លក្ខណៈវប្បធម៌ និងជីវិតរបស់ភូមិរបរសិប្បកម្ម នៅតំបន់ដីសណ្តភាគខាងជើង ត្រូវបានបង្កើតឡើង និងអភិវឌ្ឍអមជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ នៅក្នុងសៀវភៅ “ភូមិរបរសិប្បកម្មប្រពៃណីរបស់វៀតណាម” លោកបណ្ឌិត ផាម កូនសើន (Pham Con Son) បានសរសេរថា៖ “ភូមិរបរសិប្បកម្ម គឺជាអង្គភាពរដ្ឋបាលបុរាណ និង ជាកន្លែងដែលប្រមូលប្រជាជនរស់នៅយ៉ាងច្រើនកុះករ មានសកម្មភាព មានវិន័យនិងទំនៀមទម្លាប់ដោយឡែក។ មូលដ្ឋានគ្រឹះរឹងមាំនៃភូមិរបរសិប្បកម្ម គឺការធ្វើជាសមូហភាពផង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាអត្តសញ្ញាណជាតិផង និងពិសេសភាពមូលដ្ឋានផង។
របរស្រាវសូត្រ នៅភូមិ កូចឹត (Co Chat) នៃខេត្ត ណាមឌិញ (Nam Dinh) មានតាំងពីរាជកាល ត្រឹន (Tran) (សតវត្សទី១៣)។ របរនេះបានបង្រៀន និងប្រគល់ពីជំនាន់មួយទៅជំនាន់មួយ បច្ចុប្បន្ននេះ ភូមិ កូចឹក (Co Chat) គឺជាភូមិមួយក្នុងចំណោមភូមិតិចតួច ដែលនៅប្រកបរបរស្រាវសូត្រដោយដៃ។
ភូមិចាក់ពុម្ភដែកស្មិត មីដុង (My Dong) (ខេត្ត ហាយផុង (Hai Phong)) មានប្រវត្តិរាប់រយឆ្នាំមកហើយ។ តាមយៈការវិវត្តន៍ជាច្រើន ភូមិរបរនេះកាន់តែរីកចម្រើន ហើយបង្កើតការងារសម្រាប់ពលកររាប់ពាន់នាក់។ រូបថត៖ ត្រឹនថេផុង
ភូមិ គៀវគី (Kieu Ky) (រដ្ឋធានី ហាណូយ) ត្រូវបានបង្កើតឡើង តាំងពីសតវត្សទី ១៤ និងមានជំនាញក្នុងការឆ្លាក់ព្រះពុទ្ធបដិមា កាព្យឆ្លងឆ្លើយ រហូតដល់គំនូរគំនូរខ្មុកម្រ័ក្សណ៍ស្រោបមាស។ រូបថត៖ ខាញឡុង / VNP
ភូមិកុលាលភាជន៍ ភូឡាង (Phu Lang) (ខេត្ត បាក់និញ (Bac Ninh)) បានបង្កើតឡើង ចាប់ពីសតវត្សន៍ទី ១៤ មានជំនាញក្នុងការផលិតផលិតផលសេរ៉ាមិចមានថ្នាំកាចាពណ៌ត្នោត ដូចជា៖ ពណ៌ស្បែកអន្ទង់ ពណ៌លឿងខ្ចី ពណ៌លឿងទុំ ពណ៌លឿងត្នោត ... រូបថត៖ ត្រឹនថេផុង
លោក ត្រឹន យឿងគ្វី (Tran Duong Quy) ពាណិជ្ជករម្នាក់ ផលិតគ្រឿងសេរ៉ាមិច នៅលើបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកបាននិយាយថា បន្ទាប់ពីអាជីវកម្មអនឡាញ់ ក្នុងរយៈពេល ៤ ឆ្នាំ ផលិតផលសេរ៉ាមិច បាតត្រាង (Bat Trang) មានអ្នកប្រើប្រាស់ចំនួន ៨ លាននាក់ នៅលើគណនី Facebook តែមួយគត់។
ពាណិជ្ជកម្មអេឡិចត្រូនិកបានយកម៉ាកយីហោ សេរ៉ាមិច បាតត្រាង (Bat Trang) ចេញទៅកាន់តែឆ្ងាយជាង។ អាជីវករលក់ដុំជាច្រើន នៅតាមបណ្តាខេត្តផ្សេងៗ បានស្គាល់ពីផលិតផលថ្មីរបស់ភូមិរបរសិប្បកម្មគ្រឿងសេរ៉ាមិច បាតត្រាង (Bat Trang) តាមរយៈគេហទំព័រ និងបណ្តាញសង្គម Facebook ។
ផលិតផលជាច្រើន ត្រូវបានកាត់ដោយម៉ាស៊ីន CNC នៅក្នុងភូមិរបរ យៀនថៃ (Duyen Thai) (រដ្ឋធនី ហាណូយ)។ រូបថត៖ ខាញឡុង / VNP
ការរចនាគំនូរក្រាហ្វិក ដើម្បីធ្វើចង្កៀងគោមនៃគម្រោង Magic of color បង្កើតបរិយាកាសនៃពិធីបុណ្យសែនព្រះចន្ទ ដែលនាំមកនូវអារម្មណ៍អាឡោះអាល័យដល់ប្រជាជនវៀតណាមជាច្រើន។ រូបថត៖ ខាញឡុង / VNP
