ភូមិថា (Tha) និងភូមិហាថាញ (Ha Thanh) ក្នុងឃុំភឿងដូ (Phuong Do) ទីក្រុងហាយ៉ាង (Ha Giang) ត្រូវបានភ្ញៀវទេសចរណ៍ហៅដោយឈ្មោះពិសេសគឺភូមិផ្ទះស្លឹក។ ភូមិទាំងពីរខាងលើនេះស្ថិតក្បែរគ្នានិងរួមមានផ្ទះស្លឹកចំនួន ២០០ ស្ថិតក្បែរជ្រោះទៀន (Tien) មានទឹកស្រស់ថ្លា ជីវភាពប្រចាំថ្ងៃរបស់ជនជាតិតៃ (Tay) បានបង្កើតចំណាត់អារម្មណ៍មិនអាចបំភ្លេចបានទេ នៅពេលភ្ញៀវទេសចរណ៍មកទស្សនានិងស្វែងយល់តំបន់នេះ។
នៅក្នុងរដូវក្តៅ ព្រះអាទិត្យបញ្ចេញកំដៅខ្លាំង យើងខ្ញុំបានជួបកម្មាភិបាលម្នាក់ធ្វើការ នៅការិយាល័យវប្បធម៌ខេត្តហាយ៉ាង (Ha Giang) លោកថឹន (Thuan) បាននាំយើងខ្ញុំមកទស្សនាភូមិថា (Tha) និងភូមិហាថាញ (Ha Thanh) ។ នៅពេលមកដល់ ភូមិហាថាញ (Ha Thanh) យើងខ្ញុំបានចាប់ចិត្តខ្លាំងចំពោះវាលស្រែកាំជណ្តើរ ដែលមានរូបរាងដូចកាំជណ្តើរឡើងដល់កំពូលភ្នំដែលគ្របដណ្តប់ដោយចំបើងពណ៌លឿង បន្ទាប់ពីរដូវប្រមូលផលស្រូវ។
ភូមិទាំងពីរខាងលើនេះស្ថិតក្បែរជ្រោះទៀន (Tien) ដែលពោរពេញទឹកស្រស់ថ្លាពេញឆ្នាំនិងផ្គត់ផ្គង់ទឹកឲ្យវាលស្រែនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរស់ក្នុងភូមិទាំងពីរនោះ ដូច្នេះគ្រួសារណាក៏មានស្រះ។ ដើម្បីជីកស្រះ ជនជាតិតៃ (Tay) រស់ក្នុងឃុំភឿងដូ (Phuong Do) ត្រឹមតែ ជីកដីចេញ និងដាក់ថ្ម ដើម្បីកសាងទំនប់រាំងទឹក។ ស្រះរបស់គ្រួសារណាក៏លែងត្រីបូង (Bong) ( ប្រភេទត្រីក្នុងអំបូរត្រី salmon) សមស្របនឹងអាកាសធាតុនៅតំបន់និងផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់។
បងប្រុស ង្វៀនវ៉ាន់គ្វៀន (Nguyen Van Quyen) អ្នកគ្រប់គ្រងសកម្មភាពទេសចរណ៍នៅភូមិថា (Tha) បានសោកស្តាយនិងនិយាយថា៖ បើសិនជាយើងខ្ញុំមកទស្សនានៅទីនេះនាខែមុន យើងខ្ញុំនឹងមើលឃើញរដូវប្រមូលផលស្រូវរបស់ជនជាតិតៃ (Tay)។ នៅពេលមកដល់ភូមិ ថា (Tha) យើងខ្ញុំបានភ្លេចការណែនាំរបស់បងប្រុសគ្វៀន ( Quyen ) ពីព្រោះដំបូលផ្ទះប្រក់ស្លឹកស្ថិតជិតៗគ្នានិងត្រូវបានកសាងតាមរូបរាងក្រឡាចត្រង្គ ថែមទាំងស្នាមញញឹមជាស្និទ្ធស្នាលរបស់ប្រជាជនរស់នៅទីនោះដែលបានទាក់ទាញអ្នកយកព័ត៌មានមិនភ្លេចការថតរូបបានទេ។