កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។
នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។
យោងតាមការចែករំលែកលោក ហ្វ៊ិញ ថាញ់ សាង ម្ចាស់សិប្បកម្ម Sang Seafood កាម៉ៅ ឃុំ កាយដូយវ៉ាម ដើម្បីកែច្នៃត្រីមានសាច់ក្រាស់ដូចជាត្រីអណ្តែងសមុទ្រ ឬត្រីទ្រនេលសម្រេចគុណភាពខ្ពស់ ពលករត្រូវឆ្លៀតឱកាសបណ្តាថ្ងៃមានក្តៅល្អ។ ត្រីបន្ទាប់ពីសម្អាត ប្រឡាក់គ្រឿងទេសត្រូវបានត្រាំទុករយៈពេលមួយថ្ងៃមុនពេលហាលក្តៅ... ដំណើរការផលិតត្រីងៀតប្រពៃណីទាំងអស់នៅទីនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ លម្អិត ហើយពឹងផ្អែកយ៉ាងខ្លាំងទៅលើលក្ខខណ្ឌធម្មជាតិ។