លោកស្រី ហា ធីវិញ (Ha Thi Vinh) នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតគ្រឿងសេរ៉ាមិច ក្វាងវិញ (Quang Vinh) ជា "ក្រុមហ៊ុនឈានមុខគេ" អភិវឌ្ឍឧស្សាហកម្មសេរ៉ាមិច នៅភូមិរបរសិប្បកម្ម បាតត្រាង (Bat Trang) បាននិយាយថា “ក្រុមហ៊ុនមានរោងច្រកផលិតចំនួន ២ នៅក្នុងភូមិបាតត្រាង (Bat Trang) និង ស្រុក ដុងទ្រៀវ (Dong Trieu) (ខេត្ត ក្វាងនីញ (Quang Ninh)) ។ រហូតមកដល់ពេលនេះ ជាង ៩០% ផលិតផលសេរ៉ាមិចរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ប្រទេសជាង ២០។ នោះមិនត្រឹមតែរួមចំណែកបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយនូវលក្ខណៈពិសេសប្លែកនៃវប្បធម៌វៀតណាមទៅកាន់មិត្តអន្តរជាតិ ទៀតផង"។
ដោយមិនឈរនៅក្រៅ "យុទ្ធការ" កែលម្អផលិតកម្ម និងអភិវឌ្ឍទីផ្សារ ភូមិខ្មុកម្រ័ក្សណ៍ ហាថាយ (Ha Thai) (ស្រុក ធឿងទិន (Thuong Tin) រដ្ឋធានី ហាណូយ (Ha Noi) ក៏កំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវទម្រង់ និងវិធីសាស្រ្តនៃការលក់របស់ខ្លួន។ ជាពិសេសគឺការអនុវត្តបច្ចេកវិទ្យាឌីជីថល បរិវត្តកម្មឌីជីថលពីការគ្រប់គ្រង រហូតដល់ផលិតកម្ម និងការលក់។ ទន្ទឹមនឹងការវិនិយោគលើម៉ាស៊ីនទំនើបៗ សម្រាប់ផលិតកម្ម គ្រួសារជាច្រើន នៅក្នុងភូមិរបរសិប្បកម្ម បានស្វែងរកទីផ្សារដោយបត់បែន តាមបណ្តាញសង្គម និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។
ភូមិត្បាញឫស្សីនិងផ្តៅ បាវមិញ (Bao Minh) (រដ្ឋធានី ហាណូយ (Ha Noi)) ទាក់ទាញកម្មករក្នុងស្រុកជាច្រើននាក់ ដែលមកពីឃុំនានាក្នុងស្រុក ជឿងមី (Chuong My)។ រូបថត៖ វៀតគឿង/ VNP
មកកាន់តំបន់មានរបរសិប្បកម្មរាប់រយនៃខេត្ត ណាមឌិញ (Nam Dinh) ភូមិរបរជាងឈើប្រពៃណី ប៊ិញមិញ (Binh Minh) ឃុំ ហាយមិញ (Hai Minh) ស្រុក ហាយហៅ (Hai Hau) បានវិនិយោគយ៉ាងក្លាហានលើម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាស្វ័យប្រវត្តិ ដូចជា៖ ម៉ាស៊ីនដាប់ CNC ម៉ាស៊ីនឆ្លាក់វិចិត្រសិល្បៈ CNC... ម៉ាស៊ីនទំនើបទាំងនេះបានជួយយ៉ាងខ្លាំងដល់ដៃដ៏ប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់សិប្បករ ដើម្បីបង្កើតផលិតផលដ៏ស្រស់ស្អាតទាំងទម្រង់ និងទាំងការរចនាសម្បូរបែប។
ការរួមផ្សំរវាងជំនាញ និងបំណិនរបស់សិប្បករជាមួយនឹងម៉ាស៊ីនទំនើបៗ បានជួយឱ្យភូមិជាងឈើ ប៊ិញមិញ (Binh Minh) ផលិតបាននូវផលិតផលឈើជាច្រើនប្រភេទប្រកបដោយ
សោភ័ណភាព និងប្រើប្រាស់បានយូរ ដូចជា៖ ទូ តុ កៅអី ផ្ទាំងគំនូរ រូបចម្លាក់ សាឡុង គ្រឿងសក្ការបូជា...។
ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងក្លាហានក្នុងការផលិត បានជួយនាំយីហោភូមិជាងឈើ ប៊ិញមិញ (Binh Minh) មានទីតាំងយ៉ាងរឹងមាំ នៅលើទីផ្សារ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាច្រើន។
