទាញនិងពោរពេញទៅដោយចំណាប់អារម្មណ៍។
ស្តូបលីថៃតូ (Ly Thai To) និងមណ្ឌលហូហ្គឺម (Ho Guom) ហាណូយ ជាទីកន្លែងប្រព្រឹត្តនៅកម្មវិធីភូមិអឺរ៉ុប តែងពោរពេញទៅដោយពណ៌សម្បុរ និងមនុស្សរាប់ពាន់នាក់អញ្ជើញមកចូលរួម។ អាចនិយាយបានថា នេះជាព្រឹត្តិការណ៍តភ្ជាប់ចំណងមិត្តភក្តិអន្តរជាតិ និងប្រជាជនវៀតណាមទទួលបានភាពជោគជ័យ។ មនុស្សគ្រប់គ្នាធ្វើដំណើរប្រជុំមកទីនេះ សប្បាយរួមជាមួយតន្រ្តី ល្បែងលេង បុណ្យសៀវភៅ ម្ហូបអាហារ។ល។
ពន្លឺពណ៌តន្រ្តីលើវិថី របស់ប្រទេសអឺរ៉ុបទាំង១៨ បានសម្តែងយ៉ាងមហោឡារិកនៅវិថីឌិញតៀនហ្វាង (Dinh Tien Hoang)។ មិត្តយុវវ័យ ប្រជាជនរដ្ឋធានី ភ្ញៀវទេសចរណ៍អន្តរជាតិបានស្តាប់នូវសូរសៀងសំនៀងដ៏ពីរោះនៃតារាចម្រៀងល្បីៗ មកពីប្រទេសនានានៅទ្វីបអឺរ៉ុប។ មហាជនមានចំណាប់អារម្មណ៍ពិសេសលើឈុតសម្តែង acapella របស់ក្រុម Berywarm (បារាំង) សម្តែងតន្រ្តី jazz របស់សិល្បករសិល្បការិនីប្រទេសហូឡង់ សម្តែងដើរជើងទោមរបស់សិល្បករសិល្បការិនីប្រទេសបែលហ្សិកចំនួន៥០នាក់ វាយកូនគោលលើវិថីរបស់សាធារណរដ្ឋសែត សម្តែងម៉ូតសម្លៀកបំពាក់ Chula (អេស្ប៉ាញ) មុខត្លុកសៀកសហសម័យរបស់ក្រុម Be Clowns សម្តែងតន្រ្តីប្រជាប្រិយរបស់តារាចម្រៀង József Terék (ហុងគ្រី)។ល។