គ្រួសាររបស់លោកស្រី ដាវ ធិយៀន (Dao Thi Duyen) គឺជាគ្រួសារមួយក្នុងចំណោមបណ្តាគ្រួសារកាត់ដេរទង់ជាតិខ្នាតធំជាងគេ នៅភូមិ ទឺវ៉ឹន (Tu Van) (រដ្ឋធានីហាណូយ)។ រូបថត៖ វៀតគឿង/ VNP
ម៉ាស៊ីនបានជំនួសទាំងស្រុងនៃដំណាក់កាលកាត់។
ឬដូចភូមិរបរចាក់ពុម្ភលោហៈ តុងហ្សា (Tong Xa) ទីរួមស្រុក ឡឹម (Lam) (ស្រុក អ៊ីយ៉េន (Y Yen) ខេត្ត ណាមឌីញ (Nam Dinh)) ដែលធ្លាប់មានជំនាញក្នុងការចាក់ពុម្ភ និងផលិតវត្ថុប្រើប្រាស់ គ្រឿងសក្ការៈតូចៗ ផើង ឆ្នាំង កំប៉ុងដោតជើងធូប...ជាដើម ។ បច្ចុប្បន្ននេះ ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងម៉ាស៊ីនទំនើបៗ ជាពិសេសគឺបច្ចេកវិទ្យា ៣D និង ៤D ក្នុងផលិតកម្ម បានជួយសិប្បករអាចបង្កើតផលិតផល មានភាពផ្ចិតផ្ចង់ និងភាពស្មុគស្មាញជាងពេលមុនបានជាច្រើន ដូចជា៖ ព្រះពុទ្ធបដិមា បដិមាបុគ្គល រូបសំណាកមេដឹកនាំជាតិ ជួង វត្ថុហុងស៊ុយ ជាដើម...
ក្រៅពីផលិតផលសិប្បកម្មប្រពៃណីខ្នាតតូច កំពុងបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុង និងក្រៅប្រទេស ដោយសារការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិប្បករភូមិ តុងហ្សា (Tong Xa) ក៏បានចាក់ពុម្ភស្តូបធំៗ ថ្នាក់ជាតិ ដែលធ្វើពីស្ពាន់ និងដាក់តាំង នៅកន្លែងជាច្រើន ដូចជា ស្តូបជ័យជំនះ ដៀនបៀនភូ (Dien Bien Phu) កម្ពស់ ១៦.២ ម៉ែត្រ ទម្ងន់ ២២០ តោន រូបសំណាករបស់ស្តេច ត្រឹន (Tran) ទាំង ១៤ អង្គ មានទីតាំងនៅកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ធៀនទ្រឿង (Thien Truong)- ខេត្ត ណាមឌីញ (Nam Dinh); ព្រះពុទ្ធបដិមា ទម្ងន់ ៣៥ តោន នៅភ្នំណុននឿក (Non Nuoc) ស្រុក សកសើន (Soc Son)(រដ្ឋធានី ហាណូយ); ព្រះពុទ្ធបដិមាទាំង ៣ អង្គ មានទម្ងន់ ៥០តោន នៅវត្ត បាយឌីញ (Bai Dinh) (ខេត្ត
និញប៊ិញ (Ninh Binh))...
ជារៀងរាល់ថ្ងៃ ភូមិធ្វើធូប ក្វាងភូកូវ (Quang Phu Cau) (រដ្ឋធានី ហាណូយ) ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់។ រូបថត៖ កុងដាត / VNP
ជាពិសេស ភូមិរបរសិប្បកម្មនីមួយៗ នៅតំបន់ដីសណ្តភាគខាងជើង ឥឡូវនេះបានក្លាយជាតំបន់ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ នៅរដ្ឋធានី ហាណូយ (Ha Noi) ខេត្ត ណាមឌិញ (Nam Dinh) ខេត្ត ថាយប៊ិញ (Thai Binh) ខេត្ត បាកយ៉ាង (Bac Giang)... ភូមិរបរជាច្រើនត្រូវបានធ្វើអាជីវកម្មសម្រាប់ទេសចរណ៍ ដោយសារភាពប្លែកពីគេ និងបង្កប់នូវតម្លៃប្រពៃណី និងវប្បធម៌អ្នកស្រុក ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ប្លែក ជាពិសេសនៅពេលមានឱកាសទៅទស្សនា និងទទួលបទពិសោធន៍។ ហើយតាមរយៈទេសចរណ៍ ភូមិរបរសិប្បកម្មនៅភាគខាងជើងបានរួមចំណែករក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វៀតណាមទៅកាន់មិត្តអន្តរជាតិ ផងដែរ៕
អត្ថបទ៖ ទ្រីញ ថុងធៀន
រូបថត៖ ត្រឹន ថាញយ៉ាង កុងដាត ថុងធៀន ខាញឡុង វៀតគឿង / VNP និងត្រឹន ថេផុង
ប្រែសម្រួលដោយង្វៀនយ៉ាង